កំពង់ផែក្រុងព្រះសីហនុ

តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនជិត៣០%នៅត្រីមាសទី៤ឆ្នាំ២០២៣?


កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបជាង២៤លានដុល្លារ នៅត្រីមាសទី៤ឆ្នាំ២០២៣កន្លងទៅ កើនឡើងជិត៣០% បើធៀបនឹងត្រីមាសទី៤ កាលពីឆ្នាំ២០២២។ តើមានកត្តាសំខាន់ៗអ្វីខ្លះ នាំឱ្យប្រាក់ចំណូល និងប្រាក់ចំណេញរបស់កំពង់ផែនេះកើនឡើងក្នុងត្រីមាសទី៤ឆ្នាំ២០២៣?
កំពង់ផែក្រុងព្រះសីហនុ
ដោយ

របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញថា នៅត្រីមាសទី៤ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង២៤លានដុល្លារ កើនឡើងជាង៤លាន៦សែនដុល្លារ ឬស្មើនឹងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២២។

ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា កំណើនប្រាក់ចំណូលរបស់កំពង់ផែនេះ ត្រូវបានជំរុញដោយកំណើនចំនួននាវា និងទំនិញឆ្លងកាត់កំពង់ផែនេះ ជាពិសេសទំនិញកុងតឺន័រដែលជាប្រភពចំណូលដ៏សំខាន់តែម្តង។ ការលូតលាស់ក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់កម្ពុជា ហើយក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។

បើតាមថ្នាក់ដឹកនាំរូបនេះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣កន្លងទៅ កុងតែន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង២០ម៉ឺនTEUs ពោលគឺបានកើនឡើងចំនួនជាង៥ម៉ឺន TEUs ដែលស្មើនឹងប្រមាណជិត ៣២% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។

ជុំវិញបញ្ហានេះឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា យល់ឃើញថា ការកើនឡើងប្រាក់ចំណេញ និងប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក៏ដោយសារសកម្មភាពដឹកជញ្ចូនទំនិញចេញចូលរបស់កំពង់ផែនេះមានចំនួនច្រើន បើធៀបជាមួយផ្លូវដឹកជញ្ជូនទំនិញផ្សេងៗទៀតរបស់កម្ពុជា ជាពិសេសសកម្មភាពដឹកទំនិញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារ RCEP ជាដើម។

​សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលជាង៨៩លានដុល្លារ កើនឡើងជាង៥លានដុល្លារ ឬស្មើនឹងជាង៦% បើធៀបនឹងឆ្នាំ២០២២។ តាមរយៈប្រាក់ចំណូលនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណេញសុទ្ធជិត៣០លានដុល្លារ កើនឡើងជាង៩លានដុល្លារ ឬស្មើនឹងជិត៤៥% បើធៀបនឹងឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា គួច ម៉េងលី គាំទ្រគោលការណ៍រដ្ឋាភិបាលលើការរៀបចំមន្រ្តីកិច្ចសន្យាដោយមិនគិតពីអាយុ

ព័ត៌មាន
គោលការណ៍រៀបចំមន្ត្រីកិច្ចសន្យាជំនាញដោយមិនគិតពីអាយុឱ្យបម្រើក្នុងវិស័យសាធារណៈរបស់រដ្ឋាភិបាល កំពុងទទួលបានការគាំទ្រពីអ្នកជំនាញ និងសាធារណជន…

តើស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដូចបច្ចុប្បន្ន កម្ពុជាគួរបង្កើនការទម្លាក់ឥណទាន ឬកាត់បន្ថយ?

ព័ត៌មាន
វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងអំឡុងពេលសេដ្ឋកិច្ចជួបបញ្ហាប្រឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ