ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៧៦នាក់នោះ រកឃើញនៅភ្នំពេញមាន ៥៤៤នាក់, ស្វាយរៀង ១៦នាក់, ព្រះសីហនុ ១២នាក់, សៀមរាប ២នាក់, កណ្ដាល ១នាក់ និងកំពង់ចាម ១នាក់។
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដដែល គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបទាំងអស់មានដល់ចំនួន៣.៦០៤នាក់ ក្នុងនោះ មានដល់ទៅ៣.០៧២នាក់ គឺជាករណីឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ទោះយ៉ាងណា ចំនួនអ្នកដែលបានជាសះស្បើយក៏មានការកើនឡើងសរុបដល់ទៅ ១.៩៨៤នាក់ ខណៈដែលនៅព្រឹកថ្ងៃទី ១៣ ខែមីនានេះអ្នកជាសះស្បើយថ្មីមានចំនួន ៧០នាក់។ ដោយឡែក ចំនួនអ្នកសា្លប់ដោយសារកូវីដ-១៩ នៅកម្ពុជាបានកើនឡើងដល់២៤នាក់ហើយ។
ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារមួយចំនួនដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕