មូលបត្ររដ្ឋ បានបោះផ្សាយចំនួន១១ដង ប្រមូលទុនបានប្រមាណ ២៧លានដុល្លារ

រាជរដ្ឋាភិបាលនៅតែបន្តនីតិវិធីបោះផ្សាយបណ្ណបំណុលរដ្ឋ ទោះលទ្ធផលមិនទាន់ដូចការរំពឹងទុកក្តី


រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅបោះផ្សាយបណ្ណបំណុលរដ្ឋសរុប ៣០០លានដុល្លារ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុងស្រុកសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍជាតិ។ ប៉ុន្ដែ ឆ្លងកាត់នីតិវិធីបោះផ្សាយចំនួន១១លើកកន្លងមកនេះ ជាលទ្ធផល គឺមិនដូចទៅនឹងការរំពឹងទុកនៅឡើយនោះទេ ពោលគឺមកទល់ពេលនេះមានបណ្ណបំណុលរដ្ឋប្រមាណ២៧លានដុល្លារប៉ុណ្ណោះ ដែលត្រូវបានទិញ។
រាជរដ្ឋាភិបាលនៅតែបន្តនីតិវិធីបោះផ្សាយបណ្ណបំណុលរដ្ឋ ទោះលទ្ធផលមិនទាន់ដូចការរំពឹងទុកក្តី
ដោយ

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជាលើកឡើងថា ទោះបីជាលទ្ធផលនៃ​ការបោះផ្សាយបណ្ណបំណុលរដ្ឋខុសពីអ្វីដែលរំពឹងទុកក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដនីតិវិធីបោះផ្សាយបណ្ណបំណុលរបស់ខ្លួនជាបន្តបន្ទាប់តទៅមុខទៀតដដែល ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុ(CSX) ជាបានគូសបញ្ជាក់ថា ស្ថានភាពនៃការផ្សាយលក់មូលបត្ររដ្ឋនាពេលបច្ចុប្បន្ននេះ ហាក់មិនសូវទទួល​បានការគាំទ្រច្រើន​ពីអ្នកវិនិយោគនៅឡើយនោះទេ ដោយសារតែ ការបោះផ្សាយ​លក់មូលបត្រនេះ វាស្របពេលទៅ​នឹងស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​រួមទាំង​កម្ពុជាកំពុងប្រឈម​នឹងបញ្ហា​ជាច្រើន​ដែលរងឥទ្ធិពល​នៃ​សង្គ្រាម​នៅអ៊ុយក្រែន។ ជាពិសេសគឺការដំឡើងអត្រាការប្រាក់ដុល្លារ​របស់​សហរដ្ឋអាមេរិក​មាន​ការកើនឡើង​យ៉ាង​គំហុក​នាពេលបច្ចុប្បន្ននេះ។ កត្តាទាំងអស់នេះហើយ បានធ្វើឱ្យការ​បោះផ្សាយ​លក់មូលបត្រ​របស់​រដ្ឋ មិនសូវទទួលបានការគាំទ្រ​ច្រើន និងលទ្ធផលខ្ពស់ដូចអ្វីដែល​បានរាជរដ្ឋាភិបាលបានរំពឹងទុកនោះទេ។

តែយ៉ាងណាក៏ដោយចុះ ឯកឧត្តម ហុង សុហួរ អះអាងថាបើទោះបីជាលទ្ធផលនៃការបោះផ្សាយ​បណ្ណបំណុលរដ្ឋ​មកទល់ពេលនេះ ខុសពីអ្វីដែលរំពឹងទុកក៏ដោយ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដនីតិវិធីបោះផ្សាយបណ្ណបំណុលរបស់ខ្លួនដដែល។ តាមការវាយតម្លៃថ្នាក់ដឹកនាំ​ផ្សារមូលបត្រកម្ពុជា​រូបនេះ ដរាបណាអត្រាការប្រាក់នៅលើពិភពលោកនៅតែមានកម្រិតខ្ពស់​ដូចពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា នឹងមិនទាន់សូវមានការជំរុញខ្លាំងក្នុងការបោះផ្សាយ​បណ្ណ​បំណុលនេះឱ្យបានក្នុងទំហំធំដូចអ្វីដែលធ្លាប់បានគ្រោងទុកនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលនឹង​នៅតែបន្តធ្វើ​ទៅក្នុងកម្រិតមួយតិចតួចជាបន្តបន្ទាប់ ដ្បិតរាជរដ្ឋាភិបាលត្រូវការចាយពេលច្រើន​បន្ថែមទៀត​លើ​ការបោះផ្សាយលក់មូលបត្របំណុលនេះ ដើម្បីទទួលបានការគាំទ្រពីអតិថិជនជា​បន្តបន្ទាប់​ទៅទៀត។

គួរជម្រាបថា បើការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា មូលបត្របំណុលរបស់រដ្ឋដែលមានតម្លៃសរុប ៣០០លានដុល្លារនោះ គឺមានតម្លៃ១លានរៀលក្នុង១បណ្ណ ជាមួយការផ្តល់អត្រាគូប៉ុង ឬការប្រាក់ក្នុងតម្លៃថេរ ២,៤៤% ហើយការទូទាត់សងគូប៉ុងត្រូវធ្វើឡើងរៀងរាល់៦ខែម្តង៕




អត្ថបទបន្ទាប់


ទុនបម្រុងអន្តរជាតិកម្ពុជាចាប់ផ្ដើមកើនឡើងវិញនៅឆមាសទី១ឆ្នាំនេះ មកដល់ជាង ១៨ពាន់លានដុល្លារ

ទោះបីវិបត្តិសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន នូវបន្តដាក់សម្ពាធមកលើសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់សេដ្ឋកិច្ចកម្ពុជា នៅត…

អាជ្ញាធរវៀតណាមប្រកាសពីស្ថានភាពវិជ្ជមានឡើងវិញ នៃសកម្មភាពវិនិយោគបរទេស

អាជ្ញាធរវៀតណាមបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញនៃសកម្មភាពវិនិយោគនៅក្នុងប្រទេសវៀតណាម ខណៈដែលស្ថិតិបានអះអាងថានៅរយៈពេល ៧ ខែដើមឆ្នាំ២០២៣ វៀតណាមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ