ព្រំដែនវៀតណាម-ចិន

វៀតណាមនឹងស៊ើបអង្កេតមូលដ្ឋានមីស៊ីល របស់ចិននៅ​ជិតព្រំដែន​របស់ខ្លួន


ប្រទេសវៀតណាម នឹងតាមដានដោយយកចិត្តទុកដាក់បំផុត ទាក់ទងនឹងការកំពុងសាងសង់មូលដ្ឋានមីស៊ីល របស់ចិននៅតាមព្រំដែន ដែលមានចម្ងាយប្រហែលតែ២០គីឡូម៉េត្រប៉ុណ្ណោះ ពីព្រំដែនវៀតណាម។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែកុម្ភៈ។
វៀតណាមនឹងស៊ើបអង្កេតមូលដ្ឋានមីស៊ីល របស់ចិននៅជិត​ព្រំដែនរបស់ខ្លួន (រូបភាព ថតពីផ្កាយរណប)
ដោយ

ត្រូវបាន​ស្រង់សម្ដីដោយ​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោក Le Thi Thu Hang បាននិយាយថា «យើងនឹង​ពិនិត្យមើល​ឲ្យឃើញច្បាស់​ពីព័ត៌មាន​នេះ»។

គណនី Twitter របស់​ South China Sea News ដែលជា​អង្គការ​មួយ លើកកម្ពស់​ការយល់ដឹង និងការសិក្សា​អំពីបញ្ហា​សមុទ្រ​ចិន​ខាងត្បូង ថ្មីៗនេះបាន​បង្ហោះនូវ​រូបភាព​ផ្កាយរណប​មួយ ដែលបង្ហាញពីការ​បង្កើត​មូលដ្ឋាន​មីស៊ីល ព្រមជាមួយនឹង​​ព័ត៌មាន​មួយចំនួន​ទាក់ទង​នឹង​គ្រាប់មីស៊ីល ដែល​អាច​បញ្ជាបាញ់​ពីផ្ទៃដី​ទៅលើ​អាកាសបាន​ ដែល​កំពុង​ត្រូវបាន​បញ្ចប់​ការសាងសង់​ជា​បណ្ដើរៗហើយ​នៅតាម​នៅក្នុង​ទឹកដី​ចិន ក្បែរនឹង​ព្រំដែន​វៀតណាម។

តាមរយៈរូបភាព​ថត​ដោយផ្កាយ​រណបនោះ បាន​បង្ហាញពីវត្តមាន​របស់​រ៉ាដា និង​​យ៉ាងហោចណាស់ មាន​កន្លែង​បើកដំណើរការ​បាញ់​មីស៊ីល​ចំនួន​៦កន្លែង នៅតាម​ផ្លូវ​រត់​រយន្ដហោះ​របស់​យោធា។ ទិន្នន័យពីផ្កាយរណប បាន​បង្ហាញថា មូលដ្ឋាន​នេះ ត្រូវបាន​សាងសង់​ឡើង​តាំងពីខែ​មិថុនា ឆ្នាំ២០១៩មកម្ល៉េះ។

អង្គការ​លើកកម្ពស់​ការយល់ដឹង និងការសិក្សា​អំពីបញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ បាន​និយាយទៀតថា ក៏មាន​រចនាសម្ព័ន្ធមួយផ្សេងទៀតដែរ ដែលត្រូវបាន​គេសង្ស័យថា ជាមូលដ្ឋាន​ឧទ្ធម្ភាគចក្រទ័ព​របស់ចិន ដែលមាន​ចម្ងាយ​ប្រហែល​៦០គីឡូម៉ែត្រ​ពី​ព្រំដែនវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្វាគមន៍​ឆ្នាំថ្មី​ប្រពៃណីចិន ! ឈ្នះ​អាំងប៉ាវ ហេងហេង ពីហាងបញ្ចាំ ឃែស យូ អាប់ !

ព័ត៌មាន
ឱកាសចំណេញផ្ទួនៗ ពីហាងបញ្ចាំ ឃែស យូ អាប់! គ្រាន់ដាក់តែទ្រព្យបញ្ចាំ លោកអ្នកនឹងទទួលបានសាច់ប្រាក់ភ្លាមៗ ហើយក៏អាច ឈ្នះអាំងប៉ាវ ហេង ហេង🧧ជាលុ…

សម្តេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី ១០ កុម្ភៈ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេនៅថ្ងៃទី១០ ខែកុម្ភៈ នាមន្ទីរពេទ្យកាល់ម៉ែត។ វ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ