Advertisement
World Cup 2018

រុស្ស៊ីចាយលុយជិត ១២ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើជាម្ចាស់ផ្ទះ World Cup 2018 តើ​ចំណាយ​លើ​អ្វីខ្លះ?


រដូវកាល World Cup ឆ្នាំ២០១៨ ត្រូវបានចាប់ផ្ដើមឡើងកាលពីយប់​ថ្ងៃទី​១៤ មិថុនា​កន្លង​ទៅនេះ ដោយប្រទេសរុស្ស៊ី ត្រូវបានជ្រើសជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតបាល់ទាល់លំដាប់ពិភពលោក ដែលមានរយៈពេល ៤ឆ្នាំម្ដងមួយនេះ។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសរុស្ស៊ីបានចំណាយលុយប្រមាណជិត ១២ពាន់លានដុល្លារអាមេរិក សម្រាប់រៀបចំការប្រកួត World Cup 2018 នេះ។ តើរុស្ស៊ីចំណាយទៅលើអ្វីខ្លះ?
World Cup 2018 នៅរុស្ស៊ី (http://theconversation.com)
ដោយ
Advertisement

តាមការចុះ​ផ្សាយពី​សារព័ត៌មាន Business Insider នៅក្នុង​ការរៀបចំ​ការប្រកួត World Cup 2018 ប្រទេស​រុស្ស៊ីបាន​ចំណាយ​ប្រាក់​ប្រមាណ ២៨០០ លានដុល្លារ ដើម្បីកសាង និងកែ​លម្អ​ពហុកីឡដ្ឋាន​ធំៗ ចំនួន ១២ នៅទូទាំង​ទីក្រុង​ចំនួន ១១។ បន្ថែមពី​លើទឹកប្រាក់​ជិត ៣ពាន់​លានដុល្លារ​នេះ រុស្ស៊ី ក៏បានចំណាយ​ប្រមាណ​ជាង ៨ពាន់លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​គម្រោង​ការកែ​លម្អ ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ដូចជា ការរៀបចំ និងសាងសង់​ផ្លូវថ្នល់ ស្ថានីយ​រថភ្លើង និងព្រលាន​យន្ដហោះ​ជាដើម។

ជាមួយគ្នានេះ បើតាម​ការចុះផ្សាយ​ពីសារព័ត៌មាន​ល្បីៗមួយ​ចំនួន​ទៀត បានឲ្យដឹងថា ការចំណាយ​សរុបរបស់​រុស្ស៊ី សម្រាប់​រៀបចំ​កម្មវិធី World Cup ឆ្នាំនេះ មានប្រមាណ​ជិត ១២ពាន់​លានដុល្លារ​អាមេរិក ប៉ុន្ដែការ​ចំណាយនេះ នៅមាន​ចំនួន​តិចជាង​ការចំណាយ របស់​ប្រស៊ីល ដែល​ធ្លាប់ធ្វើជា​ម្ចាស់ផ្ទះ​​កាលពីឆ្នាំ​២០១៤ ដែលអំឡុង​ពេលនោះ ប្រេស៊ីល​ចំណាយ​អស់​ប្រមាណ ១៥​ពាន់លាន​ដុល្លារ​អាមេរិក។ 

តាមការ​ចុះផ្សាយ​ពីសារ​ព័ត៌មាន CNBC ឃើញថា FIFA ត្រូវបាន​គេរំពឹងថា នឹងប្រមូល​ប្រាក់​ចំណូល​បានប្រហែល​ជា ៦ ពាន់លាន​ដុល្លារ ពីការប្រកួត World Cup ឆ្នាំ 2018នេះ ដែលអាច​កើនឡើង ២៥ ភាគរយ​ ធៀប​នឹង​ការប្រកួត​​នារដូវ​កាល​មុន។

ការប្រកួត​បាល់ទាត់​ពិភពលោក World Cup គឺជា​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់ ដែលរក​ប្រាក់ចំណូល​ច្រើនបំផុត ហើយក៏​មានចំណាយ​ប្រាក់ច្រើន​លើសលុប​ផងដែរ។ FIFA ដែលជា​អ្នកដឹកនាំការ​ប្រកួតកីឡា​បាល់ទាត់ នៅជុំវិញ​ពិភពលោក តែងតែ​រកចំណូល​បាន រាប់ពាន់​លានដុល្លារ រៀងរាល់​បួនឆ្នាំ​ម្តងពីការ​ប្រកួតបាល់​ទាត់​ពិភពលោក World Cup នេះ ខណៈដែល​ប្រទេស​​រៀបចំការ​ប្រកួត​ នឹងត្រូវ​ចំណាយ​ទឹកប្រាក់​មិនក្រោម ១០ ពាន់លាន​ដុល្លារ​អាមេរិក​នោះឡើយ។

យ៉ាងណា​ក៏ដោយ​ចុះ បើតាម​ការចុះ​ផ្សាយរបស់ BBC ចំណូល ដែល​បានមក​ពីម្ចាស់​ឧបត្ថម្ភ កម្មវិធី World Cup  បានធ្លាក់​ចុះគួរឲ្យកត់​សម្គាល់ នៅចន្លោះ​រដូវកាល​ប្រកួតកាល​ពីឆ្នាំ២០១៤ នៅប្រទេស​ប្រស៊ីល និងរដូវកាល​ប្រកួត​នៅរុស្ស៊ីនៅ​ឆ្នាំនេះ ពោលគឺ តាម​ការព្យាករ​របស់ ស្ថាប័ន Nielsen Sport ចំណូល​របស់ FIFA ធ្លាក់ចុះ ពីជាង ១ ៦០០​លានដុល្លារ​អាមេរិក មកនៅ​ត្រឹមតែ​ជាង ១ ៤០០​លានដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

តាម​ការស្រាវជ្រាវ​ខាងលើ​នេះ បានឲ្យដឹងថា នៅឆ្នាំ ២០១៥ ដល់​ឆ្នាំ២០១៨ ការលក់​ការផ្សាយ​ពាណិជ្ជកម្ម​ទៅឲ្យម្ចាស់​ឧបត្ថម្ភកម្ម​វិធី ឬ Sponsor គឺពិតជា​មានការលំបាក​ខ្លាំង​ណាស់ បើធៀប​នឹងកាលពី​រដូវកាល​មុនៗ។

ទោះយ៉ាងណា ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ថ្មីៗ រួមទាំង​មកពីប្រទេស​ចិន​ផងនោះ គេសង្ឃឹម​ថា​នឹងជួយ​ឲ្យ FIFA អាចរក​ចំណូល​បានលើស​ពីការ​ព្យាករ​នេះ។ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាក​ឱសថ Health Lane របស់ម៉ាឡេស៊ីមានលក់នៅទីផ្សារកម្ពុជាហើយ

ព័ត៌មាន
លោក វណ្ណឌី អគ្គនាយក្រុមហ៊ុន Health Lane បាននាំចូលឱសថប្រ៊េនម៉ាឡេស៊ីឈ្មោះថា «Health Lane» ចូលមកក្នុងទីផ្សារកម្ពុជា ដោយបានបើកសម្ពោធសាខ...

ក្រសួងការងារ៖ ការងារ ១០ប្រភេទ ដែលថៅកែពិបាករកបុគ្គលិកខ្លាំងបំផុត

ព័ត៌មាន
កំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការ បានកើនឡើងរាប់សែននាក់ ក្នុងមួយឆ្នាំៗ ប៉ុន្ដែ តាមលទ្ធផលនៃការអង្កេតថ្មីចុងក្រោយមួយ របស់ក្រសួងការងារ ន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ