ពិធីចុះហត្ថលេខានិងបើកសម្ពោធជាផ្លូវការនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ដោយបានប្រកាសថា ខ្លួននឹងចាក់ឫសក្នុងទីផ្សារកម្ពុជា និងប្តេជ្ញាកសាងថ្នាលត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសកម្មរបស់ភាគីទីបីប្រកបដោយសុវត្ថិភាព និងអាចធ្វើបរធនបាលកិច្ចបាននៅកម្ពុជា ដើម្បីជួយវិនិយោគិនពិភពលោកកាត់បន្ថយនូវហានិភ័យ និងធ្វើឲ្យមានភាពប្រសើរឡើងនូវការអនុវត្តមូលនិធិនៅពេលចូលទីផ្សារកម្ពុជា។
ពិធីចុះហត្ថលេខានិងបើកសម្ពោធជាផ្លូវការនេះ ធ្វើឡើងនៅសណ្ឋាគារ Rosewood ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចកម្ពុជា (Trust Regulator) ទាំងពីរបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងចូលរួមពិធីបើកសម្ពោធ ក៏ដូចជាមតិជូនពរផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថា យន្តការបរធនបាលកិច្ចគឺជាឧបករណ៍មួយដែលមិនអាចខ្វះបានសម្រាប់ប្រទេសក្នុងការថែរក្សាសណ្តាប់ធ្នាប់ហិរញ្ញវត្ថុ ធានាសុវត្ថិភាពប្រតិបត្តិការ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រុមហ៊ុនហ្គ្រេន កាថេ អុីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT)ដែលមានក្រុមការងារមានវិជ្ជាជីវៈខ្ពស់ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីរាជរដ្ឋាភិបាល ដើម្បីទទួលបានអាជ្ញាប័ណ្ណអាជីវកម្មបរធនបាលកិច្ច ធានាថាក្រុមហ៊ុនអនុវត្តតាមគោលនយោបាយអភិវឌ្ឍន៍ហិរញ្ញវត្ថុជាតិ និងស្តង់ដារបទប្បញ្ញត្តិហិរញ្ញវត្ថុអន្តរជាតិខ្ពស់បំផុតដែលកំណត់ដោយអង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ (IOSCO) ដោយមិនថាតែប្រវត្តិបទពិសោធន៍របស់ក្រុមការងារ ការរចនាផលិតផល ការគ្រប់គ្រងប្រតិបត្តិការ និងការធ្វើផែនការប្រព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចកម្ពុជា (Trust Regulator) ក៏សង្ឃឹមថា ក្រុមហ៊ុនហ្គ្រេន កាថេ អុីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) អាចនាំយកបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួននៅតៃវ៉ាន់មកកម្ពុជា រចនាផលិតផលបរធនបាលកិច្ចចម្រុះជាមួយនឹងស្តង់ដារដ៏តឹងរ៉ឹង និងស្វាគមន៍ចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យា Fintech នៅក្នុងអាជីវកម្មបរធនបាលកិច្ច។
ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) បានចុះហត្ថលេខាលើកិច្ចសន្យាបរធនបាលកិច្ចជាមួយក្រុមហ៊ុនចុះបញ្ជីនៅផ្សាមូលបត្រតៃវ៉ាន់និងក្រុមហ៊ុនអចលនទ្រព្យ MY LAND នៃប្រទេសកម្ពុជាដើម្បីទិញរោងចក្រ និងនាំចូលមូលនិធិសម្រាប់វិនិយោគនិងអភិវឌ្ឍដីក្នុងទម្រង់បរធនបាលកិច្ច។
លើសពីនេះ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាបរធនបាលកិច្ចជាមួយអតិថិជនដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់នៅកម្ពុជា លើការធ្វើផែនការមរតក ទ្រព្យសម្បត្តិនិងការធានារ៉ាប់រងរបស់កម្មសិទ្ធិភាគហ៊ុននៃក្រុមគ្រួសារ ដែលបង្កើតជាគំរូសម្រាប់ការទទួលមរតកនៃទ្រព្យសម្បត្តិគ្រួសារនៅកម្ពុជា។
ក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) អាចបង្កើតរចនាសម្ព័ន្ធបរធនបាលកិច្ចផ្សេងៗគ្នា ដោយបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីសមត្ថភាព និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អាជីវកម្មបរធនបាលកិច្ចក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) គឺជាក្រុមហ៊ុនថែរក្សារទ្រព្យសម្បត្តិជំនួសតែមួយគត់ ដែលមានក្រុមប្រតិបត្តិករចម្បងមកពីប្រទេសកម្ពុជា និងតៃវ៉ាន់ដែលមានបទពិសោធន៍ និងបច្ចេកវិទ្យាជំនាញក្នុងវិស័យហិរញ្ញវត្ថុ។ ទោះបីជាមានស្ថានភាពដ៏លំបាកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីត១៩ ក៏ដោយ ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) បានប្រឆាំងនឹងនិន្នាការនៃកំណើន និងទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងអាជីវកម្មរបស់ខ្លួន រួមមាន៖ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មបរធនបាលកិច្ចសម្រាប់ក្រុមហ៊ុនចុះបញ្ជីនៅផ្សាមូលបត្រតៃវ៉ាន់ក្នុងការទិញអចលនទ្រព្យនៅកម្ពុជា ជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មរៀបចំផែនការបរធនបាលកិច្ចសម្រាប់ទ្រព្យសម្បត្តិសុទ្ធខ្ពស់នៃសម្ព័ន្ធវិនិយោគគ្រួសារសាជីវកម្មក្នុងប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវារៀបចំផែនការថែរក្សាសម្រាប់អភិបាលមូលនិធិកម្ពុជា។
ក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុន Plenty Profit Global Asset Management Co., Ltd. របស់តៃវ៉ាន់ ក្នុងការបង្កើតប្រព័ន្ធថ្នាល(Platform) "ទីផ្សាររអចលនទ្រព្យកម្ពុជា" ដែលមានភាពបត់បែន និងមានប្រសិទ្ធភាពជាងនៅក្នុងលក្ខខណ្ឌនៃការចុះឈ្មោះ បរធនបាលកិច្ច ការគ្រប់គ្រង និងការជួញដូរ។ លើសពីនេះ ក្រុមហ៊ុនក៏បាននាំមកនូវបច្ចេកវិទ្យា Fintech ដែលប្រើប្រាស់អង្គចងចាំ(Memory Block Chain)ដែលមានលក្ខណ:ពិសេសដែលមិនអាចកែប្រែបាន ដែលមាននៅលើការផ្តល់ចេញ និងផ្ទេរវិញ្ញាបណ្ណបត្របរធនបាល និងពង្រឹងនូវទំនុកចិត្តរបស់អត្ថគាហកៈចំពោះគុណតម្លៃបរធនបាលកិច្ច។
ក្រុមអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំគឺជាមូលដ្ឋានគ្រឹះសំខាន់របស់ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT)ខិតខំបង្កើតជាប្រព័ន្ធប្រតិបត្តិការបរធនបាលកិច្ចប្រកបដោយសុវត្ថិភាព តាមរយៈទិសដៅបីមានដូចជា៖ បច្ចេកវិទ្យា ការរៀបចំប្រព័ន្ធ និងការបង្រួបបង្រួម។ ក្រុមហ៊ុនប្រកាន់យកនូវតម្លាភាព សុវត្ថិភាព និងវិជ្ជាជីវៈ ជាបេសកកម្មរបស់ខ្លួន ដើម្បីផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយ ដើម្បីបង្កើនតម្លៃអតិថិជន និងធ្វើឱ្យអតិថិជនមានទំនុកចិត្តនិងពេញចិត្ត ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) ជឿជាក់និងប្រាកដជាអាចក្លាយជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលលេចធ្លោបំផុតនៅប្រទេសកម្ពុជា៕