កូរ៉េខាងត្បូង-កូរ៉េខាងជើង

កូរ៉េខាងត្បូង នឹងផ្ដល់ជំនួយអង្ករ៥ម៉ឺនតោន ដល់កូរ៉េខាងជើង តាមរយៈ UN


ប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង ដែលគេស្គាល់ថា ជាសត្រូវនិងប្រឈមមុខដាក់គ្នាអស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្ដែ ថ្មីៗនេះ កូរ៉េខាងត្បូង បានប្រកាសថា ខ្លួន គ្រោងនឹងបញ្ជូនអង្ករ៥ម៉ឺនតោនជាជំនួយទៅដល់កូរ៉េខាងជើង ដែលកំពុងត្រូវការបន្ទាន់ តាមរយៈភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ។
កូរ៉េខាងត្បូង នឹងផ្ដល់ជំនួយអង្ករ៥ម៉ឺនតោន ដល់កូរ៉េខាងជើង តាមរយៈ UN (រូបភាព៖ AP)
ដោយ

បើតាម​មន្ត្រីរដ្ឋាភិបាល​កូរ៉េខាងត្បូង ជំនួយនេះ នឹងអាចទៅដល់​ប្រទេសកូរ៉េខាងជើង​នៅក្នុងខែ​កញ្ញាខាងមុខនេះ។ នេះបើតាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ជប៉ុន Kyodo នាពេល​មុននេះ។
ថ្លែងប្រាប់​អ្នកយកព័ត៌មាន លោក គីម យ៉ុន ជុល មន្ត្រីបង្រួមបង្រួម​កូរ៉េខាងត្បូង បានឲ្យដឹងថា ពេលវេលា និងការបន្ថែមនូវ​ទំហំ​ជំនួយ ទៅកាន់កូរ៉េខាងជើង នឹងត្រូវបាន​សម្រេច​នៅពេលក្រោយ អាស្រ័យលើ​ការគាំទ្រ​នៃការផ្គត់ផ្គង់​ស្បៀងអាហារ។
លោក គីម បន្ថែមថា ខាងក្រសួង​ពាក់ព័ន្ធនឹងជំរុញធ្វើយ៉ាងណា​ឲ្យ​បញ្ចប់​ដំណើរការ​ក្នុងការ​បញ្ជូន​ជំនួយអង្ករ​ទៅកូរ៉េខាងជើងនេះ នៅក្នុងខែ​កញ្ញាខាងមុខ។

សេចក្ដីប្រកាស ត្រូវបាន​បញ្ចេញ បន្ទាប់ពី​កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានផ្ដល់ជំនួយមនុស្សធម៌​តម្លៃ ៨លានដុល្លារអាមេរិក ដល់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ។ និងទឹកប្រាក់ ៤,៥លាន​ដុល្លារអាមេរិកទៀត ទៅកាន់​កម្មវិធី​ស្បៀងអាហារពិភពលោក និង៣,៥ ដុល្លារ ទៅកាន់​មូលនិធិ កុមារ​ ឬUNICEF សម្រាប់​ស្ត្រីមានផ្ទៃពោះ និងកុមារ​នៅកូរ៉េខាងជើង ដែលកំពុងត្រូវការជំនួយ។

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទាំងពីរនេះ កាលពី​ខែឧសភា បានចេញរបាយការណ៍ មួយ ដោយបាន​ប៉ាន់ប្រមាណថា មាន​មនុស្ស​១០,១ លាននាក់​ ឬស្មើនឹងប្រមាណ ៤០% នៃចំនួន​ប្រជាជនសរុប​នៅកូរ៉េខាងជើង គឺកំពុងស្ថិតនៅ​ស្ថានភាព​អសន្ដិសុខស្បៀង និងត្រូវការជំនួយបន្ទាន់។ 

មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​និយាយថា ប្រទេសខ្លួន​នឹង​ផ្ដល់​ជំនួយជាស្បៀងអាហារ​ទៅឲ្យប្រទេស​កូរ៉េខាងជើងនេះ គឺស្ថិតនៅក្នុង​ស្ថានភាព​អាក្រក់បំផុត​ក្នុងមួយទសវត្សរ៍នេះ។ ហើយ​កូរ៉េខាងត្បូង​សង្ឃឹមដែថា នឹង​ជំរុញដល់​ការផ្សះផ្សា​ និងកិច្ចសហប្រតិបត្តិការ​ជាអន្តរ​រវវាង​កូរ៉េទាំងពីរ​ផងដែរ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធ្វើដំណើរប្រកបដោយផាសុក​ភាព និង​ទស្សនា​ទីក្រុង​ហាណូយ ជាមួយ​សេវា SkyBoss របស់ Vietjet

ព័ត៌មាន
ភ្នំពេញ/សៀមរាប (ថ្ងៃទី១៩ ខែមិថុនា)៖ ភាពរំភើបកាន់តែច្រើន នឹងកើតឡើងនារដូវក្តៅនេះ ខណៈដែលក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​កំពូល​របស់​វៀតណាម…

អង្គការ​សហប្រជាជាតិ៖ រដ្ឋាភិបាល​កម្ពុជា​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

ព័ត៌មាន
ក្រុម​ជំនាញ​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ (ទី១៩ មិថុនា)​នេះ ថា អាជ្ញាធរ​កម្ពុជា​បាន​កោះហៅ​ឬ​ឃុំ​ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ