វ៉ាក់សាំងកូវីដ-១៩ នឹងមកដល់​កម្ពុជា​

សម្តេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី ១០ កុម្ភៈ


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេនៅថ្ងៃទី១០ ខែកុម្ភៈ នាមន្ទីរពេទ្យកាល់ម៉ែត។ វ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន នឹងមកដល់កម្ពុជានៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា (រូបភាព ផេកសម្តេចហ៊ុនសែន)
ដោយ

«ម៉ោង៨ និង៣០នាទីថ្ងៃទី១០កុម្ភៈ ២០២១ ដំណើរការ​ចាក់វ៉ាក់សាំង​នឹងចាប់​ផ្តើម​ជាផ្លូវការ​នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ​ដែលខ្លួនខ្ញុំ នឹងទទួល​មុនគេ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត លើកលែងតែសម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ដែលគាត់​បានចាក់វ៉ាក់​សាំង​នេះ​រួចហើយ»។ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​បែបនេះ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេចអះអាងថា ក្នុងអំឡុងពេល សម្តេច ចាក់វ៉ាក់សាំងកូវីដ-១៩ នឹងមាន​ការផ្សាយ​ផ្ទាល់ ហើយ​ក្រោយ​ចាក់រួច សម្តេច​​ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅមន្ទីរពេទ្យ​កាល់ម៉ែត​តែម្តង។ 

ការប្រកាស​របស់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃនេះ គឺចំថ្ងៃ​ខួប១ឆ្នាំ​នៃដំណើរ​ទស្សនកិច្ចរបស់​សម្តេច ទៅ​​កាន់​ប្រទេស​ចិន ដែលកំពុង​ផ្ទុះ​ឡើង​នៃជំងឺ​កូវីដ-១៩។ សម្តេច ចាត់ទុក​ដំណើរទស្សនកិច្ច នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០ ជាដំណើរ​ទស្សនកិច្ច​ដ៏មានអត្ថន័យ នៃចំណង​មិត្តភាពកម្ពុជា-ចិន។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅថ្ងៃទី៤ ខែកុម្ភៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ ដោយអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង ​Sinopharm​ ដែលនឹង​មកកម្ពុជា​នៅថ្ងៃ​ទី៧ កុម្ភៈ ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មាន​ខាងលើ​បានបញ្ជាក់ថា៖«ក្រសួងសុខាភិបាល ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ Sinopharm Covid-19  ដែល​ផលិត​ដោយ​វិទ្យាស្ថាន ​Beijing Institube of Biological Products Co.Ltd នៃ​ស​ធារ​ណ​ប្រជាមានិត​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់ ដោយ​អនុវត្តតាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​»។

បើតាមសម្តេច ហ៊ុន សែន ចិន​ផ្តល់ជំនួយ​វ៉ាក់សាំង​កូវីដ-១៩ ដល់កម្ពុជា​ចំនួន​១លានដូស ហើយសម្រាប់​ដំណាក់កាលទី១ ចិន ផ្តល់ឲ្យ​កម្ពុជា​ចំនួន​៦០ម៉ឺនដូស ដែលនឹង​មកដល់​កម្ពុជា​នៅថ្ងៃទី៧ កុម្ភៈ៕
None



អត្ថបទបន្ទាប់


វៀតណាមនឹងស៊ើបអង្កេតមូលដ្ឋានមីស៊ីល របស់ចិននៅ​ជិតព្រំដែន​របស់ខ្លួន

ប្រទេសវៀតណាម នឹងតាមដានដោយយកចិត្តទុកដាក់បំផុត ទាក់ទងនឹងការកំពុងសាងសង់មូលដ្ឋានមីស៊ីល របស់ចិននៅតាមព្រំដែន ដែលមានចម្ងាយប្រហែលតែ២០គីឡូម…

រថយន្តអគ្គិសនីកំពុងវាយលុកទីផ្សារពិភពលោក

ការប្រើប្រាស់រថយន្តជាយានជំនិះប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោកមានការកើនឡើងជាប្រចាំ។ ស្របពេលនៃការកើនឡើងចំនួននៃរថយន្តនេះ វាបានចោទជាក្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ