ខណៈដែលប្រាក់ចំណូលភាគច្រើនបានមកពី ការលក់ក្រដាសឆ្នោតបែបប្រពៃណីក៏ដោយ ប៉ុន្ដែក្នុងនោះ មានចំណូលជាង២១,៦ លានដុល្លារអាមេរិក ឬស្មើនឹងជាង៥,៦% គឺបានមកពីការលក់ឆ្នោតកោស ដែលអនុញ្ញាតឲ្យអ្នកទិញឆ្នោតនោះ អាចដឹងពីលទ្ធផលត្រូវឬខុសភ្លាមៗតែម្ដង។
ឆ្នោតកោសវៀតណាម កំពុងមានការកើនឡើងខ្លាំង លើសការរំពឹងទុករបស់ក្រុមហ៊ុន ប៉ុន្ដែ វាក៏ត្រូវបានកម្រិតចំនួនបោះពុម្ពផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រុមហ៊ុនឆ្នោត។
ក្រុមហ៊ុនឆ្នោតវៀតណាម រំពឹងប្រាក់ចំណុលសរុបប្រមាណ៤៤៥,៦ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនបង់ពន្ធប្រមាណ៥២លានដុល្លារអាមេរិក នៅឆ្នាំ២០២០នេះ។ លើសពីនេះ ក្រុមហ៊ុននេះ កំពុងសិក្សាពីការបង្កើតឆ្នោតថ្មី ហើយថ្មីៗនេះ ខាងក្រសួងសេដ្ឋកិច្ចវៀតណាម ក៏បានអនុម័តរួចហើយដែរ ដោយក្រដាសឆ្នោតថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកទិញឆ្នោត អាចជ្រើសរើសលេខដែលគេពេញចិត្ត ពោលគឺដូចជាចាក់កន្ទុយលេខយ៉ាងដូច្នេះដែរ។
ក្រុមហ៊ុនឆ្នោត HCMC Lottery ក៏រំពឹងទុកនឹងអាចប្រជែងបានចំណែកទីផ្សារពីដៃគូប្រជែងធំៗរបស់ខ្លួនដូចជាក្រុមហ៊ុន ឆ្នោតឡូតូតាមកុំព្យូទ័របែបអាមេរិកឈ្មោះ Vietlott ជាដើម។
ក្រដាសឆ្នោតបែបប្រពៃណី ដែលមានលេខព្រីនបោះពុម្ពជាប់លើនោះ ត្រូវបានដឹងថា មានរង្វាន់ចំនួនទឹកប្រាក់ធំបំផុត រហូតដល់ ៨៦.៥០០ ដុល្លារអាមេរិក បន្ទាប់ពីវាត្រូវបានបង្កើនខ្ពស់ជាងមុន ៣៣% នៅឆ្នាំ២០១៨៕