គម្រោងអភិវឌ្ឍន៍ទីក្រុងរណប

តើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំៗ រងការរង្គោះរង្គើ ដោយសារកូវីដ-១៩រាតត្បាតយ៉ាងណាខ្លះ?


ទោះបីកម្ពុជាទទួលនូវរងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩កាន់តែខ្លាំងក្លា ពិសេសនៅប៉ុន្មានខែចុងក្រោយនេះ មានការរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី ឌែលតាជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែ បញ្ហានេះ វាមិនបានបន្ទច់បង្អាក់ដល់ដំណើរការអភិវឌ្ឍទីក្រុងរណបធំៗនៅកម្ពុជានោះទេ។ នេះបើតាមការអះអាងរបស់នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទីក្រុងរណបធំៗនៅកម្ពុជា ដែលបានបញ្ជាក់ប្រាប់ខេមបូណូមីស។
រូបភាពតំណាង៖ទីក្រុងរណប
ដោយ

លោក ទូច សំណាង នាយក​គ្រប់គ្រង​ក្រុមហ៊ុន OCIC បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ទោះបី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​សហគមន៍​បាន​បង្ក​ការ​រំខាន​មួយ​ចំនួន​ដល់​ដំណើរការ​អភិវឌ្ឍ​ទីក្រុង​រណប​កោះន​រា និង​ជ្រោយចង្វារ​ក៏​ពិតមែន ប៉ុន្ដែ ក្រុមហ៊ុន​នៅ​តែ​ពុះពារ​បន្ត​ដំណើរការ​សាងសង់​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​ទាំង​ពីរ​នេះ​។

ពាក់ព័ន្ធ​លទ្ធផល​នៃ​ការ​សាងសង់​លោក ទូច សំណាង បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ការ​ចាក់​បំពេញ​ដី និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​ទីក្រុង​រណប​កោះន​រា សម្រេច​បាន​ជាង​៨០%​ហើយ​ខណៈ​ការ​អភិវឌ្ឍ​គម្រោង​ទីក្រុង​រណប​ជ្រោយចង្វារ​វិញ​សម្រេច​បាន​ជាង​៧០%​។ ដោយឡែក ការ​សាង់សង់​ស្ពាន​ពី​កោះ​ពេជ្រ​ទៅ​កោះន​រា​សម្រេច​បាន​តែ​ជាង ១០% ប៉ុណ្ណោះ ដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​។

ជាមួយ​គ្នា​នេះ​ដែរ លោក យក់ សុធី​រិ​ទ្ធ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន WorldBridge Homes បាន​អះអាង​ថា វិបត្តិ​កូ​វី​ដ​-១៩ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​នៅ​ទីក្រុង​រណប​សិរី​មង្គល​នោះ​ទេ​។ បច្ចុប្បន្ន​ទាំង​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ និង​គម្រោង​ទីក្រុង​រណប​សិរី​មង្គល​ទាំងមូល​កំពុង​ព​ន្លឿ​ន​ដំណើរការ​សាងសង់​យ៉ាង​សស្រាក់សស្រាំ ទោះបី​មានការ​រំខាន​ពី​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩  ហើយ​គម្រោង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​នៅ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល គឺ​គ្រោង​បញ្ចប់​នៅ​មុន​ដំណាច់ឆ្នាំ​២០២១ នេះ​។ 

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ នៅ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល របស់​ក្រុមហ៊ុន WorldBridge Homes គឺជា​គម្រោង​អភិវឌ្ឍន៍​ធំ​មួយ ដែល​ដែល​គិតគូរ​ពី​សង្គម និង​បរិស្ថាន​។ គម្រោង​ដ៏​ធំ​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កោះគរ សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដែល​មាន​ចម្ងាយ​ប្រមាណ ៧​គីឡូ​ម៉ែ​ត​ពី​ង្វ​ង់​មូល​ក្រុង​តា​ខ្មៅ​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​គម្រោង​ទីក្រុង​រណប​ធំ​ៗ​លេចធ្លោ​ជាងគេ​ចំនួន​៧ រួម​មាន ទីក្រុង​រណប​កោះ​ពេជ្រ​, ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ​, ទីក្រុង​រណប​កាំ​កូ​ស៊ី​ធី​, ទីក្រុង​រណប​អភិវឌ្ឍន៍​បឹង​កក់​, ទីក្រុង​រណប​ជ្រោយចង្វារ​, ទីក្រុង​រណប​ហ្គា​ឌិន​ស៊ី​ធី ទីក្រុង​រណប អ៊ី​ង​ស៊ី​ធី​ជាដើម ដែល​បាន​ចាប់ផ្ដើម​សាងសង់​មក​ក្នុង​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ដោយ​ទីក្រុង​រណប​ទាំង​៧​នេះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ​៕

None



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងរោងចក្រកែច្នៃផ្លែឈើធំមួយតម្លៃជាង ១១លានដុល្លារ នៅកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC ក្នុងសប្ដាហ៍នេះ បានអនុម័តគម្រោងរោងចក្រកែច្នៃផ្លែឈើធំមួយនៅក្នុងខេត្តកំពង់ស្ពឺតម្លៃជាង១១លានដុល្លារអាមេ…

បារាំងដាក់ឲ្យប្រើប្រាស់បណ្ណបញ្ជាក់សុខភាពពេញលេញ តើនឹងជួយស្ដារសេដ្ឋកិច្ចបានកម្រិតណា?

ប្រទេសបារាំងបានដាក់ចេញនៅវិធានការចាក់វ៉ាក់សាំង និង តម្រូវឱ្យពលរដ្ឋបារាំងបង្ហាញបណ្ណបញ្ជាក់សុខភាពមុនចូលភោជនីយដ្ឋាន និង កន្លែងសាធារណៈផ្សេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ