ក្រុមហ៊ុន Goldman Sachs

ក្រុមហ៊ុន Goldman Sachsទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ ២០២១ និង ២០២២


ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកមកនូវត្រឹម ៥,៦% ក្នុងឆ្នាំ ២០២១ និង ៤% សម្រាប់ឆ្នាំ ២០២២។ ការទម្លាក់ការព្យាករនេះដោយសារតែក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិមួយនេះមើលឃើញពីការធ្លាក់ចុះនៃការគាំទ្រសារពើពន្ធរបស់រដ្ឋាភិបាលអាមេរិក រហូតដល់ចុងឆ្នាំ ២០២២ ព្រមទាំងការពន្យារពេលនៃការស្ទុះងើបឡើងវិញនៃការចំណាយរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នេះជាសកម្មភាពប្រជាជនអាមេរិកដើរទិញទំនិញ
ដោយ

Goldman Sachs បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​ជា​រៀង​រាល់​ត្រីមាស​ដោយ​គិត​ចាប់តាំងពី​ឆ្នាំ ២០២១​មក ហើយ​នៅ​ក្នុង​ឆ្នាំ ២០២២​ខាង​មុខ​នេះ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ ក៏​បាន​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​មហា​យក្ស​សេដ្ឋកិច្ច​លេខ​១​ក្នុង​លោក​នេះ​ផង​ដែរ​។ ពោល​គឺ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២២ Goldman Sachs បាន​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​ពី ៥% មក​នូវ​ត្រឹមតែ ៤,៥%​វិញ  ខណៈ ត្រីមាស​ទី ២ បាន​ទម្លាក់​ពី ៤,៥%  មក​នូវ​ត្រឹមតែ ៤%​។ ដោយឡែក នៅ​ត្រីមាស​ទី​៣ បាន​កាត់​បន្ថយ​ការ​ព្យាករ​ពី ៣,៥% មក​នូវ​ត្រឹម ៣%​វិញ ។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ធំ​របស់​អា​មេ​រិ​ក​នេះ​បាន​បង្កើន​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២២ ពី ១,៥% ទៅ ជាង​១,៧%​វិញ​។ ជា​រួម នៅ​ពេញ​មួយ​ឆ្នាំ​២០២២ សេដ្ឋកិច្ច​អា​មេ​រិ​ក​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​ត្រឹម ៤%​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ​ដ៏​ល្បី​របស់​អា​មេ​រិ​កមួយ​នេះ បាន​សង្កត់ធ្ងន់​អំពី ភាព​មិន​ច្បាស់លាស់​នៃ​ជំងឺ​កូ​វី​ដ ១៩ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​លើ​សេវាកម្ម​អតិថិជន ដោយសារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​បាន និង​កំពុង​បន្ត​អូស​បន្លាយ​កាន់តែ​យូរ​។ ទន្ទឹម​នេះ ការ​ផ្គត់ផ្គង់​ឧបករណ៍​អេ​ឡិច​ត្រូ​និករ​បស់​អា​មេ​រិ​ក ក៏​ទំនងជា​មិន​មាន​ភាព​ប្រសើរ​ឡើង​វិញ​នោះ​ដែរ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ ២០២២​។ ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ អ្នក​ប្រើប្រាស់​បាន​ប្រឈម​មុខ​នឹង​ការ​កើនឡើង​តម្លៃ​ទំនិញ​ខ្ពស់ ខណៈ​វិស័យ​សេវាកម្ម​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ផង​ដែរ​ក្នុងឆ្នាំនេះ​។

សូម​ជម្រាប​ថា តម្លៃ​ប្រេង​ក៏​បាន​កើនឡើង​ដែរ ពោល​គឺ​ស្រប​ពេល​សកលលោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ថាមពល​។ ជាក់ស្ដែង នៅ​សហរដ្ឋអាមេរិក តម្លៃ​ប្រេង​គឺ​បាន​ហក់​ឡើង​ដល់​ជាង ៨០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចាប់ពី​ឆ្នាំ ២០១៤​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុប គ្រោងផ្ដល់ជំនួយឥតសំណងជាង ១៧លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ធនាគារវិនិយោគអឺរ៉ុប(EIB) បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ ១៥លានអឺរ៉ូ ឬស្មើនឹង ១៧,៤លានដុល្លារ ពីសហភាពអឺរ៉ុប អភិវឌ្ឍវិស័យកសិកម្មកម្ពុ…

ថៃព្រួយបារម្ភសេដ្ឋកិច្ចខ្លួន ក្រោយតម្លៃប្រេងពិភពលោកហក់ឡើងថ្លៃ ខណៈប្រាក់បាតបន្តធ្លាក់ថ្លៃ

ព័ត៌មាន
សហព័ន្ធឧស្សាហម្មក្នុងប្រទេសថៃ បានសម្តែងការព្រួយបារម្ភដល់សុខភាពសេដ្ឋកិច្ចប្រទេសថៃ ក្រោយមើលឃើញពីការហក់ឡើងថ្លៃខ្ពស់នៃតម្លៃប្រេងឆៅក្នុងទីផ្សារពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ