ការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ

កម្ពុជានៅបន្តចំណាយលើការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បើទោះកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ និងការដក EBAក្ដី


ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាអះអាងថា បើទោះបីជាមានការផ្ទុះឡើងនូវជំងឺសកល Covid-19 និងការសម្រេចរបស់ EU ព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលជាក់ស្តែងកាលនាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចេញថវិកា ពី១០០ទៅ១៥០ លានដុល្លារដើម្បីកសាងផ្លូវ ៣៨ខ្សែបន្ថែម នៅក្នុងខេត្តសៀមរាម ខណៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខេត្តផ្សេងទៀតនៅបន្តធ្វើ គ្មានការផ្អាក ឬឈប់នោះឡើយ ។
បន្ទាប់ពីបើកដំណើរការសាងសង់បានជិត ១ឆ្នាំ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង៧% ហើយ! (រូបភាព៖ ក្រសួងសាធារណការ)
ដោយ

ថ្លែងប្រាប់អ្នកសាព័ត៌មាន​នាពេល​ថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា​នៅតែបន្ត​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បន្ថែម​ទៀតនៅ​ក្នុងឆ្នាំនេះ បើទោះបី​កម្ពុជា​ប្រឈម​នឹងបញ្ហា​ជំងឺកូវីដ ១៩ និងការដក​ផ្នែកខ្លះ​នៃប្រព័ន្ធ​អនុគ្រោះពន្ធ EBA ក៏ដោយចុះ។

ឯកឧត្តម​ ស៊ុន ចាន់ថុល បាន​រៀបរាប់ថា គម្រោង​សាងសង់​ផ្លូវ​ជាតិ​ជាច្រើន​នៅតែ​បន្ដ ហើយគម្រោង​ថ្មីៗទៀត ក៏​រដ្ឋ​នៅតែបញ្ចេញ​ថវិកា​សាងសង់ដែរ ពោលគឺគ្មាន​គម្រោងណាមួយ​ត្រូវផ្អាក ឬបញ្ឈប់​ការសាងសង់​នោះទេ​នៅអំឡុង​ពេលនេះ។

ជាការបញ្ជាក់​របស់ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បន្ថែម រាជរដ្ឋាភិបាល​នៅតែបន្ត​ធ្វើជានិច្ច​នូវគម្រោង​អភិវឌ្ឍន៍​ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿន​លឿនភ្នំពេញ-បាវិត ផ្លូវដែក​តភ្ជាប់​កម្ពុជា វៀតណាម ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែ ពហុបំណង​ខេត្តព្រះសីហនុ និងកំពង់ផែ​សមុទ្រទឹកជ្រៅ ដើម្បីជំរុញ​និងលើកកម្ពស់វិស័យ ភស្តុភារកម្ម​កម្ពុជា​ឱ្យទៅជាមជ្ឈមណ្ឌល​ភស្តុភារកម្ម និងជា​ឃ្លាំងស្តុក​ទំនិញ​របស់ប្រទេស​ជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏មាន​អំណោយផល​មួយក្នុងតំបន់ និង ជាច្រកដឹក​ជញ្ជូន​ទំនិញ​ពីវៀតណាម-កម្ពុជា-ថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​សងសឹក​អាមេរិក ដោយ​រឹតត្បិត​សកម្មភាពរបស់អ្នកការទូត​អាមេរិក

ព័ត៌មាន
រដ្ឋាភិបាលចិន​បាន​និយាយនៅថ្ងៃសុក្រ (ទី១១ កញ្ញា ២០២០) ថា ខ្លួន​បាន​អនុវត្ត​វិធានការដើម្បី​រឹតត្បិត​សកម្មភាព​របស់​មន្ត្រី​ការទូត​និង​បុគ្គ…

ថៃអាចខាតបង់ចំណូលពីវិស័យដឹកជញ្ជូនជាប្រវត្តិសាស្ត្រដល់ទៅជាង ៦ពាន់លានដុល្លារ

ព័ត៌មាន
ដោយសារតែបញ្ហាមេរោគកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ គ្រប់វិស័យក្នុងប្រទេសថៃ ក្នុងនោះ វិស័យដឹកជញ្ជូន ក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ ដោយអាចនឹងបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ