ការរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្ដអគ្គិសនី

ក្រុមអ្នកជំនាញ និងអ្នកជំនួញ គាំទ្ររដ្ឋាភិបាលចំពោះ ការរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្ដអគ្គិសនី


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្រសួងកំពុងរៀបចំគោលនយោបាយនិងការគាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) ដើម្បីចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក និងផលប៉ះពាល់លើបរិស្ថាន។ ជុំវិញនឹងការរៀបចំគោលនយោបាយនេះ ត្រូវបានអ្នកជំនាញ និង ជំនួញក្នុងវិស័យយានយន្តបានបង្ហាញការគាំទ្រយ៉ាងខ្លាំង ដ្បិតវានឹងជួយកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងផលប៉ះពាល់នានា ដែលបណ្តាលមកពីការបញ្ចេញឧស្ម័នពុល។
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្រសួងកំពុងរៀបចំគោលនយោបាយនិងការគាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី(EVs)

អ្នកជំនាញជឿជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងមានការរីកចម្រើនខ្លាំង ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះមានការរីកដុះដាលខ្លាំងទូទាំងប្រទេសនាពេលអនាគត។ ប៉ុន្តែអ្នកជំនាញមើលឃើញថា វាអាចនឹងជួបការលំបាកមួយចំនួននៅពេលដំណើរការដំបូង ដោយសារអ្នកប្រើប្រាស់មួយចំនួនពុំដែលស្គាល់ និងខ្វះការយល់ដឹងលើបញ្ហានេះ។

បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានចាត់ទុកការរៀបចំគោលនយោ​​បាយខាងលើនេះថា ការជាការគិតគូមួយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការរួមចំណែកជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់របស់ពលរដ្ឋ និងផលប៉ះពាល់នានាមកលើបរិស្ថាន។ មួយវិញទៀ​ត វាជាជំហានមួយរបស់កម្ពុជាក្នុងការដើរឲ្យទាន់ពិភពលោក​លើវិស័យយានយន្តនេះ។ អ្នកជំនាញរូបនេះ ជឿជាក់ថា ការប្រើប្រាស់ និងលំហូរនៃការនាំចូលរថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជានឹងមានការកើនឡើងខ្លាំង ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធដូចជាកន្លែងសាកអាគុយ ការបម្រើសេវាកម្ម​ និងលក់គ្រឿងបន្លាស់ជាដើមមានការរីកដុះដាលខ្លាំង។

ជាមួយគ្នានេះ លោក ងន សាំង នាយកក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមេ​នាំចូល​រថយន្ដ​ Ford មកកម្ពុជា យល់ឃើញស្រដៀងគ្នាថា ការគាំទ្ររបស់រាជរដ្ឋាភិបាលនេះ វាជាការចាប់ផ្តើមមួយ ដើម្បីអភិវឌ្ឍកម្ពុជា​ឲ្យស្របតាមទំនោរ​របស់​ប្រទេស​លើពិភព​លោក ដែលកំពុងងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ទៅលើបរិយាកាស​។ លោកងន សាំង សង្កេតឃើញថា និន្នាការប្រើប្រាស់រថយន្តអគ្គិសនី​នៅលើ​ពិភពលោក ក៏ពុំ​ទាន់មាន​ភាពទូលំទូលាយនោះដែរ ខណៈបច្ចុប្បន្នការនាំចូលរថយន្តអគ្គិសនីមកកម្ពុជានៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ អ្នកជំនាញរូបនេះជឿជាក់ថា ការលក់ និងប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាបច្ចុប្បន្នអាចជួបការលំបាក ដោយសារកម្ពុជាពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។     

នាជំនួបជាមួយមន្ត្រីទូតបរទេសនានាប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ឯកឧត្តមកំពុងរៀបចំ​គោលនយោ​បាយ និងការគាំទ្រសម្រាប់ការប្រើប្រាស់រថយន្តដើរដោយអគ្គិសនី។ ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏នឹងគិតគូរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធដូចជាស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កន្លែងបណ្តុះបណ្តាលបុគ្គិល និងកន្លែងបោះអាគុយចោលជាដើម។ 

ជាមួយគ្នានេះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជាបានអះ​អាងថា អគ្គិសនីកម្ពុជារីករាយក្នុងការសហការផ្គត់ផ្គង់អគ្គិសនី និងបណ្តាញអគ្គិសនីជាមួយគោលនយោ​បាយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីជាមួយរាជរដ្ឋភិបាល។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នកម្ពុជាមានថាមពលកកើតឡើងវិញ​នៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងកើនដល់១០% នាពេលខាងមុខ ដែលជាចំនួន​មួយល្អ។ ខណៈការផ្គត់ផ្គង់អគ្គិសនី​ដើរដោយថាមពលកកើតឡើងវិញ ក្នុងកម្រិតពិភពលោកគិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% តែប៉ុណ្ណោះ៕
None



អត្ថបទបន្ទាប់


សមាជិកសភាអាមេរិក ចង់ឲ្យសភាបង្កើតច្បាប់ផ្តល់ថវិកាជំនួយឲ្យយោធាកោះតៃវ៉ាន់ដើម្បីទប់ទល់ចិន

សមាជិកសភាអាមេរិមកពីគណបក្សសាធារណៈរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានណែនាំច្បាប់ថ្មីមួយដល់សភា ដើម្បីអាចផ្តល់ជំនួយជាប្រាក់ចំនួន២ពាន់លានដុល្លារអាមេ…

តើព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១.៥០០លានដុល្លារ សាងសង់បានដល់ហើយ និងអាចរួចរាល់នៅឆ្នាំ២០២៣ដែរ ឬទេ?

ទោះបីជា មួយរយៈចុងក្រោយនេះ មានផលរំខានមួយចំនួនដោយសារតែមេរោគរាតត្បាតកូវីដ១៩ក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះភ្នំពេញថ្មីនេះ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ