វិស័យពាណិជ្ជកម្ម

ហុងកុង ប្តេជ្ញាធ្វើជាស្ពានភ្ជាប់សេដ្ឋកិច្ច និង ការវិនិយោគរវាងតំបន់អាស៊ាន និងមហាតំបន់ឆ្នេរចិន ​


រដ្ឋបាលកោះហុងកុង បានបង្ហាញនូវជំហរយុទ្ធសាស្ត្រយ៉ាងរឹងមាំក្នុងការដើរតួនាទីជាអ្នកសម្របសម្រួល និងតភ្ជាប់ចរន្តសេដ្ឋកិច្ចរវាងតំបន់អាស៊ាន និងមហាតំបន់ឆ្នេរចិន ដែលជាតំបន់សេដ្ឋកិច្ចរួមបញ្ចូលគ្នារវាងខេត្តក្វាងទុង ហុងកុង និង ម៉ាកាវ។ សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ផែនការដ៏មហិច្ឆតានេះធ្វើឡើងក្នុងគោលបំណងបង្កើនលំហូរពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ព្រមទាំងដើម្បីរក្សាតួនាទីរបស់ហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មិនអាចខ្វះបាន ទោះបីជាពិភពលោកកំពុងជួបព្យុះភ្លៀង។
វិស័យពាណិជ្ជកម្ម
ដោយ

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងមហាតំបន់ឆ្នេរចិន ឆ្នាំ២០២៦ នាថ្ងៃទី៣០ ខែមិថុនា លោក ចន លី កាឈីវ (John Lee Ka-chiu) មេដឹកនាំរដ្ឋបាលហុងកុង បានប្រកាសថា ហុងកុង ប្តេជ្ញាក្លាយជាច្រកទ្វារយុទ្ធសាស្ត្រ ដើម្បីកសាងភាពជាដៃគូសេដ្ឋកិច្ចដ៏មានឥទ្ធិពល និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាមួយតំបន់អាស៊ាន។

ក្រុមអ្នកវិភាគបានលើកឡើងថា កិច្ចប្រជុំកំពូល ដែលប្រមូលផ្តុំដោយមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាន់ខ្ពស់នាពេលនេះ គឺជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ក្នុងការប្រែក្លាយកោះហុងកុង ម៉ាកាវ និងទីក្រុងធំៗចំនួន៩ផ្សេងទៀតរបស់ចិន ឱ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចបច្ចេកវិទ្យា ដ៏រស់រវើកនៅលើឆាកអន្តរជាតិ។

លោក ចន លី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកំពង់ផែសេរីឈានមុខគេលំដាប់ពិភពលោក ហុងកុង មានឧត្តមភាពដាច់គេក្នុងការធ្វើឱ្យលំហូរពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍រវាងប្លុកសេដ្ឋកិច្ចទាំងពីរ ដើរទៅមុខដោយរលូន និងបង្កើតផលប្រយោជន៍ដ៏មហាសាលរួមគ្នា។

គួររំលឹកថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីពីររបស់ហុងកុង ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងកាលពីឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងហុងកុង និងអាស៊ាន បានហក់ឡើងដល់ប្រមាណ ២១៤ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើងរហូតដល់២៩% ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនមកពីបណ្តាប្រទេសអាស៊ានប្រហែល៨៣០ក្រុមហ៊ុនកំពុងបើកប្រតិបត្តិការអាជីវកម្មយ៉ាងជោគជ័យនៅលើទឹកដីកោះហុងកុង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្ថាប័នអន្តរជាតិ ធំមួយព្រមានពីហានិភ័យដួលរលំទីផ្សារ ដោយសារការវិនិយោគជ្រុលហួសហេតុលើ AI

ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាក្បាលម៉ាស៊ីនរុញច្រានតម្លៃទីផ្សារវិនិយោគសកលឱ្យហក់ឡើងខ្ពស់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ…

ស្នូរគ្រាប់បែកនៅភាគខាងត្បូងថៃ បានក្រើនរំលឹកពីសង្គ្រាមបំបែករដ្ឋដ៏រ៉ាំរ៉ៃ ដែលពិភពលោកមើលរំលង

សន្តិសុខជុំវិញតំបន់ព្រំដែនម៉ាឡេស៊ី-ថៃ ត្រូវបានរឹតបន្តឹងដល់កម្រិតកំពូលជាថ្មីម្តងទៀត ក្រោយមានការផ្ទុះគ្រាប់បែកបង្កប់តាមដងផ្លូវក្នុងខេត្តណារ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ