អត្ថបទពាណិជ្ជកម្ម

គម្រោងអភិវឌ្ឍន៍ចម្រុះ Grand Phnom Penh City បន្ដពង្រីកគម្រោងអភវិឌ្ឍន៍ធំៗបន្ថែមកាន់តែច្រើន


Grand Phnom Penh City គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំដំបូងគេមួយ នៅក្នុងតំបន់ដ៏មានសក្ដានុពល ភាគពាយ័ព្យនៃរាធានីភ្នំពេញ។ ស្ថិតនៅទីតាំង អមដោយមហាវិថី ធំៗចំនួនពីរ គឺមហាវិថី អង្គរ និងមហាវិថីហាណូយ បច្ចុប្បន្នគម្រោងទីក្រុងរណបដ៏ធំមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកវិនិយោគ ខណៈអគារស្ថាប័នរដ្ឋធំៗ ផ្សារទំនើប សាលារៀន និងបណ្ដុំពាណិជ្ជកម្មចម្រុះជាច្រើន បាននិងកំពុងមានបង្ហាញវត្តមាននៅជុំវិញនោះកាន់តែច្រើនឡើង។
គម្រោងអភិវឌ្ឍន៍ចម្រុះ Grand Phnom Penh City បន្ដពង្រីកគម្រោងអភវិឌ្ឍន៍ធំៗបន្ថែមកាន់តែច្រើន
ដោយ
អំពី Chip Mong

បន្ទាប់ពីមើលឃើញពីសក្ដានុពលនៃតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុនយក្ស ជីប ម៉ុង លែន ដែលជាអ្នកអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ចម្រុះGrand Phnom Penh City បានប្រកាស​បើកលក់គម្រោង​លំនៅដ្ឋាន​​ដ៏ថ្មីសន្លាងបន្ថែមទៀត គឺ Twin SE វីឡាភ្លោះ Special Edition។ គម្រោងផ្ទះវីឡា ភ្លោះ Twin SE ដែលស្ថិតក្នុង គម្រោងអភិវឌ្ឍន៍ចម្រុះ Grand Phnom Penh City នេះ នឹងបើកកម្មវិធីលក់រយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី ១១-១២ ខែមករាខាងមុខ ដែលទីតាំងកម្មវិធី ធ្វើឡើងនៅក្នុងផ្ទះ គំរូ វីឡាឃីង ក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធីផ្ទាល់តែម្តង។

គម្រោងអភិវឌ្ឍន៍ចម្រុះ Grand Phnom Penh City ត្រូវបានអភិវឌ្ឍឡើង ជាមួយ​ការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការរស់នៅក្នុងសហគមន៍មួយ​ទំនើប​ស៊ីវិល័យ។ ជាក់ស្ដែង នៅក្នុងគម្រោងដ៏​សម្បើមមួយនេះ មានទីលានវាយកូនហ្គោល​ស្ដង់ដារអន្តរជាតិ ១៨ឡូ ដែលផ្ដល់នូវបរិយាកាសកាន់តែ​ពិសេស និងពោរពេញ​ដោយធម្មជាតិ​វាលស្មៅបៃតងដ៏ស្រស់បំព្រង។

បន្ថែមពីនេះ មានសួនឧទ្យាន Central Park ដល់ទៅ ៣ បាននិងកំពុងដាក់ឲ្យដំណើរការ ជាមួយមុខងារ​ពិសេសជាច្រើន ដូចជា កន្លែងហាត់ប្រាណ ហាត់យូហ្គា កន្លែងក្មេងលេង និងទីធ្លា​សម្រាប់ជួបជុំ និងដើរលំហែរកាយជាដើម។

គម្រោងអភិវឌ្ឍន៍ចម្រុះ Grand Phnom Penh City ត្រូវបានអភិវឌ្ឍលើដោយ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនវិនិយោគ ១០០% ដោយសហគ្រិនខ្មែរ បានប្រើប្រាស់វិស្វករជំនាញ​នៅក្នុងស្រុកផ្ទាល់​ ដើម្បីរៀបចំប្លង់​មេ​​ សម្រាប់​​ការអភិវឌ្ឍ​ទីក្រុងរណប​មួយនេះឲ្យកាន់តែប្រសើរឡើង ព្រមទាំងបានអភិវឌ្ឍ​បន្ថែមនូវហេដ្ឋា​រចនាសម្ព័ន្ធ និងគម្រោងលំនៅដ្ឋានទំនើបថ្មីៗជាច្រើនផងដែរ៕




អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះយន្តការផ្ទេរអតិថិជនពីការបង់រំលស់ផ្ទះជាមួយម្ចាស់បុរីមកបង់ជាមួយគ្រឹះស្ថានធនាគារ ក្នុងការជួយស្តារវិស័យអចលនទ្រព្យ?

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារជាតិនៃកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ បានជួយប្រជុំគ្នា…

ពលរដ្ឋថៃ ជាង៥០% ជឿជាក់ថា លោកស្រី ផែថងថាន នឹងអាចអង្គុយកៅអីនាយករដ្ឋមន្ត្រីបានពេញមួយឆ្នាំ២០២៥

ទោះរលកកម្ដៅនយោបាយពាក់ព័ន្ធនឹងរឿងដែនអធិបតេយ្យជាតិ នៅឈូងសមុទ្រថៃ ឡើងក្ដៅខ្លាំងកាលពីចុងឆ្នាំ២០២៤ ក៏ដោយ ក៏ពលរដ្ឋថៃ លើស៥០% ជឿជាក់ថា លោកស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ