សេដ្ឋកិច្ចចិន

តើមានកត្តាអ្វីខ្លះជំរុញឱ្យធនាគារវិនិយោគ Goldman Sachs បង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំនេះ?


ធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ក្នុងរង្វង់០,២% សម្រាប់ឆ្នាំ២០២៤ និង ២០២៥ បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញវិធានការថ្មីៗជាច្រើន ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងដើរអូសជើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។
សេដ្ឋកិច្ចចិន
ដោយ

បើយោងតាមរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីពេលថ្មីៗ ធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs បានព្យាករថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើន៤,៩% នៅឆ្នាំនេះ មានការកើនឡើង០,២% បើធៀបនឹងព្យាករកន្លងមករបស់ខ្លួន ដែលរំពឹងសម្រេចបាន៤,៧%។ ជាមួយគ្នានេះ ស្ថាប័នជំនាញមួយនេះ ក៏បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំ២០២៥ ពី៤,៣% ដែលខ្លួនបានព្យាករកន្លងមក ឡើងដល់៤,៧%ផងដែរ។

ការកែប្រែការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិននេះ ធ្វើឡើងក្រោយក្រុមសេដ្ឋវិទូ និងអ្នកវិនិយោគមើលឃើញពីការខិតខំដាក់ចេញវិធានការរបស់ទីក្រុងប៉េកាំង ចាប់តាំងពីចុងខែកញ្ញា មក ដើម្បីស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចដែលកំពុងប្រឈមនឹងការធ្លាក់ចុះ និងសម្ពាធអប្បផរណាដែលកំពុងបន្តកើតមាន។

ក្រុមអ្នកសេដ្ឋកិច្ចនៅធនាគារ Goldman រួមទាំងលោកស្រី ហួយ សាន (Hui Shan) ផងដែរ បានសរសេរថា ការជំរុញកំណើនសេដ្ឋកិច្ចចុងក្រោយរបស់ចិន បានបង្ហាញយ៉ាងច្បាស់ថា ក្រុមអ្នកបង្កើតគោលនយោបាយរបស់ចិន បានផ្ដោតសំខាន់លើការគ្រប់គ្រងគោលនយោបាយ និងការយកចិត្តទុកដាក់លើសេដ្ឋកិច្ច។

បើតាមធនាគារ Goldman Sachs រដ្ឋាភិបាលចិន នឹងបញ្ចេញមូលនិធិបណ្ណបំណុលមានទំហំរហូតដល់៤២៥ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់នៅក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៤ ដែលបានបង្ហាញពីការបង្កើនការចំណាយសាធារណៈកាន់តែច្រើនរបស់ទីក្រុងប៉េកាំង និងមានទំហំច្រើនជាងអ្វីដែលខ្លួនបានរំពឹងទុកពីមុនទៅទៀត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើប្រទេសអារ៉ាប៊ីសាអូឌីត អាចបង្កព្យុះភ្លៀងដល់សេដ្ឋកិច្ចរុស្ស៊ី បានយ៉ាងដូចម្ដេច?

ប្រព័ន្ធផ្សព្វផ្សាយ Business Insider បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត អាចបង្កព្យុះភ្លៀងដល់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី បានតាមរយៈប្រេងឆៅ។…

ធនាគារពិភពលោកព្រមានថា ប្រទេសក្រីក្របំផុតទាំង២៦ កំពុងធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុដ៏ក្រក់បំផុតមិនធ្លាប់មាន

ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ថ្មីមួយគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែតុលា ថា ប្រទេសក្រីក្របំផុតទាំង២៦ ដែលមានរហូតដល់ទៅ៤០% នៃប្រជាជនក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ