ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី

តើព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១.៥០០លានដុល្លារ សាងសង់បានដល់ហើយ និងអាចរួចរាល់នៅឆ្នាំ២០២៣ដែរ ឬទេ?


ទោះបីជា មួយរយៈចុងក្រោយនេះ មានផលរំខានមួយចំនួនដោយសារតែមេរោគរាតត្បាតកូវីដ១៩ក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះភ្នំពេញថ្មីនេះ នៅតែមានសុទិដ្ឋិនិយមថា នឹងអាចសម្រេចការសាងសង់ទៅតាមផែនការ។ នេះបើតាមការអះអាងរបស់ ឧកញ៉ា ឆាល វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport Investment ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស។
ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១.៥០០លានដុល្លារ

គិតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅតែបន្ដការងារសាងសង់របស់ខ្លួនយ៉ាងសកម្ម ដោយការងារសាងសង់សម្រេចបាន២៦%ហើយនៃផែនការ។ បើគ្មានអ្វីប្រែប្រួលនោះទេ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតក្នុងខេត្តកណ្ដាល គ្រោងនឹងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៣។

លោក ឆាល វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport Investment ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ទោះបីកន្លងមក វិបត្តិកូវីដ-១៩ បានជះឥទ្ធិពលដល់ដំណើរនៃការសាងសង់មួយចំនួន ក៏ដោយចុះ តែក្រុមហ៊ុននៅតែសុទិដ្ឋិនិយម ចំពោះគម្រោងសាងសង់នេះ។ យ៉ាងណាក៏ដោយ ដើម្បីប្រមូលទុនបន្ថែមដើម្បីសាងសង់គម្រោងព្រលានយន្ដហោះនេះ កាលពីដើមខែវិច្ឆិកានេះ ក្រុមហ៊ុន Cambodia Airport Investment ក៏បានសម្រេចលក់មូលបត្របំណុលមានបុគ្គលធានា (guaranteed bond) តម្លៃ១៥លានដុល្លារ ឱ្យទៅធនាគារព្រីន៍ ផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បច្ចុប្បន្ន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានចំណាយទឹកប្រាក់សរុបជាង ៣៤៦លានដុល្លាអាមេរិករួចហើយ ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចនោះទេ។

ជុំវិញគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ដំណើរការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ គ្រោងចំណាយថវិកាសរុប ប្រមាណ ១ពាន់៥លានដុល្លារ ក្នុងការសាងសង់ និងមានចែកជា ៣ដំណាក់កាល។ ខណៈដំណាក់កាលទី១ ត្រូវបាន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ប៉ាន់ស្មានថា នឹងចំណាយថវិកាប្រមាណ ៧រយលានដុល្លារអាមេរិក។

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះ មានក្ដីរំពឹងខ្ពស់ថា ក្រោយបញ្ចប់ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងបង្កើតឱកាសការងារបន្ថែម ដល់ប្រជាពលរដ្ឋកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ ថែមទាំងបង្កើនការដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ និងអ្នកជំនួញ គាំទ្ររដ្ឋាភិបាលចំពោះ ការរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្ដអគ្គិសនី

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្រសួងកំពុងរៀបចំគោលនយោបាយនិងការគាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី(EVs…

ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុកាន់តែកក់ក្តៅ

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ