តម្លៃប្រេងហក់ឡើងខ្ពស់

តម្លៃប្រេងហក់ឡើងខ្ពស់ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន កំពុងចោទជាក្ដីបារម្ភកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា


តម្លៃប្រេងឆៅបានកើនឡើងខ្ពស់អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្ដែ នៅក្រោយសង្គ្រាមផ្ទុះឡើងរវាងរស្ស៊ី និងអ៊ុយក្រែននៅប្រហែល២សប្ដាហ៍មកនេះ តម្លៃប្រេងបានហក់ឡើងកាន់តែខ្ពស់ និងលឿនរហ័សថែមទៀត ដែលកំពុងចោទជាបញ្ហាកាន់តែច្រើនសេដ្ឋកិច្ចពិភពលោក។ សម្រាប់កម្ពុជាវិញ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញផ្នែកដឹកជញ្ជូន សុទ្ធតែបានលើកឡើងពីក្ដីបារម្ភចំពោះ បញ្ហានេះ ដែលវាអាចនឹងបង្កឲ្យមានអផរណាកើនឡើងខ្ពស់ បង្កជាផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ពិសេសអ្នកមានប្រាក់ចំណូលថេរតែម្ដង។
ស្ថាននីយប្រេងឥន្ធនៈ ភីធីធី ស្គន់ នៅលើផ្លូវជាតិលេខ៦ អា

តម្លៃ​ប្រេង​ឆៅ​ពិភពលោក បាន​ហក់​ឡើង​ដល់ ១៣០​ដុល្លារ ក្នុង​១​ធុង​បារ៉ែល នៅ​ដើម​ស​ប្ដា​ហ៍​នេះ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ឆ្នាំ​២០១៨​មក ខណៈ​អ្នកជំនាញ​មានការ​ព្យាករណ៍​ថា តម្លៃ​ប្រេង​ឆៅ​អាច​នឹង​ឡើង​ខ្ពស់​បន្ថែម​ទៀត ហើយនឹង​បន្ដ​កើនឡើង​ជាង​ទ្វេ​ដង​នៃ​តម្លៃ​បច្ចុប្បន្ន ប្រសិនបើ​ស្ថានការណ៍​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អូស​បន្លាយ​និង​មានការ​ដាក់​ទណ្ឌកម្ម​កាន់តែ​ច្រើន​ថែម​ទៀត​ទៅ​លើ​រុ​ស្ស៊ី​។ សម្រាប់​កម្ពុជា​វិញ ក៏​មិន​ខុស​ពី​បណ្ដា​ប្រទេស​ដទៃ​លើ​ពិភពលោក​ដែរ គឺ​ប្រឈម​នឹង​បញ្ហា​អតិផរណា​កើនឡើង ប៉ះពាល់​ជីវភាព​ពលរដ្ឋ នៅ​គ្រា​ដែល​តម្លៃ​ប្រេង​មានការ​ឡើងថ្លៃ​កាន់តែ​ខ្ពស់​ទៅ​ៗ​នោះ​។

លោក​បណ្ឌិត គី សិរី​វឌ្ឍន៍ ប្រធាន​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​យល់​ឃើញ​ថា ជា​ការ​ពិត​ណាស់ ការ​ឡើងថ្លៃ​ប្រេង​ជា​កត្តា​មួយ​ប្រឈម​នឹង​វិបត្តិ​អតិផរណា នៅ​ក្នុង​ប្រទេស ហើយ​អ្នក​ដែល​ប៉ះពាល់​ជាងគេ​នោះ គឺជា​អ្នកមាន​ចំណូល​ថេរ​។ ក្នុង​ន័យ​នេះ បណ្ឌិត គី សិរី​វឌ្ឍន៍ ចង់​បញ្ជាក់​ថា ចំពោះ​អ្នក​ប្រកប​មុខរបរ​អាច​នឹង​ដំឡើង​ថ្លៃ​ទៅ​តាម​អតិផរណា​បាន ប៉ុន្ដែ​សម្រាប់​អ្នក​ដែល​មាន​ចំណូល​ថេរ អាច​នឹង​ជួប​វិបត្តិ​ដោយសារ​បញ្ហា​នេះ​។ អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា បើ​ទោះបី​កម្ពុជា បច្ចុប្បន្ន​មិន​ទាន់​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​ពី​សង្គ្រាម​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​ក៏​ដោយ ប៉ុន្ដែ បើសិន​សង្គ្រាម​នៅ​តែ​បន្ត​អូស​បន្លាយ​រយៈពេល​យូរ នោះ​ហានិភ័យ​សម្រាប់​កម្ពុជា​នឹង​មាន​កាន់តែ​ខ្ពស់​ដែរ​។

ជាមួយ​គ្នា​នោះ លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ដឹក​ជញ្ជូន​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ដែរ​ថា បញ្ហា​តម្លៃ​ប្រេង​ឡើងថ្លៃ មិនមែន​ទើបតែ​កើត​មាន​ថ្មី​ៗ​នេះ​ទេ ហើយ​វា​ក៏​មិន​ទាន់​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ដែរ​។ បើ​តាម​លោក ជា ចាន់​ដា​រ៉ា ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ហើយ​ដល់​តម្លៃ​ប្រេង ក៏​ប៉ុន្តែ ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន កាន់តែ​បង្ក​ការ​ព្រួយបារម្ភ​មួយ​កម្រិត​បន្ថែម​ទៀត ពិសេស​លើ​សេដ្ឋកិច្ច​ពិភពលោក រួម​ទាំង​សេដ្ឋកិច្ច​កម្ពុជា ផង​ដែរ​។ ជុំវិញ វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​វិញ ត្រូវ​បាន​ប្រធាន​សមាគម​ដឹក​ជញ្ជូន​រូប​នេះ កត់សម្គាល់​ឃើញ​ថា សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​នៅ​តែ​ដំណើរការ​ជា​ធម្មតា ក៏​ប៉ុន្តែ​ផល​ចំណេញ​មានការ​ធ្លាក់​ចុះ​បន្តិចបន្តួច​។

យ៉ាងណា​ក៏​ដោយ ក្រុម​អ្នកជំនាញ​នៅ​តែ​មិន​ទាន់​អាច​វាយតម្លៃ​នៃ​កម្រិត​ផល​ប៉ះពាល់​ពី​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន នៅឡើយ​ទេ ដោយ​ពួក​គាត់​បាន​អះអាង​ថា នេះ​ជា​ផល​ប៉ះ​សាកល មិនមែន​ប៉ះពាល់​តែ​លើ​កម្ពុជា នោះ​ទេ ហើយ​ក្រុម​អ្នកជំនាញ​នឹង​បន្ត​តាមដាន​លើ​បញ្ហា​នេះ​។ សូម​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​លើ​ពិភពលោក មានការ​ហក់​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយសារ​តែ​មានការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​រុ​ស្សី គឺជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​លំដាប់​ទី​២​ក្នុង​ពិភពលោក​៕

None



អត្ថបទបន្ទាប់


មហាអំណាចអាមេរិកបើកដៃឲ្យសម្ព័ន្ធមិត្តណាតូ ផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនជាបន្ទាន់ !

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខេន (Antony Blinken) បាននិយាយអះអាងថា សមាជិកណាតូទាំងអស់ អាចបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុ…

ស្ថាប័នរដ្ឋ និងឯកជនជាង១០ហើយ បានចូលរួមទិញបណ្ណបំណុលក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី

គិតមកទល់ពេលនេះមានគ្រឹះស្ថានហិរញ្ញវត្ថុទាំងរដ្ឋ និងឯកជនជាង១០ស្ថាប័នហើយ បានបោះទុនទិញមូលបត្របំណុល ឬសញ្ញាប័ណ្ណមានអ្នកធានារបស់ក្រុមហ៊ុន Camb…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ