ការនាំចេញទំនិញកម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP

តើការនាំចេញទំនិញកម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP មានសម្ទុះកើនឡើងយ៉ាងណាដែរ?


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញពីតួលេខនៃការនាំចេញទំនិញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP បន្ទាប់ពីកិច្ចព្រមព្រៀងនេះ បានចូលជាធរមានអស់រយៈពេលជាង៣ខែកន្លងមកនេះ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម គិតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន៦ហើយ បានស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ដើម្បីនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP។
កិច្ចព្រមព្រៀង RCEP នៃម៉ាឡេស៊ី
ដោយ

ក្រុមហ៊ុនទាំងនេះ បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិចំនួនតាមរយៈកិច្ចព្រមព្រៀង RCEPក្នុងតម្លៃតម្លៃសរុបជិត៥០ម៉ឺនដុល្លារអាមេរិក ជាមួយនឹងការទទួលបានលិខិតបញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញ (CO) ពីក្រសួងពាណិជ្ជកម្មសរុបចំនួន ២៣COs។ ទន្ទឹមនឹងនេះ មានក្រុមហ៊ុនមួយចំនួនទៀតក៏កំពុងសួរនាំពីនីតិវិធីក្នុងការនាំចេញក្រោមកិច្ចព្រមព្រៀងនេះផងដែរ។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា គិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ មានក្រុមហ៊ុនចំនួន៦ហើយ បានស្នើសុំលិខិតបញ្ជាក់ប្រភពដើមទំនិញ (CO) ដើម្បីនាំទំនិញចេញទំនិញក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP)។ ទំនិញទាំងនោះ ត្រូវបានក្រុមហ៊ុនទាំងទាំង៦ នាំចេញទៅកាន់គោលដៅទីផ្សារធំៗចំនួនរួមមានចិន កូរ៉េខាងត្បូង និងជប៉ុន ដែលមាន Cos សរុប ២៣ ជាមួយទំហំប្រាក់ជិត ៥០ម៉ឺនដុល្លារអាមេរិក។ 

បើតាមឯកឧត្តម ស៊ាង ថៃ ការនាំចេញទំនិញទៅប្រទេសចិនមានចំនួន៧ Cos គិតជាប្រាក់ជាង៣៦ម៉ឺនដុល្លារ ខណៈនាំចេញទៅទីផ្សារសាធារណរដ្ឋកូរ៉េចំនួន១៤ COs គិតជាទឹកប្រាក់ជាង៦ម៉ឺនដុល្លារ និងទៅទីផ្សារជប៉ុនមានចំនួន ២ COs ដែលមានទឹកប្រាក់ជាង៦ម៉ឺន៤ពាន់ដុល្លារអាមេរិក។

ក្រុមហ៊ុនទាំង៦ ដែលបានស្នើសុំ COs នាំទំនិញចេញក្រោមកិច្ចព្រមព្រៀង RCEP ភាគច្រើនជាក្រុមហ៊ុនផលិតផលិតផលសម្លៀកបំពាក់ និងស្បែកជើង។

គួររំលឹកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP បានចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២ ដំណាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកកម្ពុជា-ចិន។ កិច្ចព្រមព្រៀង RCEP មាន១៥ប្រទេសជាសមាជិករួមមានប្រទេសក្នុងតំបន់អាស៊ានទាំង១០ រួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញ៉ូហ្សេលេន។

ជាមួយនឹងកិច្ចព្រមព្រៀង RCEP កម្ពុជារំពឹងថា នឹងជំរុញកំណើននាំចេញចន្លោះពីជាង៩% ទៅ ១៨% ចំណូលពន្ធរំពឹងកើនឡើងចន្លោះពី ២ ទៅជិត៤% និងជំរុញបន្ថែមកំណើនសេដ្ឋកិច្ចចន្លោះពី ៣,២% ទៅ៦,២%៕

None



អត្ថបទបន្ទាប់


ការនាំចេញទំនិញកម្ពុជាទៅអាមេរិក កើនឡើង ៥០% នៅពីរខែដំបូងឆ្នាំ២០២២

ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបានជាង១ពាន់៧រយលានដុល្លារនៅពីរខែដើមឆ្នាំ២០២២ មានការកើនឡើងជាង៥០% បើធៀបនឹងរយៈព…

អាមេរិក និងប្រទេសជាសមាជិកទីភ្នាក់ងារថាមពលអន្តរជាតិ បង្កើនការបញ្ចេញប្រេងពីក្នុងស្ដុក ដើម្បីទប់កុំឲ្យប្រេងបន្ដហក់ឡើងខ្ពស់

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានប្រទេសជាសមាជិក៣១ប្រទេសនោះ បានសម្រេចយល់ព្រមបញ្ចេញប្រេងឆៅពីក្នុងស្ដុកប្រេងរបស់ខ្លួន ៦០លានបារ៉ែល ទៅលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ