អគ្គស្នងការនគរបាលជាតិប្រើធម៌ក្តៅ

ឯកឧត្តម នេត សាវឿន៖បិទសាលាបង្រៀនបើកបរនិងយានដ្ឋានជួសជុលកែច្នៃគ្មានច្បាប់ទាំងអស់


ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចចាត់វិធានការក្តៅចំពោះសាលាបង្រៀនបើកបរនិងយានដ្ឋានកៃច្នៃជួសជុលខុសច្បាប់ទាំងអស់ ដោយបិទទ្វារចោល ប៉ុន្តែបើកក្នុងករណីមិនរាងចាល នៅតែបន្តលួចបើក គឺត្រូវបិទអាជីវកម្ម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។អគ្គស្នងការនគរបាលជាតិបានសម្រេចធ្វើបែបនេះ ដើម្បីបង្ការគ្រោះថ្នាក់និងពង្រឹងសុវត្ថិភាពចរាចណ៍ផ្លូវគោក ខណៈក្នុងមួយៗថ្ងៃមានមនុស្សស្លាប់យ៉ាងហោច៥ទៅ៦នាក់ដោយសារករណីគ្រោះថ្នាក់ចរចរណ៍នេះ។
ឯកឧត្តម នេត សាវឿន៖បិទសាលាបង្រៀនបើកបរនិងយានដ្ឋានជួសជុលកែច្នៃគ្មានច្បាប់ទាំងអស់(https://www.cpp.org.kh/)
ដោយ

តាម​រយៈ​ផែនការ​រឹត​បន្តឹង​នោះ​ដែរ បាន​បញ្ជាក់​ដែរ​ថា ត្រូវ​បិទ​ជា​ស្ថាពរ​ចំពោះ​សាលាបង្រៀន​បើកបរ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​ក្នុង​ករណី​មិន​ត្រូវ​រាងចាល ត្រូវ​បិទ​អាជីវកម្ម ឃាត់ខ្លួន​ជនល្មើស ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​។​មួយវិញទៀត​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ចំពោះ​សាលាបង្រៀន​បើកបរ​ដែល​មានច្បាប់​អនុញ្ញាត​អំពី​លក្ខណសម្បត្តិ​គ្រូបង្រៀន​បើកបរ ខ្លឹមសារ​មេរៀន រយៈពេល​បង្រៀន ការ​ប្រើប្រាស់​យានយន្ត​សម្រាប់​បង្រៀន​។ ក្នុង​ករណី​រក​ឃើញ​ចំណុច​ខ្វះខាត​ត្រូវ​ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ប្រសិនបើ​មិន​រៀងចាល​ត្រូវ​ដកហូត​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​សាលាបង្រៀន​បើកបរ​យានយន្ត​។

ដោយឡែក​ចំពោះ​យានដ្ឋាន ជួសជុល កែ​ច្នៃ ដំឡើង​យានយន្ត​វិញ​បិទ​ជា​ស្ថាពរ​ចំពោះ​យានដ្ឋាន​ជួសជុល កែ​ច្នៃ ដំឡើង​យានយន្ត​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ក្នុង​ករណី​មិន​រាងចាល​ត្រូវ​បិទ​អាជីវកម្ម ឃាត់ខ្លួន​ជនល្មើស​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​។​ហើយ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ចំពោះ​យានដ្ឋាន​ជួសជុល​កែ​ច្នៃ ដំឡើង​យានយន្ត​ដែល​ច្បាប់​អនុញ្ញាត ដើម្បី​ទប់ស្កាត់​កែ​ច្នៃ​ដំឡើង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​សំដៅ​បង្ការ​គ្រោះថ្នាក់ និង​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ក្នុង​ករណី​រក​ឃើញ​មាន​បទល្មើស​ត្រូវ​ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ប្រសិនបើ​មិន​រៀងចាល​ត្រូវ​ដកហូត​លិខិតអនុញ្ញាត ហើយ​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ឃាត់​ជនល្មើស​ដកហូត​វត្ថុ​តាង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​។

សព្វ​ថ្ងៃនេះ គេ​សង្កេត​មាន​រថយន្ត​ដឹក​ទំនិញ រ៉ឺ​ម៉ក​កង់​បី កែ​ច្នៃ​ជា​ច្រើន​ដែល​បើកបរ​នៅ​លើ​ដងផ្លូវ ខណៈ​ដែល​អ្នកបើកបរ​មួយ​ចំនួន​មិនបាន​រៀន​ពី​ច្បាប់​បាន​ត្រឹមត្រូវ និង​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ជាញឹកញយ។

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម៖ មៀនប៉ៃលិនជួបបញ្ហារឿងទីផ្សារយូរហើយ មិនមែនទើបនឹងកើតក្រោយវីរុសកូរ៉ូណាផ្ទុះនោះទេ

ព័ត៌មាន
ក្រោយពីប្រធានសហគមន៍ និងកសិករដាំមៀននៅក្នុងខេត្តប៉ៃលិន បានលើកឡើងពីបញ្ហាមៀនប៉ៃលិនថា ដាំបានផលហើយ តែគ្មានអ្នកទិញនោះ ក្រសួងពាណិជ្ជកម្មបានឆ្ល…

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០១៩ សម្រេចបានជិត១០ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេន ឆ្នាំ២០២០ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នាមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម ជុរិន ឡាក់សាណាវិស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ