សេដ្ឋកិច្ចអាមេរិក

សេដ្ឋកិច្ចអាមេរិកហាក់មានពន្លឺងាកចេញពីការដាំក្បាលចុះនៅឆ្នាំ២០២៣ ខណៈសេដ្ឋកិច្ចតំបន់អឺរ៉ុបនៅតែបន្ដខ្មៅងងឹត


ស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក ម៉ូហ្កាន ស្តេនលី (Morgan Stanley) បាននិយាយថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងតំបន់ចាយប្រាក់អឺរ៉ូទំនងជាបោះជំហានទៅរកវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយនេះ ប៉ុន្តែសហរដ្ឋអាមេរិកអាចនឹងមានលទ្ធភាពគេចផុតពីវិបត្តិនេះដោយសារទីផ្សារការងាររបស់ប្រទេសនេះនៅរក្សាបាននូវភាពធន់របស់ខ្លួន។ ទន្ទឹមនេះដែរ ស្ថាប័នហិរញ្ញវត្ថុមួយនេះ ក៏បានការរំពឹងចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចមហាយក្សចិន ក្នុងករណីដែលប្រទេសនេះ មានការបើកប្រទេសទូលំទូលាយវិញ ក្រោយពីមានការរឹតត្បិតតឹងរ៉ឹងកូវីដ១៩អស់រយៈពេល៣ឆ្នាំកន្លងមក។
សេដ្ឋកិច្ចអាមេរិកហាក់មានពន្លឺងាកចេញពីការដាំក្បាលចុះនៅឆ្នាំ២០២៣

ការងើបឡើងវិញនៃសេដ្ឋកិច្ចយក្សចិននេះ ក៏នឹងជួយរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងមានទីផ្សាររីកចម្រើនដទៃទៀតនៅអាស៊ី ផងដែរ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។

ក្រុមអ្នកវិភាគរបស់ធនាគារវិនិយោគ Morgan Stanley ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក បាននិយាយនៅក្នុងរបាយការណ៍ជាបន្តបន្ទាប់ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ខែវិច្ឆិកាថា ហានិភ័យនឹងថយចុះ ដោយពួកគេបានព្យាករថា សេដ្ឋកិច្ចសកលនឹងកើនឡើង ២,២% នៅឆ្នាំក្រោយនេះ ប៉ុន្ដែនៅទាបជាងកម្រិតនៃការប៉ាន់ប្រមាណចុងក្រោយថានឹងមានកំណើន ២,៧% របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

នៅឆ្នាំក្រោយនេះ ក្រុមអ្នកវិភាគរបស់ Morgan Stanley ព្យាករនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ថាតើ «នឹងមាន ឬក៏ជិតនឹងមានការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច»ខណៈដែលប្រទេសដែលសេដ្ឋកិច្ចកំពុងរីកចម្រើន នឹងមានការងើបឡើងវិញតិចតួច» ប៉ុន្តែបាននិយាយថា ការកើនឡើងជាសកលទំនងជានឹងនៅតែពិបាកយល់ច្បាស់នៅឡើយ។

សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវគេព្យាករថា នឹងកើនឡើង ៥% នៅឆ្នាំ២០២៣ ពោលគឺលើសពីកំណើនជាមធ្យម ៣,៧% ដែលគេបានរំពឹងទុកសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ខណៈដែលកំណើនជាមធ្យមនៅក្នុងក្រុមប្រទេសរីកចម្រើនទាំង ១០ ត្រូវបានគេព្យាករថា មានត្រឹមតែ ០,៣% ប៉ុណ្ណោះ។

ធនាគារកណ្តាលនៅទូទាំងពិភពលោកបានដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ក្នុងគោលបំណងទប់ស្កាត់អតិផរណាដែលកំពុងតែកើនឡើង ហើយនៅសហរដ្ឋអាមេរិក ស្ថាប័ន Morgan Stanley បានព្យាករថា ធនាគារកណ្តាលនឹងរក្សាអត្រាខ្ពស់នៅឆ្នាំ២០២៣ ដោយសារអតិផរណានៅតែមានកំសួលខ្លាំងនៅឡើយ បន្ទាប់ពីឡើងដល់កំពូលក្នុងត្រីមាសទី៤ នៃឆ្នាំនេះ។

របាយការណ៍នេះបាននិយាយថា សេដ្ឋកិច្ចអាមេរិកគ្រាន់តែបង្ហាញពីការថយចុះនៃលទ្ធភាពនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់ផ្ដល់អារម្មណ៍មួយកក់ក្ដៅនៅឡើយទេថាអាមេរិកអាចនឹងឆ្លងផុតវិបត្តិនេះ ដោយសារកំណើនការងារថយចុះគួរឱ្យកត់សម្គាល់ ហើយអត្រាអ្នកអត់ការងារធ្វើនៅតែបន្តកើនឡើង។

របាយការណ៍នេះបានបន្ថែមថា លទ្ធផលនៃការរឹតបន្តឹងគោលនយោបាយផ្ទួនៗគ្នានៅឆ្នាំ២០២៣នឹងបន្តទៅដល់ក្នុងឆ្នាំ២០២៤ ធ្វើឱ្យកំណើនសេដ្ឋកិច្ចអាមេរិករយៈពេល២ឆ្នាំនេះ ចុះខ្សោយយ៉ាងខ្លាំង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការធ្វើដំណើរតាមផ្លូវជាតិលេខ៤ហាក់មមាញឹកឡើងវិញ ក្រោយផ្លូវល្បឿនលឿនចាប់ផ្តើមយកតម្លៃសេវា

ព័ត៌មាន
ផ្លូវជាតិលេខ ៤ ទៅមកភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្ដើមមានសកម្មភាពធ្វើដំណើរមមាញឹកច្រើនឡើងវិញហើយ ក្រោយការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះ…

ជំនួបទល់មុខរវាងលោក ចូ បៃឌិន និងស៊ី ជីនពីងជាង៣ម៉ោង បានជជែកពីបញ្ហាក្ដៅៗអ្វីខ្លះ?

ព័ត៌មាន
មិនដែលមានឡើយជំនួបផ្ទាល់អង្គុយទល់មុខជជែកគ្នារវាងថ្នាក់ដឹកនាំកំពូលអាមេរិកបច្ចុប្បន្ន និងមេដឹកនាំចិន បើរាប់ចាប់តាំងពីលោក ចូ បៃឌិន ឡើងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ