វិនិយោគ​អឺរ៉ុប

កម្ពុជា​គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ទាក់​ទាញ​វិនិយោគ​ទុន​អឺរ៉ុប?


កម្ពុជានៅមានភាពខ្វះខាតជាច្រើនក្នុង​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ខណៈ​ដែល​ទឹក​ប្រាក់​វិនិយោគ​ជាក់ស្តែង​ពី​​សហគមន៍​អឺរ៉ុប នៅ​មាន​ទំហំ​តិច​តួច​នៅ​ឡើយ។
អឺរ៉ុប​ជា​វិនិយោគិន​ដ៏​ធំ​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ កម្ពុជា​ហាក់​ទទួល​បាន​វិនិយោគ​តិច​តួច​នៅ​ឡើយ​ពី​អឺរ៉ុប

បច្ចុប្បន្ន អ្នកវិនិយោគមកពីសហគមអឺរ៉ុបកាន់តែច្រើនឡើងៗ បានមកបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ាន រាប់ពាន់លានដុល្លារ ប៉ុន្តែ កម្ពុជាហាក់បីដូចជាទទួលបានផលប្រយោជន៍តិចតួចប៉ុណ្ណោះពីការវិនិយោគអឺរ៉ុប។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ដើម្បីទាក់ទាញអ្នកវិនិយោគអឺរ៉ុបមកណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើននិងស្ថិតស្ថេរយូរអង្វែង កម្ពុជាត្រូវតែពង្រឹងច្បាប់ឲ្យបានល្អប្រសើរថែមទៀត ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង ជាមួយនឹងតម្លៃសេវាកម្មល្អប្រសើរ ធៀបនឹងប្រទេសក្នុងតំបន់។  

ហើយម្យ៉ាងវិញទៀត កម្ពុជាគួរតែពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងស្រុក ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ជាកត្តាសំខាន់សម្រាប់ទាក់ទាញវិនិយោគបរទេស ជាពិសេស វិនិយោជគិនពីអឺរ៉ុប។ 

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានលើកឡើងថាវិនិយោគអឺរ៉ុបមានការចាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជាណាស់ ប៉ុន្តែ ពួកគេត្រូវធ្វើឲ្យប្រាកដថា វិស័យឯកជនក្នុងស្រុកមានសក្តានុពលគ្រប់គ្រាន់ជាមុនសិន មុននឹងធ្វើការធ្វើវិនិយោគ។

សហភាពអឺរ៉ុបជាវិនិយោគិនដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ កម្ពុជាហាក់ទទួលបានផលប្រយោជន៍តិចតួចណាស់ពីសហភាពអឺរ៉ុប។ យ៉ាងណា អឺរ៉ុបនៅតែចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច មធ្យមកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លូនជាស្រេចក្នុងការសហការវិនិយោគជាមួយវិនិយោគិនបរទេស នៅពេលកម្ពុជាបានចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានទីផ្សារធំ និងមានប្រជាជន ៦៣០លាននាក់។ អ្វីដែលសហគ្រាសធុនតូចនិងមធ្យមត្រូវការ គឺការមកដាក់ទុនវិនិយោគពីបរទេស ព្រោះកម្ពុជាមានវត្ថុធាតុដើម និងអាចជួយសម្រួលដល់វិនិយោគិនបរទេសក្នុងការធ្វើប្រតិបត្តិការ។ 

របាយការណ៍ស្ទាបស្ទង់មតិរបស់សភាពាណិជកម្ជកម្មអឺរ៉ុបនៅកម្ពុជា ស្តីពីបរិយាកាសធ្វើអាជីវកម្មកាលពីឆ្នាំ២០១៥ មានតំណាង៧២នាក់  ភាគច្រើនសុទ្ធសឹងជាសហគ្រាសធុនតូចនិងធម្យមក្នុងស្រុក គ្រប់គ្រងដោយវិនិយោគិនបរទេស កំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ៧៩% លើកឡើងថា តម្លៃពលកម្មទាបគឺជាអត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែងសម្រាប់កម្ពុជា បើប្រៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។

ប៉ុន្តែ ៥៣% ត្រូវបានរកឃើញថា កង្វះខាតផ្នែកធនធានមនុស្សជាឧបសគ្គចម្បងសម្រាប់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ 

យ៉ាងណាក៏ដោយ ៨១% នៃអ្នកត្រូវបានស្ទង់មតិ អះអាងពីការបង្កើនសកម្មភាពប្រតិបត្តិការនៅក្នុងឆ្នាំ២០១៦នេះ បើទោះបីជា ៥១% នៃអ្នកត្រូវបានស្ទាបស្ទង់គិតថា ស្ថានភាពការធ្វើអាជីវកម្មរបស់គេនឹងមានការប្រែប្រួល។ 

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអឺរ៉ុបមានជាង ៣ពាន់លានដុល្លារក្នុងឆ្នំា២០១៤។ វិនិយោគដោយផ្ទាល់របស់អឺរ៉ុបនៅកម្ពុជាក្នុងឆ្នាំ២០១៥ មានទំហំប្រមាណជិត ៨០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ឆ្នាំ​២០២០ ឡាន​បើក​បរ​បាន​ដោយ​ខ្លួន​ឯង​នឹង​មានចំនួន​​១០​លាន​គ្រឿង​

រថយន្ត​អាច​បញ្ជា​បើក​បរ​ដោយ​ខ្លួន​វា​បាន លែង​ជា​គំនិត​ស្រមើ​ស្រមៃ​ទៅ​អនាគត​ទៀត​ហើយ។ បច្ចុប្បន្ន វា​ក្លាយ​ជា​ការពិត​រួច​ទៅ​ហើយ។ ក្រុមហ៊…

សណ្ឋាគារ​ប្រណីត​ផ្កាយ​៥​ថ្មី​មួយ​ទៀត​​គ្រោង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ

សណ្ឋាគារ​និង​រមណីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា Rosewood នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ត្រីមាស​ទី២ ឆ្នាំ​២០១៧​នេះ។ សណ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ