ការកាត់បន្ថយពន្ធ

ហុងកុងដាក់ចេញកញ្ចប់ថវិកា និងការកាត់បន្ថយពន្ធ ដើម្បីជួយសម្រាលបន្ទុកពលរដ្ឋក្នុងវិបត្តិកូវីដ១៩


លេខាធិការហិរញ្ញវត្ថុទីក្រុងហុងកុង លោក Paul Chan បាននិយាយថា ទីក្រុងហុងកុងនឹងផ្តល់ការបន្ធូរបន្ថយពន្ធ ជំនួយផ្នែកហិរញ្ញវត្ថុ និងការឧបត្ថម្ភធនដល់អាជីវកម្មខ្នាតតូច និងពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរឹតត្បិតសង្គមដ៏តឹងរ៉ឹងបំផុត ដែលអាជ្ញាធរបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ។ ក្នុងនោះ បើតាមសំណើកញ្ចប់ថវិកាឆ្នាំ២០២២-២០២៣ ហុងកុងបានត្រៀមចំណាយប្រហែលជាង១០០ពាន់លានដុល្លារ និងរំពឹងចំណូលប្រមាណ៩២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ក្រុមគ្រូពេទ្យហុងកុងរៀបចំការយកសំណាកកូវីដ១៩​

ភោជនីយដ្ឋាន និងអ្នកលក់រាយតូចៗរាប់រយបានព្រមានថា អាជីវកម្មរបស់ពួកគេ​​ត្រូវបិទជាច្រើនខែ ហើយផ្សារទំនើបនានាត្រូវបានផ្អាកដំណើរការ ខណៈពេលដែលទីក្រុង​បានស៊ូជម្នះនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩​ដ៏អាក្រក់បំផុតរហូតមកទល់ពេលនេះ។

នៅក្នុងសំណើកញ្ចប់ថវិកាឆ្នាំ២០២២-២០២៣ ​របស់​រដ្ឋបាល​ហុងកុងដែលទើបប្រកាសឡើងនេះ ការចំណាយសរុបមាន​បានគេប៉ាន់ប្រមាណថា​មានចំនួនជាង ១០០ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថា​នឹងមានប្រមាណ ៩២​ពាន់លានដុល្លារអាមេរិក​ប៉ុណ្ណោះ។លេខាធិការ​ហិរញ្ញវត្ថុទីក្រុងហុងកុង លោក Paul Chan បានគូសបញ្ជាក់ថា វិធានការ​ ដើម្បីគាំទ្រ​សេដ្ឋកិច្ច​របស់​ហុងកុង​នឹង​មានសរុប​ដល់​ជិត​២២ពាន់លានដុល្លារ ជាមួយនឹងការចំណាយ​ប្រយុទ្ធឆាំងកូវីដ១៩​ នឹងមានប្រមាណ៧ពាន់លានដុល្លារអាមេរិក។


តើអ្វីខ្លះជា​វិធានការ​ក្នុងការជួយ​សម្រួលបន្ទុកពន្ធ​របស់ហុងកុង​សម្រាប់ពលរដ្ឋ?

នៅក្នុង​វិធានការ​កញ្ចប់​ថវិកា​របស់​ហុងកុង គឺរួមមាន​ការកាត់បន្ថយពន្ធ​ដល់ ១០០% នៃពន្ធលើប្រាក់ខែដែលកំណត់ផ្ដល់ជូន​សម្រាប់តែអ្នកមាន​ប្រាក់ខែត្រឹមប្រមាណ១.៣០០ដុល្លារអាមេរិកចុះក្រោមតែប៉ុណ្ណោះ។ បន្ថែមពីនេះ អាជ្ញាធរ​នឹង​មាន​ការផ្ដល់ជូន​ប័ណ្ណកូប៉ុងតម្លៃ ប្រមាណ ១.៣០០ដុល្លារ ព្រមទាំង​ ផ្ដល់​ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកអត់ការងារធ្វើ និងការឧបត្ថម្ភធនសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយសារកូវីដ១៩​ផងដែរ។ ទន្ទឹមនេះ ក៏មានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ១០០% សម្រាប់អាជីវកម្មខ្នាតតូច ប្រមាណ ជាង១៥ម៉ឺនអាជីវកម្ម និងមានអនុគ្រោះ​លើផ្នែកហិរញ្ញវត្ថុ​ផ្សេងៗទៀតផងដែរ។

ហុងកុង ត្រូវបានគេស្គាល់ថាជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក ហើយទីក្រុងនេះ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងអនុវត្តលើយុទ្ធសាស្ត្រ គ្មានកូវីដ តាមលំនាំរដ្ឋាភិបាលក្រុងប៉េកាំង បើទោះបីជាប្រទេសដទៃទៀតនៃពិភពលោកសម្របខ្លួនទៅរកការរស់នៅជាមួយមេរោគក៏ដោយ។ សូមជម្រាបថា វិធានការរឹតបន្តឹងរបស់ហុងកុងនឹងបន្ដរហូតដល់យ៉ាងហោចណាស់ថ្ងៃទី ២០ ខែមេសា។

យ៉ាងណាក៏ដោយចុះ សេដ្ឋកិច្ចរបស់ហុងកុងត្រូវបានគេរំពឹងថានឹងកើនឡើងពី ២% ទៅ ៣,៥% នៅឆ្នាំនេះ បន្ទាប់ពីបានកើនដល់ ៦,៤% កាលពីឆ្នាំ ២០២១។ ការព្យាករនេះ ក្រោយពីមើលឃើញពីការស្ទុះងើបឡើងវិញនៅឆមាសទី២នៃឆ្នាំនេះ ដែលគេរំពឹងថា ជាពេលដែលហុងកុង​អាចគ្រប់គ្រង​ការរាតត្បាតកូវីដ១៩បាន៕ 

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅពិភពលោកអាចកើនឡើង ២០ដុល្លារបន្ថែមទៀត ប្រសិនបើវិបត្តិអ៊ុយក្រែនវិវត្តកាន់តែអាក្រក់ទៅ

តាមការស្រាវជ្រាវជាសកល របស់ធនាគារកណ្តាលអាមេរិក បានអះអាងថា តម្លៃប្រេងឆៅពិភពលោកអាចកើនឡើងពី ៥ ទៅ ២០ ដុល្លារបន្ថែមទៀតក្នុងមួយបារ៉ែលពីលើតម្…

ពាណិជ្ជកម្មវៀតណាម និងឥណ្ឌានៅតែសម្រេចបានតួលេខកំណើន២ខ្ទង់នៅឆ្នាំ២០២១ ទោះជួបវិបត្តិកូវីដ១៩

ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌាក្នុងឆ្នាំ ២០២១ បានកើនឡើងលើស ១៣ ពាន់លានដុល្លារជាលើកដំបូង ជាមួយអត្រាកំណើន ៣៦ ភាគរយបើធៀបនឹងឆ្នាំ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ