
គម្រោង “សាលាស្អាត” បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ ដោយវិនិយោគប្រាក់ប្រមាណ ២០ ទៅ ៣០ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ ដោយជួយកសាងផ្លូវបេតុង ក្រាលការ៉ូឡា សាងសង់របង ខ្លោងទ្វារ ដងទង់ជាតិ ទីលានកីឡាបាល់ទាត់ និងបាល់ទះជាដើម ហើយ បើគិតត្រឹមឆ្នាំ២០២២ នេះ គម្រោង “សាលាស្អាត” បានជួយដល់សាលារៀនសរុប ៣៧ សាលា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ។

លោក ស្រឿន ធន នាយករងវិទ្យាល័យព្រែកឯង ដែលជាសាលាមួយទទួលផលពីគម្រោង “សាលាស្អាត” របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួយសាងសង់ទីលានបាល់ទាត់ មានប្រសាសន៍ថា៖ “ឥឡូវនេះ មានតារាងបាល់ល្អបែបនេះ ខ្ញុំគិតថា វាជួយសម្រួលដល់កូនសិស្សដែលចូលចិត្តវិស័យកីឡា ឲ្យពួកគាត់បានហាត់ហើយ ពុំមានផលលំបាកដែលបង្កគ្រោះថ្នាក់ដល់ពួកគាត់ទេ”។
ខ្មែរ ប៊ែវើរីជីស បានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ លើគម្រោង “សាលាស្អាត” នេះ ដោយជឿជាក់ថា សាលារៀនជាថ្នាលបណ្តុះធនធានក្មេងជំនាន់ក្រោយសម្រាប់ទ្រទ្រង់សង្គមជាតិយើងនាពេលអនាគត។

បច្ចុប្បន្នការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនទាំង ៣៧ ដែលទទួលបានការសាងសង់ពី ខ្មែរ ប៊ែវើរីជីស បានបម្រើជាប្រយោជន៍យ៉ាងសកម្មដល់សិស្សានុសិស្សឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព។
កែវ ហេងលាភ ដែលជាសិស្សម្នាក់នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានទទួលផលពីគម្រោង សាលាស្អាត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរនោះ បាននិយាយថា៖“ខ្ញុំចង់ឲ្យក្រុមហ៊ុនជួយដល់សាលាខ្ញុំ និងសាលាផ្សេងៗទៀត ដើម្បីឲ្យយុវជនជំនាន់ក្រោយ និងក្មេងៗជំនាន់ក្រោយបានចូលរួមលេងបាល់ទាត់ទាំងអស់គ្នា និងបានរៀននៅសាលាដែលមានមជ្ឈដ្ឋានល្អ ដើម្បីឲ្យពួកគាត់ក្លាយទៅជាទំពាំងស្នងឫស្សីល្អ ជាក្មេងល្អក្នុងសង្គម ជួយដល់សង្គមទៅថ្ងៃមុខ”។

ក្នុងឆ្នាំ ២០២២ គម្រោង «សាលាស្អាត» របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួសជុលនិងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនចំនួន១៧ ផងដែរនៅរាជធានីភ្នំពេញ។
តាមរយៈគម្រោង “សាលាស្អាត” ដែលបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាលាជាច្រើននេះ កំពុងតែជួយផ្ដល់ទាំងសោភ័ណភាព សុវត្ថិភាព បរិស្ថាន និងផាសុកភាព លើសពីនេះបានជួយសម្រួលលើការលំបាកមួយផ្នែកធំមុនពេលទទួលបានសមិទ្ធផលទាំងឡាយ ដល់សិស្សានុសិស្ស និងលោកគ្រូរាប់ពាន់រាប់ម៉ឺននាក់ នៅសាលារៀនតាមបណ្ដាខេត្តក្រុងមួយចំនួនដែលគម្រោងបាននិងកំពុងអនុវត្ត។

សូមទស្សនាកិច្ចសម្ភាសន៍របស់លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីស្វែងយល់ពីគោលតម្លៃនៃការផ្ដល់ត្រឡប់ទៅសង្គមវិញ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈតំណភ្ជាប់៖ https://bit.ly/3uJhXaM