កម្ពុជាទទួលវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀត

កម្ពុជាទទួលវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតពីចិន ខណៈល្បឿនចាក់វ៉ាក់សាំងកើនដល់ជាង៦៣%ហើយ!


កម្ពុជាទទួលបានវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន១លានដូសបន្ថែមទៀតពីប្រទែសចិន ដែលជាការបញ្ជាទិញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលវ៉ាក់សាំងនេះបានមកដល់ប្រទេសកម្ពុជានៅក្នុងថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២១។ សរុបមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង១៦លានដូសហើយ ខណៈដែលល្បឿននៃការចាក់សាំងវិញសម្រេចបានដល់ទៅជាង៦៣% នៃផែនការចាក់ជូនពលរដ្ឋ១០លាននាក់។
កម្ពុជាទទួលវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតពីចិន ខណៈល្បឿនចាក់វ៉ាក់សាំងកើនដល់ជាង៦៣%ហើយ! (រូបភាព៖ ហ្វេសប៊ុកផេក​សម្តេច​ ហ៊ុន សែន)

ក្រៅតែពីវ៉ាក់សាំងចំនួន១៦លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងចំនួន៤លានដូសទៀត ពីប្រទេសចិន នឹងដឹកមកដល់កម្ពុជានៅខែសីហាខាងមុខនេះ ដែលនឹងធ្វើឲ្យចំនួនវ៉ាក់សាំងរបស់កម្ពុជាសម្រេចបានដល់២០លានដូស សម្រាប់ចាក់ជូនពលរដ្ឋគោលដៅ១០លាននាក់។

បើតាមលោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអះអាងនៅក្នុងពិធីទទួលវ៉ាក់សាំងស៊ីណូហ្វាម១លានដូស នាព្រឹកថ្ងៃទី ២២ ខែកក្កដាថា តាមការណែនាំពីសម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងត្រៀមវ៉ាក់សាំង Sinovac ចំនួន៥លានដូស សម្រាប់ចាក់ជូនកុមារកម្ពុជា ដែលមានអាយុចន្លោះពី១២ដល់១៧ឆ្នាំផងដែរ។

ផែនការ ចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សវ័យក្រោម១៨ឆ្នាំនេះ បច្ចុប្បន្នខាងក្រសួងកំពុងពិភាក្សាគ្នា ដើម្បីកំណត់ពេលវេលា និងការងារជាក់លសាក់ដើម្បីចាប់ផ្ដើមដំណើរការក្នុងពេលខាងមុខនេះ។ 

គិតមកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩សរុបជិត៧ម៉ឺននាក់ និងករណីជាសះស្បើយសរុបចំនួនជាង ៦ម៉ឺននាក់ ចំណែកករណីស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន ១ពាន់នាក់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរោគកូវីដ-១៩ បំប្លែងថ្មីមួយប្រភេទទៀតឈ្មោះ Lambda ត្រូវបានរកឃើញនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក

ព័ត៌មាន
កំពុងតែញាប់ដៃញាប់ជើងក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី ឌែលតា មិនទាន់បានស្រាកស្រាន្ដផង ឥឡូវនេះ រដ្ឋតិចសាស់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងក្ដី…

អ្នកឧកញ៉ា សៀ ឫទ្ធី ចាប់ដៃគូ​ជាមួយ​ធនាគារ CIMB ដើម្បីផ្ដល់កម្ចីកាន់តែពិសេស សម្រាប់ការទិញផ្ទះ-ខុនដូរបស់គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ»

ព័ត៌មាន
គម្រោង«ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់​ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច (WB Sport Village) ជាគម្រោងវិនិយោគទុនដ៏ធំថ្មីមួយទៀតរបស់អ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ