ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ៨ ចំណុច ដល់ក្រសួងអធិការកិច្ច


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ដែលរៀបចំធ្វើនៅសណ្ឋាគារសុខា
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ
ដោយ

ដោយមាន ការ អញ្ជើញចូលរួមពី ឯកឧត្ដម  សរ ចំរុង និង ឯកឧត្តម សម តារា ប្រធាន និងអនុប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា, ឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័ន, ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការអន្តរជាតិជាដៃគូ តំណាងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងមន្ត្រី រាជការ នៃក្រសួងអធិការកិច្ចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបចំនួន៧៧១រូប។

ថ្លែងក្នុងពិធីបិទសន្និបាតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុតបានគូសបញ្ជាក់ឡើងវិញនូវ អនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច តេជោហ៊ុន សែ ន ដែលបានលើកឡើងថា «ការដឹកនាំ ត្រូវ មាន ការ ត្រួតពិនិត្យ បើគ្មានការ ត្រួតពិនិត្យ គឺ គ្មាន ការដឹកនាំទេ» និង «អធិការកិច្ច ជាភ្នែក ជាត្រចៀក របស់ ថ្នាក់លើ និង ជាមិត្តដ៏ជិត ស្និទ្ធ របស់ ថ្នាក់ ក្រោម » មានន័យថា អធិការកិច្ចជាកិច្ចការសំខាន់មិនអាច ខ្វះ បាន ក្នុងការត្រួត ពិនិត្យ លើ ការអនុវត្ត មុខងារ ភារកិច្ច របស់ ក្រសួង ស្ថាប័ន និង អង្គភាព ពាក់ព័ន្ធ ដើម្បីចូលរួមពង្រឹង ប្រសិទ្ធភាព នៃ ការអនុវត្ត ច្បាប់និងលិខិតបទដ្ឋាន គតិយុត្ត ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹង ចេញ ទៅមើល ផ្ទះគេ» ដែលបង្កប់នូវអត្ថន័យពីកាតព្វកិច្ច និងទំនួលខុស ត្រូវ របស់ ស្ថាប័ន និង មន្ត្រី ត្រួត ពិនិត្យ ត្រូវ មានភាព ស្អាតស្អំ និង មាន សមត្ថភាពគ្រប់គ្រាន់ ជាពិ សេ ស មន្រ្តី អធិការកិច្ច ត្រូវមានសមត្ថភាព ជំនាញច្បាស់លាស់ ភាពវៃឆ្លាត អត្តចរិតថ្លៃថ្នូរក្រមសីលធម៌ ស្អាតស្អំ និងបទពិសោធ ព្រមទាំងត្រូវ មាន សមត្ថភាពវិភាគនិងពិចារណា គ្រប់ ជ្រុងជ្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ វិស័យអធិការកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណើរការ នៃការកែ ទម្រង់ សំ ដៅ ពង្រឹងនិងលើកកម្ពស់សមត្ថភាព និងអភិបាលកិច្ចស្ថាប័នសាធារណៈ សម្រាប់គាំទ្រដល់ ការអភិវឌ្ឍ សង្គម - សេដ្ឋកិច្ចប្រក បដោយបរិយាបន្ន និងចីរភាព។ វិស័យអធិការកិច្ច ក៏ជាកាតាលីករ ចូលរួម ពង្រឹង សុចរិតភាព យុត្តិធម៌សង្គ ម និង អភិបាលកិច្ច សំដៅ ចូលរួម ក្នុង ការកសាងនីតិរដ្ឋ ការពារផល ប្រយោជន៍ សាធារណៈ និងការអភិវឌ្ឍ ប្រទេស ។ ក្នុងន័យនេះ ទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវ ចូលរួមសហការ និង គាំទ្រ ឱ្យបាន ពេញលេញ ដើម្បីចូលរួមអនុវត្តមុខងារនិងភារកិច្ច ដ៏សំខាន់ នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការបានលើកឡើងថា មុខងារអធិការកិច្ច ជាមុខងារមួយដែលត្រូវតែច្បាស់លាស់, ដោះស្រាយបញ្ហាបាន, មិនបង្កើនបន្ទុក ឬបង្កើនបញ្ហា ទៅលើការងារក្រសួង ស្ថាប័នដែលរងអធិការកិច្ច ជាពិសេស មិនជាន់សមត្ថកិច្ចគ្នាលើមុខងារត្រួតពិនិត្យ (Oversight Function) ហើយដែលសំខាន់បំផុត គឺការកំណត់វិសាលភាពអនុវត្ត (Scope) និងត្រូវឆ្លុះបញ្ចាំងពីយន្តការ Check and Balance។ ទន្ទឹមនេះ នៅកម្ពុជា យើងមានអាជ្ញាធរ

សវនកម្មជាតិ ដែលចុះធ្វើសវនកម្មផ្ទៃក្រៅរួចរាយការណ៍ជូនសភា, ដែលមានមុខងារត្រួតពិនិត្យលើអនុលោមភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយបញ្ញត្តិអំពីគណនីហិរញ្ញវត្ថុសាធារណៈ ហើយនិងការធ្វើសវនកម្មសមិទ្ធកម្ម, អធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គភាព ប្រឆាំង អំពើពុករលួយដែលអនុវត្តការងារស្រាវជ្រាវ ស៊ើបអង្កេត ស្របតាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងមាន ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង (Internal Audit) និងអធិការកិច្ចបច្ចេកទេស(Technical Inspection) ដែលផ្ដោតលើការកែលម្អប្រតិបត្តិការតាមរយៈអនុលោមភាព និងការបង្កើតនប្សិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័ន ហើយក៏ជាដៃ របស់ប្រធានស្ថាប័នដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើសមិទ្ធកម្ម ការងាររបស់ផ្នែកនីមួយៗនៃក្រសួង ស្ថាប័ន។

ដើម្បីគាំទ្រដល់ការអនុវត្តមុខងារនិងភារកិច្ចរបស់ក្រសួងអធិការកិច្ច និងជំរុញលើកកម្ពស់វិស័យអធិការកិច្ចឱ្យកាន់ តែ មាន ប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ អនុសាសន៍ ដល់ក្រសួង អធិការកិច្ច ចំនួន៨ចំណុច រួមមាន៖

១.បន្ត អនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាត បូក សរុប លទ្ធផល ការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ២. ត្រូវដឹកនាំ សម្របសម្រួលរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យអធិការកិច្ច ឱ្យបាន គ្រប់គ្រាន់និងទាន់ពេលវេលា ដោយឈរ លើ គោលការណ៍ ពង្រឹង ប្រសិទ្ធភាព ប្រព័ន្ធការងារ ការទទួលខុសត្រូវ អភិបាលកិច្ចស្ថាប័ន ប្រយោជន៍ សាធារណៈ និងប្រយោជន៍ប្រជាជន ៣. ត្រូវរៀបចំវិធាននិងនីតិវិធីប្រតិបត្តិ(SOP)ឱ្យបាន ច្បាស់លាស់ ក្នុងការអនុវត្ត ភារកិច្ច ធ្វើអធិការកិច្ច និងការចូលរួមតាមដានការ អនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ៤. បន្តលើកកម្ពស់និងពង្រឹងសមត្ថភាព ស្ថាប័ន ដោយផ្តោតលើ ការកសាង មូលធន មនុស្ស, ពង្រឹង ការ អនុវត្ត តួនាទីអធិការកិច្ច, ពង្រឹងការចូលរួម តាមដាន ការអនុវត្តច្បាប់ និងបទបញ្ជា របស់ រាជរដ្ឋាភិបាល និង ពង្រឹង យន្តការ ទទួល និងដោះស្រាយ បណ្ដឹង ៥. ជំរុញនិងពង្រឹងប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលជំនាញ ក្នុងវិស័យ អធិការកិច្ច ៦. ជំរុញការងារឌីជីថល និងពង្រឹងការអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ៧. សិក្សានិងរៀបចំនូវយន្តការត្រួតពិនិត្យនិង វាយ តម្លៃ ការអនុវត្តមុខងារអធិការកិច្ចរបស់ក្រសួង ស្ថាប័ន និង យន្តការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ លើ របាយការណ៍លទ្ធផល អធិការកិច្ចរបស់ក្រសួង ស្ថាប័ន ដើម្បីធានាបាន នូវ សុខដុមនីយកម្ម និង៨. សូមស្នើគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោម ជាតិ ផ្លាស់ប្តូរ ផ្នត់គំនិតអវិជ្ជមានលើការងារអធិការកិច្ច ទៅជា អធិការកិច្ចទៅ ជួយ តម្រង់ ទិស ដើម្បី កែលម្អ បង្កើនប្រសិទ្ធភាពការងារ ឱ្យកាន់ តែ ល្អ ប្រសើរ ដោយឈរ លើ ទស្សនៈ «អធិការកិច្ចដើម្បី ទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់ អភិបាលកិច្ចល្អ» ដើម្បីឱ្យបាន ឃើញ បានឮអំពីចំណុចខ្វះចន្លោះនានា សម្រាប់យកមកពិចារណា សម្លឹងឱ្យឆ្ងាយ និងវិនិច្ឆ័យបាន ត្រឹមត្រូវ។

ជាចុងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថា្នក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ចនាពេលកន្លងមកជាពិសេសក្រោមការ ដឹកនាំរបស់អតីតរដ្ឋមន្រ្តីទទួលបន្ទុកវិស័យអធិការកិច្ច ដូចជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកជំទាវ សោម គីម សួគ៌, ឯកឧត្តម ហួត ហាក់ និងបច្ចុប្បន្នក្រោមការបន្តដឹកនាំដោយឯកឧត្តម សុខ សូកេន ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុង ដែលសម្រេចបាននូវលទ្ធផលល្អប្រសើរ និងសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំ ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងអធិការកិច្ច ដែលមានស្នាដៃនិងបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់បម្រើដល់ផលប្រយោជន៍ជាតិ និងមាតុភូមិ។




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការជាផ្លូវការ សេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ 8 ឧសភា 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រារព្ធធ្វើពិធីដាក់ឱ្យដំណើរការជាផ្លូវការសេវាបង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ