ធនាគារធំៗនៅហុងកុង

ធនាគារធំៗនៅហុងកុង កំពុងឈឺក្បាលកាន់តែខ្លាំង ក្រោយចិនមានផែនការពង្រីកច្បាប់ប្រឆាំងទណ្ឌកម្មថ្មី


គម្រោងពង្រីកច្បាប់ប្រឆាំងទណ្ឌកម្មរបស់ចិនសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងហុងកុង គឺជាបន្ទុកអនុលោមភាពថ្មីមួយបន្ថែមទៀតសម្រាប់ធនាគារអន្តរជាតិនៅក្នុងទីក្រុងហុងកុង ដ្បិតថា បច្ចុប្បន្នធនាគារនៅហុង កុង ទាំងនោះ កំពុងប្រឈមមុខរួចទៅហើយចំពោះទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងទីក្រុងប៉េកាំង និង ប្រទេសលោកខាងលិចធំៗ។ ផែនការរៀបចំច្បាប់ថ្មីរបស់រដ្ឋចិននេះ ត្រូវបានគេមើលឃើញថា កំពុងបង្កជាការឈីក្បាលកាន់តែខ្លាំងថែមទៀត ទៅលើធនាគារនៅហុងកុង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AFP។
គម្រោងពង្រីកច្បាប់ប្រឆាំងទណ្ឌកម្មរបស់ចិនសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងហុងកុង
ដោយ

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក និង អឺរ៉ុប​មក​កាន់​ប្រទេស​ចិន​នោះ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម មិនសូវ​រលូន​ប៉ុន្មាន​នោះ​ទេ​។ ខណៈ​ដែល​កាលពី​ខែមិថុនា ចិន​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ទណ្ឌកម្ម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក និង​អឺរ៉ុប ដែល​កន្លង​មក​ប្រទេស​លោក​ខាងលិច​ទាំង​អស់នោះ បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន ក្រោម​ហេតុផល​ទាក់ទង​នឹង​សកម្មភាព​របស់​ទីក្រុង​ប៉េ​កាំ​ង​ទៅ​លើ​ទីក្រុង​ហុងកុង និង ជនជាតិភាគតិច​មូ​ស្លី​ម អ៊ុយ​ហ្គួ​រ​នៅ​តំបន់​ស៊ី​ន​ជាំ​ង​។

ច្បាប់​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន គឺ​មាន​ឥទ្ធិពល ក្នុង​ការ​បដិសេធ​ទិដ្ឋាការ​, ការ​និរទេស ឬ រឹបអូស​ទ្រព្យសម្បត្តិ​ទៅ​លើ​ជន​ណា​ដែល​បង្កើត ឬ អនុវត្ត​តាម​ការ​ដាក់​ទណ្ឌកម្ម ប្រឆាំង​នឹង​ពាណិជ្ជកម្ម​ចិន ឬ មន្ត្រី​ចិន​។

ក្រុមហ៊ុន​បរទេស អាច​ត្រូវ​រង​ការ​ប្ដឹង​នៅ​ក្នុង​តុលាការ​របស់​ចិន ពី​បទ​ដាក់​ទណ្ឌកម្ម ហើយ​ច្បាប់​នេះ ក៏​អាច​នឹង​ប្ដឹង​ទៅ​លើ សមាជិក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ​។

សាជីវកម្ម​អន្តរជាតិ ជា​ពិសេស​ធនាគារ​ធំ​ៗ បច្ចុប្បន្ន​កំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម​នេះ ដោយ​ពួក​គេ​កំពុង​ភ័យ​ខ្លាច​ថា អាច​នឹង​ត្រូវ​ជួប​រង​គ្រោះ​ដោយសារ​តែ​ការ​ប្រកួតប្រជែង​របប​ទណ្ឌកម្ម​រវាង​រដ្ឋាភិបាល​។ ក្នុង​ន័យ​នេះ គឺ​ចង់​ស​ម្ដៅ​ថា ប្រសិនបើ​ប្រទេស​លោក​ខាងលិច ណាមួយ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន ឬ​មន្ត្រី​ចិន ហើយ​ក្រុមហ៊ុន​បរទេស​នោះ អនុវត្ត​ទៅ​តាម​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ខ្លួន​មែន ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ខុសច្បាប់​នៅ​ប្រទេស​ចិន​។ ដូច្នេះ វា​មិន​ខុស​ពី​ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា​នោះ​ទេ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​រាយការណ៍​ថា ខ្លួន​នឹង​បង្ហាញ​ពី​វិធានការ​បន្ថែម​សម្រាប់​ទីក្រុង​ហុងកុង និង ក្រុង​ម៉ា​កាវ ប៉ុន្ដែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​វិធានការ​នោះ​ទេ ខណៈ​អាជ្ញាធរ​ហុងកុង​ខ្លះ​បាន​ប៉ាន់​ស្មានថា ទីក្រុង​ប៉េ​កាំ​ង​អាច​បង្ខំ​ឲ្យ​ខ្លួន​អនុវត្ត​ច្បាប់​នេះ ស្រ​ដៀង​ទៅ​នឹង​ការ​ប្រើប្រាស់​អំណាចច្បាប់​សន្តិសុខ​ជាតិ ដើម្បី​ដាក់ទោស​ក្រុមប្រឆាំង​ជា​ច្រើន​កាលពី​ឆ្នាំ​មុន​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


កូរ៉េខាងជើងបោះដៃទៅរករុស្សី ដើម្បីទប់ទល់នឹងអាមេរិក ក្រោយទំនាក់ទំនងពិបាកផ្សះផ្សា

កូរ៉េខាងជើងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយរុស្សី ដើម្បីទប់ទល់នឹងអាមេរិក ក្រោយទំនាក់ទំនងពិបាកនឹងផ្សះផ្សា។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ…

MVL Foundation ប្រកាស​ផ្តល់​ជំនួយ ៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​សាលារៀន​និង​លើក​ស្ទួយ​កម្មវិធី​សិក្សា​បែប​ឌីជីថល​នៅកម្ពុជា

មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ បាន​ប្រកាស​ជា​ផ្លូវការនូវ​ការផ្តល់​ជំនួយ​ជាទឹកប្រាក់សរុប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ