រថភ្លើង-ព្រលានយន្ដហោះ

រថភ្លើងធុនស្រាល៣គ្រឿង ពីស្ថានីយ​ភ្នំពេញទៅព្រលានយន្តហោះ នឹងដំណើរការមុនចូលឆ្នាំខ្មែរ


ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រកាសថា នៅមុនថ្ងៃចូលឆ្នាំខ្មែរ រថភ្លើងចម្ងាយខ្លីពីស្ថានីយចំណតភ្នំពេញ ឆ្ពោះទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នឹងដំណើរការហើយ ក្នុងនោះ នឹងមានរថភ្លើងធុនស្រាលចំនួន៣គ្រឿង ដែលនឹងត្រូវប្រតិបត្តិការផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន
ដោយ

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់យ៉ាងដូច្នេះថា៖ «រទេះភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្តហោះ ក៏ត្រៀមដាក់ឲ្យដំណើរការមុនថ្ងៃចូលឆ្នាំដែរ។ ប៉ុន្តែ ក៏មានការឆ្ងល់ថា មិនទាន់ឃើញអីផង តើជីកនៅក្រោមដី លើនៅអាកាស លឿនទេចូលឆ្នាំធ្វើហើយ។ សូមជម្រាបជូនថា រទេះភ្លើងធុនស្រាល​៣គ្រឿង កំពុងតែដំឡើងធ្វើហើយនៅថ្ងៃ២៨ ខែ២ ហើយនឹងចេញដំណើរពីប្រទេសម៉ិកស៊ីកូ ត្រូវមកដល់កំពង់ផែយើងប្រហែលដាច់ខែ៣។ ផ្លូវរទេះផ្លូវ១,៣ គីឡូម៉ែត្រ យើងកំពុងសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកដែលយើងមានស្រាប់»។ 

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ 

បើតាមឯកឧត្តមរដ្ឋមន្រ្តី ការបង្កើតមធ្យោបាយធ្វើដំណើរដោយរថភ្លើងពីស្ថានីយ៍រថភ្លើងភ្នំពេញ ចូលមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលបច្ចុប្បន្ន។

ផ្លូវរថភ្លើងចម្ងាយ១,៣គីឡូម៉ែត្រ កំពុងសាងសង់ទាំងយប់ទាំងថ្ងៃ (រូបថត៖​ ក្រសួងសាធារណការ និង ដឹកជញ្ជូន)

តាមពិតទៅ រថភ្លើងចម្ងាយខ្លីដែលតភ្ជាប់រវាងស្ថានីយរថភ្លើងភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។ ហើយនៅប៉ុន្មានសប្ដាហ៍មុន មានផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន Royal Railway ដែលបានបិទជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហាញថា រថភ្លើងចម្ងាយខ្លីនេះ នឹងដំណើរការនៅខែមេសាខាងមុខផងដែរ។

លោក ទិត្យ សំអឿន ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Royal Railway បានប្រាប់ខេមបូណូមីស តាមខ្សែទូរស័ព្ទថា តាមគម្រោង រថភ្លើងនេះ នឹងបើកដំណើរការដឹកភ្ញៀវក្នុងខែមេសាឆ្នាំ២០១៨ ដោយដឹកអ្នកដំណើរទៅមករវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់ស្ថានីយ៍រថភ្លើងភ្នំពេញ។   

យ៉ាងក៏ដោយ លោក ទិត្យ សំអឿន មិនអាចបញ្ជាក់ពីតម្លៃសំបុត្រនៃសេវារថភ្លើងចម្ងាយខ្លីនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ព័ត៌មានលម្អិតទាក់ទងនឹងតម្លៃ ឬ សេវាកម្មផ្សេងរបស់ ក្រុមហ៊ុន នឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្នត់​គំនិត​អាជីវកម្ម​ពី​សហគ្រិន​បទ​ពិសោធន៍​ជិត​៣​០​ឆ្នាំ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា

ព័ត៌មាន
“ចាប់​ផ្ដើម​អាជីវកម្ម ជា​រឿង​ងាយ​ទេ តែ​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​ឈរ​ជើង​នៅ​ក្នុង​ទីផ្សារ​បាន​យូរ​អង្វែង ជា​រឿង​មិន​ងាយ​ប៉ុន្មាន​ទេ”។ នេះ…

ពលរដ្ឋជាង២លាននាក់ បានប្រើប្រាស់អគ្គិសនីតពីខ្សែបណ្ដាញជាតិ

ព័ត៌មាន
ប្រជាជនកម្ពុជាជាង២លាននាក់ ទទួលបានអគ្គិសនី ដែលតពីបណ្ដាញជាតិក្នុងតម្លៃសមរម្យ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានប្រកាសនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ