អ្នកជំនាញនៅក្នុងទីក្រុងហូជីមិញកំពុងតែរៀបចំផែនការដើម្បីដាក់ឱ្យដំណើការកម្មវិធីគាំទ្រការស្តារអាជីវកម្មឡើងវិញ នៅចំពោះមុខបញ្ហានានាដែលកំពុងតែកើតមាន តាមរយៈការដាក់ចេញនូវកម្មវិធីជំរុញចលនាវិនិយោគនៅក្នុងទីក្រុងភាគខាងត្បូងនៃប្រទេសវៀតណាម។
កាលពីពេលថ្មីៗកន្លងទៅនេះ លោក ផាន់ វ៉ាន់ម៉ៃ (Phan Văn Mãi) អភិបាលក្រុងហូជីមិញ បានថ្លែងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយសមាគមសហជីពពាណិជ្ជកម្មទីក្រុងហូជីមិញថា គណៈកម្មាធិការប្រជាជនក្រុងមានផែនការដាក់គោលនយោបាយគាំទ្រធុរកិច្ចជាច្រើន ឆ្លងក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញនៅក្នុងខែកក្កដា។ លោកបានបញ្ជាក់ថា មន្ទីរផែនការនិងបណ្តាក់ទុនទីក្រុងហូជីមិញ កំពុងតែសហការជាមួយនឹងសមាគមអាជីវកម្មនានា ដើម្បីបញ្ចប់ដំណើរការចង់ក្រងគោលនយោបាយនេះ។
លោកបានឱ្យដឹងថា គោលនយោបាយនោះត្រូវបានរៀបចំឡើងដើម្បីជំរុញការគាំទ្រដំណើរការបើកចំហរទីផ្សារ ដោះស្រាយបញ្ហាបញ្ជីសារពើរពន្ធនានា ដោយរួមទាំងការសម្រួលឱកាស នាំចេញ ហើយទីក្រុងហូជីមិញក៏នឹងធ្វើការកែសម្រួលកម្មវិធីប្រាក់កម្ចីសម្រាប់ជំរុញការបណ្តាក់ទុន ដែលនឹងដំណើការរយៈពេលដល់ទៅ២ឆ្នាំ ដើម្បីផ្តល់ហិរញ្ញវត្ថុឱ្យគម្រោងនានាដែលមានបញ្ហាមិនទាន់បញ្ចប់ និងដើម្បីគាំទ្រគម្រោងថ្មីៗដែលស្ថិតក្នុងកញ្ចប់អាទិភាពដ៏ទៃទៀត។
លោក ឃ្វៀន ក្វាងថាញ់ (Nguyễn Quang Thanh) អគ្គនាយករងក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុនិងបណ្តាក់ទុនរបស់រដ្ឋ បាននិយាយថា ក្រុមហ៊ុនបានកំពុងតែរៀបចំកម្មវិធីជំរុញការវិនិយោគក្រោមកិច្ចសហការជាមួយមន្ទីរផែនការនិងវិនិយោគ និងមន្ទីរពាក់ព័ន្ធនានា។
លោកបានបន្តថា កម្រិតឧបត្ថម្ភការប្រាក់កម្ចីនឹងកើនឡើងដល់ ២០០ពាន់លានដុង ឬប្រមាណជាជាង ៨ លានដុល្លារ ជាមួយនឹងការឧបត្ថម្ភពី ៥០ភាគរយ ទៅ ១០០ ភាគរយនៃការប្រាក់កម្ចី។
កម្មវិធីជំរុញការវិនិយោគនេះនឹងគាំទ្រដល់វិស័យផ្សេងៗ ដែលរួមមានសហគ្រាសបច្ចេកវិទ្យា ការច្នៃប្រឌិតតាមបែនឌីជីថល ការអប់រំ ការថែទាំសុខភាព ការអប់រំកីឡានិងវប្បធម៌ បរិស្ថាន គម្រោងសាងសង់រោងចក្រ។ ទន្ទឹមនឹងនេះ វិស័យសំខាន់ៗឯទៀតៗ ដូចជាវិស្វកម្មមេកានិច សិប្បកម្មកែច្នៃម្ហូបអាហារ អេឡិចត្រូនិក ទូរគមនាគមន៍ ប្លាស្ទិច ស្បែកជើង និងវាយនភ័ណ្ឌជាដើម ក៏នឹងទទួលបានការគាំទ្រពីកម្មវិធីខាងលើដែរ៕
ដោយៈ សរ សុជាតិ