វិស័យទេសចរណ៍

ហាណូយ វ៉ាដាច់បាងកក និងសិង្ហបុរី ក្លាយជាទីក្រុងគោលដៅទេសចរណ៍ល្អដាច់គេប្រចាំតំបន់អាស៊ី


ទីក្រុងហាណូយ ដែលជារដ្ឋធានីនៃប្រទេសវៀតណាម បានវ៉ាដាច់ក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ និងសិង្ហបុរី ដែលជាប្រទេសដែនកោះមានតែក្រុង ក្លាយជាទីក្រុងគោលដៅទេសចរណ៍ល្អដាច់គេប្រចាំតំបន់អាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ ក្រុងហាណូយ ដែលមានប្រជាជនសរុបជិត៨,៦លាននាក់ គិតត្រឹមឆ្នាំ២០២៣ បានផ្ដួលទីក្រុងចំនួន១០ផ្សេងទៀត ក្លាយជាទីក្រុងគោលដៅទេសចរណ៍ល្អដាច់គេប្រចាំតំបន់អាស៊ី នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកនៅឆ្នាំ២០២៤ នេះ។
វិស័យទេសចរណ៍
ដោយ

គណៈកម្មាធិការរៀបចំការប្រកួតនេះបានប្រកាសក្នុងពិធីប្រគល់ពាន់រង្វាន់ដែលធ្វើឡើងនៅហ្វីលីពីន កាលពីថ្ងៃទី៣ ខែកញ្ញា ថា នេះជាលើកទី៣ហើយ ដែលទីក្រុងហាណូយដណ្តើមបានពានរង្វាន់ទីក្រុងគោលដៅទេសចរណ៍ល្អដាច់គេប្រចាំតំបន់អាស៊ី ដោយបានផ្ដួលគូប្រជែងសំខាន់ៗ ដូចជាសិង្ហបុរី ក្រុងបាងកក ក្រុងប៉េកាំង ក្រុងគូឡាឡាំពួ ក្រុងសេអ៊ូល និងក្រុងក្យូតូ។ ទន្ទឹមនេះ គោលដៅទេសចរណ៍មួយចំនួនទៀតរបស់ប្រទេសវៀតណាម ក៏ទទួលបានពានរង្វាន់ផងដែរនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកនៅឆ្នាំ២០២៤ នេះ។

គួររំឭកផងដែរថា កាលពីចុងខែសីហា កន្លងទៅថ្មីៗនេះ លោក ឌីលីប សាងវី (Dilip Shanghvi) ប្រធានក្រុមហ៊ុនថ្នាំពេទ្យខ្នាតយក្ស Sun Pharmar និងដែលជាកំពូលមហាសេដ្ឋីមានបំផុតទី៥ ប្រចាំប្រទេសឥណ្ឌា បាននាំបុគ្គលិករបស់គាត់រហូតដល់ទៅ៤,៥០០នាក់ ទៅលេងទីក្រុងក្រុងហាណូយ និងបានចូលទស្សនាតំបន់ទេសចរណ៍ដ៏ពេញនិយមដូចជាពន្ធនាគារសិប្បនិម្មិត ហ័រ ឡូ និង Temple of Literature ដែលជាសកលវិទ្យាល័យដំបូងបង្អស់របស់ប្រទេសវៀតណាម ជាដើម៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមអ្នកវិនិយោគមានទំនុកចិត្តខ្ពស់លើរដ្ឋាភិបាលថៃថ្មី ក្នុងការជួយស្តារអាជីវកម្ម

ក្រុមធុរកិច្ចនៅប្រទេសថៃ បានបង្ហាញសុទិដ្ឋិនិយមថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងជួយបង្កើនទំនុកចិត្តរបស់សាធារណជន តាមរយៈការរួបរួម និងការរក្សាបាន…

លោក ចូ បៃដិន អាចនឹងរារាំងក្រុមហ៊ុនដែកជប៉ុន Nippon Steel មិនឱ្យទិញយកក្រុមហ៊ុនដែកអាម៉េរិក US Steel បានសម្រេច

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងកាលពីថ្ងៃទី៤ ខែកញ្ញា ថា សេតវិមានជិតដល់ពេលប្រកាសហើយថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន នឹងរារាំងក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ