វិស័យអាកាសចរណ៍

ការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាលពីពេលថ្មីៗបានធ្វើឱ្យខាតបង់ថវិកាអស់ជាង១ពាន់លានដុល្លារ


ការខាតបង់ ដែលបណ្ដាលមកពីការដាច់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន Microsoft ជាសកលកាលពីពេលថ្មីៗនេះ ត្រូវបានគេវាយតម្លៃថា អាចមានទំហំលើសពី១ពាន់លានដុល្លារ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថា តើអ្នកណាជាអ្នកចេញថ្លៃខូចខាតទាំងនេះ បើទោះបីជាគេបានដឹងច្បាស់ថា មានក្រុមហ៊ុនមួយជាអ្នកនៅពីក្រោយរឿងនេះក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
វិស័យអាកាសចរណ៍
ដោយ

ក្រោយកើតមានការរអាក់រអួលប្រព័ន្ធបច្ចេកវិទ្យាជាសកលកាលពីសប្តាហ៍មុន ពិភពលោកបានដឹងយ៉ាងឆាប់រហ័សថា ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Crowd Strike គឺជាអ្នកនៅពីក្រោយនៃការដាច់ប្រព័ន្ធបច្ចេកវិទ្យាជាសកលនេះ ដែលបង្កការខាតបង់ប្រាក់ជាង១ពាន់លានដុល្លារ ប៉ុន្តែមកទល់ពេលនេះគេមិនទាន់ដឹងទេថា តើអ្នកណាជាអ្នករាប់រងសងសំណងលើថ្លៃខូចខាតនេះ។

អ្នកជំនាញខាងសន្តិសុខអ៊ីនធឺណិតម្នាក់បាននិយាយថា នេះគឺជាការដាច់ប្រព័ន្ធបច្ចេកវិទ្យាដ៏ធំបំផុតជាប្រវត្តិសាស្ត្រមិនធ្លាប់មាន ដែលបណ្ដាលឱ្យមានការលុបចោលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជាង៥ពាន់ នៅទូទាំងពិភពលោក និងរំខានដល់អាជីវកម្មចាប់ពីការលក់រាយរហូតដល់ការចែកចាយជាកញ្ចប់ផងដែរ។

ការរអាក់រអួលប្រព័ន្ធបច្ចេកវិទ្យានេះ គឺដោយសារតែកូដមិនល្អមួយចំនួនរបស់ក្រុមហ៊ុន Crowd Strike នៅក្នុងកម្មវិធីធ្វើបច្ចុប្បន្នភាពមាតិកា។ ជាអកុសល ការជួសជុលប្រព័ន្ធបច្ចេកវិទ្យាបានចំណាយពេលយូរជាងការដាច់អ៊ីនធឺណិតទៅទៀត មុនវាបានត្រលប់ទៅរកប្រក្រតីភាពឡើងវិញ។

ក្រុមហ៊ុន CrowdStrike ក៏បានសុំទោសចំពោះកំហុសនេះដែរ ប៉ុន្តែមិនបានបញ្ជាក់ថា តើក្រុមហ៊ុននេះមានបំណងផ្តល់សំណងដល់អតិថិជនដែលបានរងផលប៉ះពាល់ ឬយ៉ាងណានោះទេ។ ក្រុមអ្នកជំនាញបាននិយាយថា ពួកគេរំពឹងថានឹងមានការទាមទារប្រាក់សំណង ហើយក៏អាចប្រឈមនឹងប្ដឹងតវ៉ាផងដែរ​៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើការដកខ្លួនភ្លាមរបស់លោក ចូ បៃដិន ធ្វើឱ្យទីផ្សារភាគហ៊ុននៅអាស៊ីរងការរង្គោះរង្គើបែបណា?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានសម្រេចដកខ្លួនចេញពីការប្រជែង ដើម្បីបន្តតំណែងប្រធានាធិបតីក្នុងអាណត្តិទី២ ហើយបានប្រកាសគាំទ្រលោកស្…

វិស័យទេសចរណ៍របស់តួកគី កំពុងជួបចលាចលដោយសណ្ឋាគារនានាស្ងាត់ជ្រងំ ខណៈភ្ញៀវទេសចរសម្រុកទៅលេងប្រទេសក្រិក

វិស័យទេសចរណ៍របស់តួកគី ដែលជាប្រទេសមួយនៅតំបន់អឺរ៉ុប កំពុងធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរដោយសណ្ឋាគារនានាស្ងាត់ជ្រងំ ពោលគឺគ្មានភ្ញៀវសោះតែម្តង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ