នយោបាយនៅហុងកុង

អ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង នាំគ្នាលក់ផ្ទះ កាន់តែច្រើន


ក្រោយពី អង់គ្លេសបានអនុញ្ញាតឲ្យប្រជាជនទីក្រុងហុងកុងអាចស្នើសុំសញ្ជាតិអង់គ្លេស និងអាចទៅរស់នៅអង់គ្លេសបាននោះ គេសង្កេតឃើញថា មានអ្នកនយោបាយការពារលទ្ធិប្រជាធិបតេយ្យហុងកុងមួយចំនួន បានចាប់ផ្ដើមប្រមែរប្រមូលទ្រព្យសម្បត្តិរបស់ខ្លួនដែលរកបានក្នុងរយៈពេលយូរមកហើយ មកលក់ដើម្បីបានប្រាក់ ដែលទំនងជាពួកគេចង់ចាកចេញពីហុងកុង ទៅរស់នៅអង់គ្លេស។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មាន Bloomberg។
រូបភាព៖ AP
ដោយ

ប្រទេសចិនកាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនក៏លែងទទួលស្គាល់លិខិតឆ្លងដែនរបស់អង់គ្លេសដែលកាន់កាប់ដោយប្រជាជនទីក្រុងហុងកុងផងដែរ។

ក្រុមអ្នកនយោបាយនៅហុងកុងមួយចំនួន បាននិងកំពុងលក់អាផាតមិនរបស់ខ្លួនជាបន្ដបន្ទាប់ ដោយមានអ្នកខ្លះបាននិយាយថា  ពួកគេកំពុងរងបណ្ដឹងជាច្រើន ហើយការចំណាយលើផ្នែកច្បាប់ក៏មានតម្លៃថ្លៃណាស់ដែរ ដែលវាបន្ទុកធ្ងន់ធ្ងរមួយ។ ហើយមានអ្នកខ្លះទៀតថាពួកគេចង់ឲ្យកូនទៅរៀននៅក្រៅប្រទេស ដូច្នេះ ចាំបាច់ត្រូវការលក់អាផាតមិន ដើម្បីទប់ទល់ការចំណាយទាំងនោះ។

សកម្មជននយោបាយជើងចាស់ម្នាក់ទៀតបាននិយាយថា លោកក៏កំពុងប្រមូលលុយពីការលក់អចលនទ្រព្យនេះដែរ ដោយលោករំពឹងថា តម្លៃរបស់វាអាចនឹងបន្ដធ្លាក់ចុះទៀត ដោយសារតែប្រជាជនក្រុងហុងកុង នឹងបន្ដលក់ទ្រព្យសម្បត្តិហើយទៅយកសញ្ជាតិអង់គ្លេស ក្នុងគោលដៅ ចាកចេញពីហុងកុង ទៅរស់នៅអង់គ្លេស។

ភ្នាក់ងារលក់អចលនវត្ថុក្នុងទីក្រុងហុងកុងក៏បានបញ្ជាក់ដែរថា ចំនួននៃការលក់អចលវត្ថុក្នុងទីក្រុងហុងកុងកំពុងកើនឡើងយ៉ាងគំហុក ចាប់តាំងពីអង់គ្លេសបើកទទួលការស្នើសុំរបស់ពលរដ្ឋហុងកុងចូលសញ្ជាតិអង់គ្លេស ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៣១ ខែមករាមកម្ល៉េះ។

អង់គ្លេសបានប៉ាន់ស្មានថា មានប្រជាជនក្នុងទីក្រុងហុងកុងប្រហែល៣០ម៉ឺននាក់ ឬស្មើនឹង៤% នៃចំនូនប្រជាជនសរុបក្នុងទីក្រុងនេះ អាចនឹងប្រើទិដ្ឋាការថ្មី ដើម្បីធ្វើអន្តោប្រវេសន៍៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Apple នឹងសហការជាមួយ Hyundai ដើម្បីផលិតរថយន្តម៉ាក Apple

ព័ត៌មាន
បន្ទាប់ពីការសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំ ក្រុមហ៊ុនយក្សអាមេរិក Apple នឹងឈានដល់ការចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Hyundai…

របាយការណ៍៖ ចិន នឹងនាំមុខអាមេរិកក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ ក្នុងលោកនៅឆ្នាំ២០២៨

ព័ត៌មាន
នៅរយៈពេល មិនដល់១០ឆ្នាំទៀតនោះទេ ពោលគឺនៅត្រឹមឆ្នាំ២០២៨ មហាយក្សចិនត្រូវបានគេព្យាករថានឹងនាំមុខសហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំជាងគេបំផុតទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ