អចលនទ្រព្យនៅក្រុងចំនួន៤ទទួលបានការលើកលែងពន្ធ

រាជរដ្ឋាភិលបាលលើកលែងពន្ធលើអចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន ៤ រហូតដល់ដំណាច់ឆ្នាំនេះ


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យក្នុងក្រុង ដែលទើបបង្កើតថ្មីចំនួន៤ រហូតដល់ដំណាច់ឆ្នាំ២០២៣ ហើយសម្រាប់ម្ចាស់អចលនទ្រព្យ ដែលបានបង់ពន្ធរួច ថវិកានោះត្រូវយកទៅទូទាត់លើពន្ធនៅឆ្នាំបន្តបន្ទាប់។ ទោះយ៉ាងណា ដើម្បីទទួលបានប្រាក់ពន្ធសម្រាប់កាត់កងពន្ធនៅឆ្នាំបន្តបន្ទាប់ គឺទាមទារឲ្យម្ចាស់អចលនទ្រព្យ ស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចនៅសាខាពន្ធដារខេត្ត ឬអគ្គនាយកដ្ឋានពន្ធដារ។
រាជរដ្ឋាភិលបាលលើកលែងពន្ធលើអចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន ៤ រហូតដល់ដំណាច់ឆ្នាំនេះ

ជាមួយគ្នានេះ រាជរដ្ឋាភិបាលស្នើប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំងនោះ ចុះបញ្ជីអចលនទ្រព្យរបស់ខ្លួនឲ្យបានគ្រប់គ្នានៅសាខាពន្ធដារ ដែលអចលនទ្រព្យស្ថិតនៅ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣ នៅក្នុងក្រុងទើបបង្កើតថ្មីចំនួន៤រួមមានក្រុង ឧដុង្គម៉ែជ័យ នៅខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៅខេត្តកណ្តាល និងក្រុងបូកគោនៅខេត្តកំពត។ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំងនេះ មានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួននៅសាខាពន្ធដារខេត្ត ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែ ម្ចាស់អចលនទ្រព្យទាំងនោះ ពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

ប៉ុន្តែក្នុងករណីម្ចាស់អចលនទ្រព្យក្នុងក្រុងទាំង៤ខាងលើបានបង់ពន្ធរួចហើយ ប្រាក់ពន្ធទាំងនោះត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យនៅឆ្នាំបន្តបន្ទាប់។ ទោះយ៉ាងណា រាជរដ្ឋាភិបាលទាមទារឲ្យម្ចាស់អចលនទ្រព្យទាំងនោះដាក់ពាក្យស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចនៅសាខាពន្ធដារខេត្ត ឬនៅអគ្គនាយកដ្ឋានពន្ធដារ។

គួរបញ្ជាក់ថា ក្រុងបូកគោនៃខេត្តកំពតត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យឲ្យបង្កើតនៅអំឡុងខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ រួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ចំណែកក្រុងឧដុង្គម៉ែជ័យនៃខេត្តកំពង់ស្ពឺ និងក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៃខេត្តកណ្តាល ត្រូវបានបង្កើតតាមរយៈអនុក្រឹត្យ៣ផ្សេងគ្នាចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២៕




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះ នឹងជំរុញឲ្យប្រាក់ចំណេញក្នុងវិស័យអាកាសចរណ៍សកលនឹងកើនដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ២០២៣?

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍នានានៅលើពិភពលោក នឹងរកប្រាក់ចំណេញសរុបបានប្រមាណជាជិត ១០ ពាន់លានដុល្លារ នៅក្…

ប្រទេសចិននាំមុខប្រទេសផ្សេងៗទៀតក្នុងការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក

ការលក់រថយន្តអគ្គិសនី (EV) បានកើនឡើងបីដងក្នុងរយៈពេល៣ឆ្នាំមកនេះ ពោលគឺកើនពីចំនួនរថយន្តអគ្គិសនីថ្មីដែលលក់បានជិត ៣ លានគ្រឿងនៅក្នុងឆ្នាំ២០២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ