សម្តេចតេជោ បានស្រង់សម្ដី របស់ នាយករដ្ឋមន្ត្រីថៃ អនុទីន ដែលបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុច នៅតាមព្រំដែនកម្ពុជា ប៉ុន្ដែ មិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដូច្នេះ ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង សម្តេចតេជោ បានប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។»
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកយកសម្ដីរបស់មេទ័ពថៃម្នាក់ ដែលបានប្រកាសដោយអំនួតហួសប្រមាណកាលពីពេលថ្មីនេះថា ដើម្បីសន្តិសុខប្រជាជន ថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។ សម្តេចតេជោ ថា សំដីលោកមេទ័ពរូបនេះ ដូចជាខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។
សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។»
ចុងក្រោយ សម្តេចតេជោ បានតោងការចាប់អារម្មណ៍ថា សម្តេចកំពុងតាមមើលមនុស្សចំនួន ដែលកាលពីកម្ពុជាតបត ដើម្បីការពារខ្លួន កាលពីពេលមានការផ្ទុះអាវុធនៅក្នុងខែកក្កដា ពួកគេចោទកម្ពុជាថា ល្មោភសង្រ្គាម។ ប៉ុន្ដែ ពេល កម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធីគេចោទថាកម្ពុជា ខ្លាចថៃមិនហ៊ានវាយ ឬកាត់ដីឲ្យថៃ ដើម្បីដូរយកសន្តិភាពជាដើម។
សម្តេចតេជោ បានស្រង់សម្ដី របស់ នាយករដ្ឋមន្ត្រីថៃ អនុទីន ដែលបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុច នៅតាមព្រំដែនកម្ពុជា ប៉ុន្ដែ មិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ?្តេចតេជោ បានសង្កត់ធ្ងន់ថា «នៅពេលនេះ យើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង»៕