យុទ្ធសាស្ត្រការទូតវ៉ាក់សាំង

អាមេរិកសន្យាផ្តល់វ៉ាក់សាំង១ពាន់លានដូសដល់ប្រទេសក្នុងតំបន់អាស៊ីត្រឹមចុងឆ្នាំ២០២២


បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌាចេញមុខប្រកាសពីគម្រោងផ្ដល់វ៉ាក់សាំងដល់ប្រទេសនៅតំបន់អាស៊ីរួចមក ឥឡូវនេះ មន្ត្រីជាន់ខ្ពស់អាមេរិកឯណោះវិញ ក៏បានចេញមុខមកប្រកាសក្តែងៗដែរថា អាមេរិកក៏នឹងចូលរួមក្នុងគម្រោងផលិតចែកចាយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១ពាន់លានដូស សម្រាប់ប្រទេសនៅតំបន់អាស៊ីនេះផងដែរ ដោយយ៉ាងយូរការផ្ដល់វ៉ាក់សាំងនេះ នឹងធ្វើឡើងត្រឹមចុងឆ្នាំ២០២២ខាងមុខនេះ បើទោះបីជាបច្ចុប្បន្ននេះ អាមេរិកមិនទាន់បានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនបានគ្រប់គ្នាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
អាមេរិកសន្យាផ្តល់វ៉ាក់សាំង១ពាន់លានដូសដល់ប្រទេសក្នុងតំបន់អាស៊ីត្រឹមចុងឆ្នាំ២០២២
ដោយ

លោក អាន់​តូ​នី ប្លី​ង​ឃេ​ន រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កបាន​បន្ត​ទៀត​ថា ទោះបីជា អា​មេ​រិ​ក​មិន​ទាន់​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ខ្លួន​បាន​គ្រប់​គ្នា​ក្តី ប៉ុន្តែ​ខ្លួន​សន្យា​ថា នឹង​ផ្តល់​វ៉ាក់សាំង​ឲ្យ​ប្រទេស​នៅ​តំបន់​ឡ​អាស៊ី​ឲ្យ​បាន ១​ពាន់​លាន​ដូ​ស​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ ដោយ​រួម​សហការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​៣​ទៀត​របស់​ខ្លួន រួម​មាន​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​។

មិន​ត្រឹមតែ​ចង់​ផ្តល់​វ៉ាក់សាំង​ឲ្យ​ប្រទេស​នៅ​អាស៊ី​ប៉ុណ្ណោះ​ទេ រដ្ឋការ​លោក​ចូ បៃ​ឌិន ក៏​បាន​បង្ហាញ​ពី​បំណង​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​នានា​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក​ផង​ដែរ ខណៈ​ដែល​អា​មេ​រិ​ក​បច្ចុប្បន្ន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​ពលរដ្ឋ​របស់​ខ្លួន​ជាង ១០០​លាន​នាក់​ហើយ​។

គួរ​កត់​សម្គាល់ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ជំរុញ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​ទាំងមូល​បាន​កើតឡើង​នៅ​ពេល​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន ព្យាយាម​ប្រឆាំង​ព្រមទាំង​ប្រកួតប្រជែង​ជាមួយ​យុទ្ធសាស្ត្រ​ការទូត​វ៉ាក់សាំង​របស់​ប្រទេស​ចិន និង​រុ​ស្ស៊ី​។

ជាក់ស្តែង ចិន​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​វ៉ាក់សាំង​នេះ ខុស​ប្លែក​ពី​អា​មេ​រិ​ក ដោយ​ខ្លួន​បាន​សម្រុក​បញ្ចេញ​វ៉ាក់សាំង​ឲ្យ​ប្រទេស​ដទៃ បាន​មុន​ការ​ចែកចាយ​ក្នុង​ប្រទេស​សម្រាប់​ពលរដ្ឋ​ខ្លួន​ទៅ​ទៀត​។ ជាក់ស្តែង បច្ចុប្បន្ន​ចិន​បាន​និង​កំពុង​ផ្តល់​វ៉ាក់សាំង​ដល់ ៦៩​ប្រទេស​រួច​ហើយ ព្រមទាំង​ត្រៀម​នាំ​យក​ទៅ​ផ្តល់​ឲ្យ​ប្រទេស​ចំនួន​២៨​ផ្សេង​ទៀត​ក្នុង​ពេល​ខាង​មុខ​។

សូម​បញ្ជាក់​ថា ប្រទេស​រុ​ស្ស៊ី និង​ឥណ្ឌា​ក៏​កំពុង​ចែក​វ៉ាក់សាំង​ទៅ​ជុំវិញ​ពិភពលោក​ដូច​គ្នា​ដែរ ប៉ុន្តែ​មិន​មាន​ទំហំ​ធំ​ដូចនឹង​អ្វី​ដែល​ទីក្រុង​ប៉េ​កាំ​ង​កំពុង​ធ្វើ​នោះ​ទេ​។ ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​ប្រទេស​ឥណ្ឌា​ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​រូប​របស់​អា​មេ​រិ​ក កំពុង​ប្រឈម​នឹង​ការ​ឆ្លង​កូ​វី​ដ​-១៩ រាលដាល​កាន់តែ​ខ្លាំង​ផង​ដែរ​នៅ​ពេល​បច្ចុប្បន្ន​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Samsung សង្ឃឹមថាប្រមូលបានចំណែកទីផ្សារស្មាតហ្វូនពី LG

ព័ត៌មាន
នៅទីបំផុត ក្រុមហ៊ុនអេឡិចត្រូនិក LG របស់កូរ៉េខាងត្បូងបានចេញមុខមកប្រកាសជាផ្លូវការហើយ ថាខ្លួននឹងបោះបង់ចោលការផលិតកម្មស្មាតហ្វូន ហើយងាកទៅផ្…

តៃវ៉ាន់ថា ត្រៀមប្រយុទ្ធដល់ទីបញ្ចប់ ប្រសិនបើ​ចិនវាយប្រហារ

ព័ត៌មាន
រដ្ឋមន្ត្រី​ការបរទេស​កោះតៃវ៉ាន់​បាននិយាយនៅថ្ងៃពុធ (ទី៧ មេសា)នេះថា កោះតៃវ៉ាន់​នឹង​ប្រយុទ្ធដល់ទីបំផុត ប្រសិនបើ​ចិន​វាយប្រហារ ។ នេះបើតា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ