ករណី​ព្យួរ EBA

GMAC៖ ការប្ដឹងជំទាស់EU ករណីព្យួរ EBA ពីកម្ពុជា គឺជាការជួយចុងក្រោយមួយក្នុងការការពារផលប្រយោជន៍រោងចក្រកាត់ដេរ


សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានធ្វើការដាក់ពាក្យប្ដឹងតវ៉ា សហភាពអឺរ៉ុប ក្នុងករណីបានព្យួរ EBA ពីប្រទេសកម្ពុជា ហើយសមាគមនេះ ក៏បានទាមទារឲ្យតំណាងប្រទេសបញ្ជាទិញ ត្រូវផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មកកម្ពុជាវិញ។ មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងថា ការប្ដឹងជំទាស់ចំពោះការសម្រេចរបស់អឺរ៉ុបនេះ គឺជាការជួយចុងក្រោយ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយ របស់សមាគមក្នុងការការពារផលប្រយោជន៍របស់រោងចក្រដែលជាសមាជិករបស់ខ្លួន។
គណៈកម្មការអឺរ៉ុប​សម្រេច​ថ្ងៃទី១២ កុម្ភៈ ២០២០ ព្យួរផ្នែក​ខ្លះនៃ EBA លើ​ទំនិញ​សម្លៀក​បំពាក់​កាត់ដេរ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​ស្ករ​សពី​កម្ពុជា។
ដោយ

កាលពីថ្ងៃទី ១៦ ខែ កក្កដា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ដាក់ពាក្យ​ប្ដឹង​ជំទាស់​សហភាពអឺរ៉ុប​ ទៅកាន់​តុលាការ​យុត្តិធម៌អឺរ៉ុប ក្នុងគោលបំណង​ជំរុញឲ្យ​មាន​ការលុប​ចោល​នៃការ​ដក​ផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពីកម្ពុជា​ចេញវិញ។ នេះបើតាម​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ ដែលបាន​ចេញផ្សាយ​ដោយសភាព​អឺរុប​កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០។
តាម​ប្រភពព័ត៌មាន​ដដែលនេះ បាន​បញ្ជាក់ថា សមាគម​រោងចក្រ​កាត់ដេរ​បាន​ចោទ​ប្រកាន់ថា ការសម្រេច​របស់​សហភាពអឺរ៉ុប គឺរំលោភ​លើ​គោលការណ៍​សមាមាត្រ និងតម្រូវការ​នៃភាព​ស្ថិត​ស្ថិរ​រវាង​គោលនយោបាយ និងសកម្មភាព​របស់សហភាពអឺរ៉ុប។​

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃសមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា បាន​អះអាង​ប្រាប់​ខេមបូណូមីសថា ការប្ដឹង​ជំទាស់​នៃការ​សម្រេច​ដក EBA ពីសំណាក់​សហភាពអឹរ៉ុប​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រេអ​ចុងក្រោយមួយ ក្នុងការ​ការពារ​ផល​ប្រយោជន៍​របស់​រោងចក្រ​កាត់ដេរ​ ដែលជា​សមាជិក​ក្នុងសមាគម។ លោក ម៉ូនីកា បន្ថែមថា «នៅក្នុង​សហភាព​អឺរ៉ុប គ្មាន​នរណាម្នាក់​នៅលើ​ច្បាប់​នោះទេ រួមទាំង​គណៈកម្មការ​អឺរ៉ុប។ សមាគមរោងចក្រ​កាត់ដេរ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅតុលាការ ប្រសិនបើ​យើង​យល់ថា យើង​មិនបានទទួល​ការផ្ដល់ឲ្យ​នូវភាព​យុត្តិធម៌​ស្របតាម​ផ្លូវច្បាប់»។

ទោះយ៉ាងណា នៅមិនទាន់​មានការឆ្លើយតប​ណាមួយ​ពី​ខាង​អឺរ៉ុប​មកវិញ​នៅឡើយទេ គិតមកទល់​ពេលនេះ។

សូមបញ្ជាក់ថា សហភាព​អឺរ៉ុប បាន​សម្រេច​ចាប់ផ្ដើម​អនុវត្ត​ដក EBA ផ្នែកខ្លះ (២០% នៃទំនិញ​នាំទៅ​អឺរ៉ុប​សរុប) ពី​កម្ពុជា កាលពីថ្ងៃទី ១២ ខែសីហា បន្ទាប់ពី​សហភាពអឺរ៉ុប បាន​បើក​ដំណើរការ​ត្រួតពិនិត្យ​អស់រយៈពេល ១៨ ខែ តាំងពីខែ​កុម្ភៈ ឆ្នាំ២០១៩។

បើតាម​សភាព​អឺរ៉ុប ការដក​ EBA ពីកម្ពុជានេះ គឺ​ដោយសារតែ​អឺរ៉ុប​បាន​រកឃើញថា កម្ពុជា​មានការ​រំលោភ​សិទ្ធមនុស្ស​ធ្ងន់ធ្ងរ។

តាមតួលេខ​ពី​សហភាពអឺរ៉ុប​បានឲ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អឺរ៉ុប​និងកម្ពុជា​កាលពី​ឆ្នាំ២០១៩ សម្រេចបាន​ដល់ទៅ ជាង​៦ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះ កម្ពុជា​នាំចេញទៅអឺរ៉ុប​ប្រមាណ​ជាង​៥ពាន់លាន​ដុល្លារ ខណៈដែលអឺរ៉ុប​នាំ​ចូលមកកម្ពុជា​វិញ​ប្រមាណ១ពាន់លាន​ដុល្លារអាមេរិក។ ក្នុងចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជាទៅកាន់​សហភាព​អឺរ៉ុប​នៅឆ្នាំ២០១៩ គឺមាន​រហូតដល់​ទៅ ៩៨% ទទួលបាន​ការអនុគ្រោះពន្ធ EBA។ អឺរ៉ុប ក៏ជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុតទី​២​របស់​កម្ពុជា​ផងដែរ បន្ទាប់ពី​ប្រទេសចិនផងដែរ៕

None



អត្ថបទបន្ទាប់


ថៃរំពឹងវិស័យសេវាកម្មឌីជីថលនឹងគាំទ្រខ្លាំងដល់សេដ្ឋកិច្ច

តម្លៃនៃវិស័យសេវាកម្មឌីជីថល របស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងកើនឡើង ១,២% ទៅដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ នឹងបន្តកើន…

ពលរដ្ឋរស់នៅទីក្រុងរណបហ្គ្រេនភ្នំពេញ ជួបជុំគ្នាតវ៉ាគម្រោងលុបស្រះទឹកក្នុងទីក្រុងរណបដោយក្រុមហ៊ុន ជីបម៉ុង

តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ដែលជាអ្នកតវ៉ាជំទាស់ចំពោះគម្រោងលុបបឹង(ស្រះទឹក)ក្នុងសហគមន៍ ដោយក្រុមហ៊ុន ជីប ម៉ុង លែន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ