

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាននៃ ន.ប.ធ. នៅសណ្ឋាគារ ឆ្នេរសុខា (Sokha Beach) ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ប.ធ. អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតមន្ត្រី និងថ្នាក់ដឹកនាំរបស់ ន.ប.ធ. លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។ មុនប្រកាសបិទនៃ កិច្ចប្រជុំនេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំនៃ ន.ប.ធ. ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបានលទ្ធផលការងារគួរជាទីមោទនភាព។

កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១៧ :៣០ នាទីរសៀល ប្រកបដោយផ្លែផ្កា និងស្មារតីមោះមុតខ្ពស់ក្នុងការបំពេញការងារតាមផែនការឆ្នាំបន្ទាប់។
