វិស័យសណ្ឋាគារ

វិស័យសណ្ឋាគារថៃកំពុងជួបព្យុះសេដ្ឋកិច្ច ខណៈអាជីវកម្មបិទទ្វារកើនឡើង៤២%នៅ៩ខែឆ្នាំនេះ


វិស័យសណ្ឋាគារនៅប្រទេសថៃកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង ខណៈចំនួនអាជីវកម្មដែលបិទទ្វារក្នុងរយៈពេល៩ខែឆ្នាំ២០២៦ កើនឡើងដល់៤២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បញ្ហានេះកើតឡើងក្រោយប្រតិបត្តិករសណ្ឋាគារជាងពាក់កណ្តាលបានរាយការណ៍ពីការខាតបង់កាលពីឆ្នាំមុន។ ក្រុមអ្នកវិភាគព្រមានថា ការប្រកួតប្រជែងកាន់តែខ្លាំង ការចំណាយកើនឡើង និងការងើបឡើងវិញយឺត នៃវិស័យទេសចរណ៍អាចជំរុញឱ្យអាជីវកម្មកាន់តែច្រើនបិទទ្វារនៅឆ្នាំ២០២៧។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទី២៦ ខែតុលា។
វិស័យសណ្ឋាគារ
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវ K-Research បានឱ្យដឹងថា អាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន១៤៨កន្លែងនៅប្រទេសថៃត្រូវបានបិទអាជីវកម្មក្នុងរយៈពេលចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ កើនឡើង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាជីវកម្មខ្នាតតូចកំពុងរងសម្ពាធខ្លាំងជាងគេ ដោយប្រមាណ៥៤% បានខាតបង់ក្នុងឆ្នាំ២០២៥ ខណៈ៤២% បានខាតបង់ជាប់ៗគ្នារយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
ទោះជាយ៉ាងណា ទីផ្សារសណ្ឋាគារថៃ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន២,៦%នៅឆ្នាំ២០២៦ ដោយមានទំហំប្រមាណ១,១ទ្រីលានបាត ឬជិត៣៣ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែការងើបឡើងវិញនៅតែមិនស្មើគ្នា ដោយអត្រាស្នាក់នៅតាមសណ្ឋាគារកើនឡើងតិចតួចប៉ុណ្ណោះ ខណៈចំនួនភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ៤%មកនៅត្រឹមជាង៣១លាននាក់ ដែលនៅទាបជាងកម្រិតមុនផ្ទុះវិបត្តិកូវីដ-១៩។
ទន្ទឹមនេះចំនួនបន្ទប់ស្នាក់នៅដែលបន្តកើនឡើងកំពុងធ្វើឱ្យការប្រកួតប្រជែងកាន់តែតឹងតែង និងដាក់សម្ពាធលើតម្លៃបន្ទប់។ សម្រាប់ឆ្នាំ២០២៧ មជ្ឈមណ្ឌលស្រាវជ្រាវ K-Research បានព្យាករថា ថៃអាចនឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី៣១លានទៅ៣៣លាននាក់។ ទោះយ៉ាងណា ការកើនឡើងថ្លៃថាមពល អាហារ និងការដឹកជញ្ជូនអាចបន្តប៉ះពាល់ដល់ប្រាក់ចំណេញ ជាពិសេសសណ្ឋាគារដែលមានសាច់ប្រាក់បម្រុងតិចតួច។
ដើម្បីទប់ទល់នឹងបញ្ហានេះ មជ្ឈមណ្ឌលស្រាវជ្រាវ K-Research ណែនាំឱ្យប្រតិបត្តិករសណ្ឋាគារពង្រីកទីផ្សារអតិថិជន និងប្រភពចំណូល ប្រើប្រាស់បច្ចេកវិទ្យា និងគ្រប់គ្រងថ្លៃដើមឱ្យមានប្រសិទ្ធភាព
ជាជាងពឹងផ្អែកតែលើការបញ្ចុះតម្លៃដើម្បីទាក់ទាញភ្ញៀវ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារកណ្តាលថៃ រឹតបន្តឹងការចរាចរសាច់ប្រាក់មានទំហំចាប់១៥ម៉ឺនដុល្លារឡើងទៅ ដើម្បីទប់ស្កាត់លុយប្រផេះ

ដើម្បីឆ្លើយតបនឹងរលក នៃអំពើពុករលួយ និងបទល្មើសហិរញ្ញវត្ថុរាប់ចាប់តាំងពីល្បិចឆបោកតាមប្រព័ន្ធអនឡាញ ការទិញ-លក់អចលនទ្រព្យដោយប្រើឈ្មោះជនជាតិថៃ …

អ្នកជំនាញថា កម្ពុជាដាច់ខាតត្រូវតែបង្ហាញប្រវត្តិសាស្ត្រដ៏ជូរចត់តាមរយៈភាពយន្ត«សោកនាដកម្មភ្នំខ្មោច»ទោះមានប្រតិកម្មពីថៃ

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ម្ចាស់ស្នាដៃដើមនៃសៀវភៅ«ភ្នំដងរែកទីពុំអាចភ្លេច» ដែលត្រូវបានយកទៅកែសម្រួលផលិតជាខ្សែភាពយន្តខ្នាតធំចំណងជើងថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ