ហុងដា គ្រោងនឹងបង្កើនការលក់រថយន្ដអគ្គិសនីនៅទីផ្សារចិន

ក្រុមហ៊ុន ហុងដា គ្រោងនឹងបង្កើន និងលក់រថយន្ដអគ្គិសនីឲ្យបាន៨០ម៉ឺនគ្រឿនៅទីផ្សារចិន


ក្រុមហ៊ុនយក្សជប៉ុន ហុងដា គ្រោងនឹងលក់រថយន្តអគ្គិសនីរហូតដល់ ៨០ម៉ឺនគ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០៣០ ដែលចំនួននេះបង្ហាញពីការតាំងចិត្តខ្ពស់របស់ក្រុមហ៊ុន ហុងដា នៅក្នុងទីផ្សារប្រទេសចិន ដែលបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងទាក់ទងនឹងទីផ្សាររថយន្ដអគ្គិសនីនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ហុងដា គ្រោងនឹងបង្កើនការលក់រថយន្ដអគ្គិសនីនៅទីផ្សារចិន
ដោយ

ក្រុមហ៊ុន​ហុងដា បានលក់រថយន្តអគ្គិសនីចំនួន ១ម៉ឺនគ្រឿងនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ខណៈឆ្នាំនោះការលក់របស់ដៃគូប្រជែងរបស់​ខ្លួន គឺក្រុមហ៊ុន​ក្នុងស្រុកចិន​ BYD បានកើនឡើងច្រើនជាងបីដងនៃការលក់រថយន្ដអគ្គិសនីរបស់ហុងដា។ ដោយឡែក ក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុន​មានចំណែកទីផ្សារ​​រថយន្តទេសចរណ៍​កំពូលនៅក្នុងប្រទេសចិននោះ បានលក់រថយន្តអគ្គិសនីចំនួន ៧ម៉ឺនគ្រឿងកាលពីឆ្នាំមុន ហើយក៏មានបំណងចង់បង្កើនការលក់​​ទ្វេដងនៅឆ្នាំនេះផងដែរ។

លោក កាតតូស៊ី អ៊ីនឺ (Katsushi Inoue) អគ្គនាយកក្រុមហ៊ុន Honda សម្រាប់ប្រតិបត្តិការក្នុងតំបន់និងប្រទេសចិន​បាននិយាយថា ប្រសិនបើក្រុមហ៊ុន​នៅតែមិនប្រកួតប្រជែង​នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្ដ​ថាមពលអគ្គិសនីដ៏ធំ និងកំពុងមានសក្ដានុពលនោះទេ នោះរថយន្តអគ្គិសនីរបស់ហុងដាក៏នឹងត្រូវបាត់ពីចំណែក​ទីផ្សារនៅទូទាំងពិភពលោកផងដែរ។ ទន្ទឹមនេះ លោកបានបន្ថែមថា ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរថ្មី​នៅក្នុងគ្រប់វិស័យ ហើយរង់ចាំមើល ថាតើ ៥ឆ្នាំទៀត ហុងដាអាចសម្រេចបានដោយជោគជ័យ ឬយ៉ាងណា។

ក្រុមហ៊ុន Honda មានបំណងលក់រថយន្តសរុបឱ្យបានចំនួន ២ លានគ្រឿងនៅ​រយៈពេល​១០ឆ្នាំ​ ក្នុងនោះ ហុងដាគ្រោងនឹងលក់រថយន្តអគ្គិសនីឱ្យបានចំនួន ៤០% នៃរថយន្តទាំងអស់ នឹង ៦០% ទៀតជាប្រភេទរថយន្តប្រភេទកូនកាត់ Hybride។

ក្រៅពីនេះ បើក្រឡែកទៅមើលផ្នែកផលិតកម្ម ក្រុមហ៊ុនចិនដែលបណ្តាក់ទុនរួមគ្នាជាមួយហុងដាគឺក្រុមហ៊ុន Dongfeng Honda Automobile និងក្រុមហ៊ុន Guangqi Honda Automobile ក៏នឹងមានសាងសង់រោងចក្រ​ផលិតរថយន្ដអគ្គិសនីថ្មី ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៤ ជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នាដំបូងអាចនឹងផលិតបានចំនួន ២៤ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ដោយឡែក សម្រាប់អាគុយថយន្តអគ្គិសនីវិញ ក្រុមហ៊ុនហុងដាក៏នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនស៊ីអេធីអិល CATL ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយ​រថយន្ដអគ្គិសនី​​ធំជាងគេលើពិភពលោក ដើម្បីធានាដល់ការការផ្គត់ផ្គង់ថ្មអាគុយរថយន្ដ។ 

សូមជម្រាបថា កាលពីឆ្នាំមុន រថយន្តអគ្គិសនីថ្មី​ចំនួនជាង ៣លាន៥សែន​គ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន កើនឡើងជាង ១៦០% កាលពីឆ្នាំ ២០២០៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


ច្រកព្រំដែនចិន និងវៀតណាមបើកដំណើរការឡើងវិញហើយ ក្រោយបិទជាង១ខែមកនេះ

អាជ្ញាធរខេត្តក្វាងស៊ីរបស់ប្រទេសចិនបានប្រកាសបើកដំណើរការឡើងវិញនូវច្រកព្រំដែន Pu Zhai - Tan Thanh ដែលតភ្ជាប់ជាមួយប្រទេសវៀតណាមឡើងវិញហើយសប្…

ពិព័រណ៍ផលិតផលខ្មែរប្រចាំឆ្នាំនៅផ្សារទំនើប ជីប ម៉ុង ធ្វើឡើងដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

ពិព័រណ៍ផលិតផលខ្មែរ គាំទ្រដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ ដែលផ្តួចផ្តើមដោយ B.R.B Cambodia រៀបចំឡើងចំនួនពីរទីតាំង គឺនៅ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ