ធនាគារ​ អេស៊ីលីដា

ធនាគារ​ អេស៊ីលីដា ប្រកាសថា ធនាគារ​ពុំ​ដែល​មាន​កម្មវិធី​ចាប់ឆ្នោត​ផ្សង​សំណាង ឬ​ផ្ដល់​រង្វាន់​ឡើយ


ធនាគារ អេស៊ីលីដា នៅថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១នេះ បាន​ប្រកាស​ជាថ្មីម្ដងទៀត ថា "ធនាគារ​ អេស៊ីលីដា ពុំដែលមាន និង​គ្មាន​កម្មវិធីចាប់ឆ្នោតផ្សងសំណាង ឬផ្តល់រង្វាន់ឡើយ ។"
ទីស្នាក់ការ​កណ្ដាលរបស់​ធនាគារ អេស៊ីលីដា ។
ដោយ

ប្រកាស​របស់​ធនាគារ​បាន​បន្តថា​ ករណីមានចម្ងល់ សូមទាក់ទងដោយផ្ទាល់មកការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ឬទូរស័ព្ទមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) របស់ធនាគារតាមរយៈលេខទូស័ព្ទ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ។ 

គួរ​បញ្ជាក់ថា កន្លងមក មានជនឆបោកមួយ​ចំនួនបានប្រើប្រាស់ឈ្មោះធនាគារ​អេស៊ីលីដា ឆបោក​លុយ​កាក់​ពីប្រជាជន​ស្លូត​ត្រង់​មួយចំនួន ក្រោម​រូបភាពកុហកថា​ ជនរងគ្រោះ​ត្រូវ​រង្វាន់​ពីធនាគារ និង​ត្រូវ​តម្រូវ​ឲ្យវេរ​ប្រាក់​ឲ្យ​ជន​ល្មើស​ខ្លះ សម្រាប់​ការរត់​ការបើក​ប្រាក់​រង្វាន់​នេះ ។

ដូច្នេះ ប្រសិនបើ​លោក​អ្នក​ជួប​កលល្បិច​ខាងលើនេះ សូមទាក់ទងទៅ​ធនាគារ​ អេស៊ីលីដា តាមលេខ​ទំនាក់ទំនង​ខាងលើ ដើម្បី​ជៀសវាង​ការចាញ់បោកគេ ៕




អត្ថបទបន្ទាប់


សមាគមភោជនីយដ្ឋានថៃ ស្នើនាយករដ្ឋមន្ត្រីកុំឲ្យដាក់ការរឹតត្បិតលើភោជនីយដ្ឋាន

ព័ត៌មាន
ប្រធានសមាគមភោជនីយដ្ឋានថៃ បានដាក់ស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ ឲ្យពិចារណាកុំឲ្យមានការរឹតត្បិតលើភោជនីយដ្ឋាននៅក្នុងទីក្រុ…

រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងកាត់យកដីបឹងតាមោក ចេញខ្លះវិញហើយ!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៥ខែមករានេះ បានចេញសេចក្តីសម្រេចលុបចោលគម្រោងផ្ដល់ដីបឹងតាមោក មួយចំនួន ដែលរាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតផ្តល់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ