វិស័យពាណិជ្ជកម្ម

អាម៉េរិក ត្រៀមចំណាយជាង១ទ្រីលានដុល្លារ ដើម្បីទប់ចិន ខណៈបញ្ហាកោះតៃវ៉ាន់ បច្ចេកវិទ្យា និងសមុទ្រចិនខាងត្បូង ជាសមរភូមិក្តៅ


អាម៉េរិក កំពុងជំរុញសេចក្តីព្រាងច្បាប់ការពារជាតិ ឆ្នាំ២០២៧ ដោយគ្រោងចំណាយរហួតដល់ទៅជាង១ទ្រីលានដុល្លារ ហើយបានដាក់ការប្រកួតប្រជែងជាមួយចិនជាចំណុចស្នូលនៃយុទ្ធសាស្ត្រសន្តិសុខ។ ច្បាប់នេះអាចប៉ះពាល់ដល់តុល្យភាពអំណាចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រាប់ចាប់ពីការគាំទ្រយោធាដល់កោះតៃវ៉ាន់ និងសន្តិសុខនៅសមុទ្រចិនខាងត្បូង រហូតដល់ការគ្រប់គ្រងបច្ចេកវិទ្យា និងការផ្គត់ផ្គង់រ៉ែសំខាន់​ៗ។ ទោះជាយ៉ាងណា សភាអាម៉េរិក ត្រូវសម្របសម្រួលខ្លឹមសាររវាងសេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា មុនបញ្ជូនទៅលោក ដូណាល់ត្រាំ ចុះហត្ថលេខា។
អាម៉េរិកត្រៀមចំណាយជាង១
ដោយ

សារព័ត៌មាន South China Morning Post បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ថា ដើម្បីទប់ឥទ្ធិពលរបស់ចិន អាម៉េរិក បានត្រៀមចំណាយរហូតដល់ទៅជាង១ទ្រីលានដុល្លារ សម្រាប់វិស័យការពារជាតិឆ្នាំ២០២៧។ តើមានចំណុចសំខាន់ៗអ្វីខ្លះដែលពិភពលោក​កំពុងតាមដានការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ។

ទី១, បង្កើនការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់

សេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្ត្រស្នើឱ្យបន្តផ្តល់ហិរញ្ញប្បទានដល់ការការពារជាតិតៃវ៉ាន់ រួមទាំងជំនួយរហូតដល់១ពាន់លានដុល្លារអាម៉េរិកក្រោមសេចក្តីព្រាងច្បាប់របស់សភា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍដ្រូន ប្រព័ន្ធប្រឆាំងដ្រូន និងការការពារតាមប្រព័ន្ធអ៊ីនធឺណិត ខណៈចិនប្រឆាំងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់អាវុធរបស់អាម៉េរិកដល់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថា ជាផ្នែកមួយនៃទឹកដីចិន។

ទី២, ត្រៀមយុទ្ធសាស្ត្រឆ្លើយតបវិបត្តិនៅសមុទ្រចិនខាងត្បូង

សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាស្នើឱ្យមន្ទីរបញ្ចកោណ រៀបចំយុទ្ធសាស្ត្រឆ្លើយតបចំពោះវិបត្តិដែលអាចកើតមាននៅសមុទ្រចិនខាងត្បូង ដោយសហការជាមួយដៃគូក្នុងតំបន់ រួមទាំងហ្វីលីពីន។

ទី៣, ពង្រឹងសមត្ថភាពសាងសង់នាវាចម្បាំងរបស់អាម៉េរិក

សេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្ត្រស្នើហាមប្រើថវិកាដើម្បីទិញ ឬចុះកិច្ចសន្យាសាងសង់នាវាចម្បាំងនៅកន្លែងផលិតនាវាបរទេស។ ចំណែកឯកំណែសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាអនុញ្ញាតឱ្យទិញនាវាដឹកប្រេង និងនាវាជំនួយមួយចំនួនពីកន្លែងផលិតនាវារបស់ប្រទេសសម្ព័ន្ធមិត្ត ដែលមានសន្ធិសញ្ញាជាមួយអាម៉េរិក។

ទី៤, រឹតបន្តឹងការប្រើប្រាស់បច្ចេកវិទ្យាចិន

សេចក្តីព្រាងច្បាប់ទាំងពីរមានវិធានការរឹតបន្តឹងលើផលិតផលមួយចំនួនដែលផលិតនៅចិន និងប្រើប្រាស់ដោយមន្ទីរបញ្ចកោណ។ សំណើបន្ថែម ក៏អាចពង្រីកការត្រួតពិនិត្យលើបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យារសើបផ្សេងទៀតដែលចិនបានរិះគន់ថា អាចបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

ទី៥, កាត់បន្ថយការពឹងផ្អែកលើចិនសម្រាប់រ៉ែយុទ្ធសាស្ត្រ

សេចក្តីព្រាងច្បាប់នេះ ក៏មានគោលដៅកាត់បន្ថយការពឹងផ្អែករបស់អាម៉េរិកលើចិនសម្រាប់រ៉ែ
សំខាន់ៗ ​ដែលប្រើក្នុងបច្ចេកវិទ្យាយោធា​ផងដែរ។ វិធានការដែលបានស្នើរួមមានការរឹតបន្តឹងប្រភព
នាំចូល និងជំរុញការផលិតរ៉ែសំខាន់ៗនៅក្នុងសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការផ្ញើសាររំលែកទុក្ខរបស់លោក ស៊ី ជូនក្រុមគ្រួសារអតីតមេដឹកនាំជប៉ុន វាបានបង្ហាញពីការបន្ទន់ឥរិយាបថរបស់ចិន ចំពោះជប៉ុន ឬយ៉ាងណា?

ប្រធានាធិបតី ស៊ី ជីនពីង បុរសខ្លាំងរដ្ឋចិន ហាក់បង្ហាញសញ្ញាធូរស្រាល និងបន្ទន់ជំហរការទូតចំពោះជប៉ុន បន្ទាប់ពីមហាអំណាចជិតខាងនៅអាស៊ីទាំងពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ