សុវត្ថិភាពឱសថ និងចំណីអាហារ

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យវិស័យឯកជនចូលរួមសហការ លើកកម្ពស់គុណភាពផលិតផលឱសថ និងចំណីអាហារ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យវិស័យឯកជននៅក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព និងចំណីអាហារចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួនសំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវនេះ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាសុទ្ធតែជាអ្នកប្រើប្រាស់ បរិភោគអាហារ និងលេបថ្នាំ។
2
ដោយ

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ និងសុវត្ថិភាពថ្នាំសង្កូវ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាសុទ្ធតែជាអ្នកប្រើប្រាស់ និងទទួលទានអាហារ និងថ្នាំសង្កូវទាំងអស់គ្នា។ សម្តេចបានបន្តថា គ្រប់គ្នាទាំងប្រជាពលរដ្ឋ អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលតែងចង់ឱ្យចំណីអាហារ និងថ្នាំសង្កូវ ដែលយកមកទទួលទាននោះមានសុវត្ថិភាព។

តែយ៉ាងណាសម្តេចធិបតីកត់សម្គាល់ឃើញថា ការងារទាំងនេះហាក់នៅមានភាពចន្លោះប្រហោងនៅឡើយ ដែលទាមទារឱ្យមានការត្រួតពិនិត្យឡើងវិញ។ ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបង្កើតភាពប្រទាក់ក្រឡាគ្នាជាមួយវិស័យឯកជន មិនថា បុគ្គលស្វ័យនិយោជន៍ មន្ទីរពេទ្យឯកជន គណៈឱសថ និងគណៈក្រុមផ្សេងៗ ដើម្បីឱ្យពួកគេចូលរួមលើកកម្ពស់គុណភាពផលិតផល និងចំណីអាហារសំដៅបង្កើនប្រសិទ្ធភាពគាំពារសុខុមាលភាពសាធារណៈ។

ពាក់ព័ន្ធសុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យ និងវាយតម្លៃឡើងវិញពីយន្តការដែលមានស្រាប់ ហើយគិតគូរក្នុងក្របខណ្ឌក្នុងការដាក់ចេញនូវគោលនយោបាយណាមួយ ដែលមានប្រសិទ្ធភាពក្នុងការជួយពង្រឹងវិស័យសុខាភិបាលឱ្យបានល្អបន្ថែមទៀត។ បន្ថែមលើនេះសម្តេចជំរុញឱ្យស្ថាប័នរដ្ឋជួយអប់រំបណ្ដុះបណ្ដាលវិស័យឯកជន ដោយពេលខ្លះពួកគេក៏ត្រូវកាជួយពីខាងវិស័យរដ្ឋលើជំនួយបច្ចេកទេស ឬជំនួយផ្សេងៗផងដែរ។

គួរជម្រាបថា បើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជននៅក្នុងវិស័យសុខាភិបាលជាដៃគូរមិនអាចខ្វះបានរបស់រដ្ឋ ក្នុងការជួយស្រាវជ្រាវ និងផលិតនូវផលិតផល ដែលសម្បូរបែប មានគុណភាព និងមានតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ​៕

None



អត្ថបទបន្ទាប់


ក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមូលធាតុចូល និងសំណើពីវិស័យឯកជន ត្រៀមពិភាក្សាជាមួយរាជរដ្ឋាភិបាល

បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយ…

ព្រលានយន្តហោះសៀមរាបអង្គរទទួលបានជើងហោះហើរជាង២០០ជើង និងអ្នកដំណើរជិត២ម៉ឺននាក់ក្រោយដាក់ឱ្យដំណើរការ១សប្តាហ៍កន្លងមកនេះ

គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១សប្តាហ៍ហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារត្រូវបានដាក់ឱ្យដំណើរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ