សង្គ្រាមនុយក្លេអ៊ែរអាចសម្លាប់មនុស្សមួយភាគបីនៃចំនួនប្រជាជនពិភពលោក

បើមានការផ្ទុះសង្គ្រាមនុយក្លេអ៊ែមែន តើអាយុជីវិតមនុស្សនៅទូទាំងពិភពលោកនឹងត្រូវវិនាសខ្លាំងកម្រិតណា?


នៅពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងក្នុងចំណោមសហរដ្ឋអាមេរិក រុស្ស៊ី និងចិនធ្វើឱ្យការភ័យខ្លាចថា ការប្រជែងសព្វាវុធនុយក្លេអ៊ែរបាននិងកំពុងរើឡើងវិញ ហើយអ្នកតាមដាន ស្រាវជ្រាវព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយធំៗមួយចំនួនកំពុងព្រមានថា សូម្បីទំនាក់ទំនង ដែលមិនប្រាកដប្រជារវាងប្រទេសដូចជាឥណ្ឌា និងប៉ាគីស្ថាន ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃនោះ ក៏អាចបង្កឲ្យមានផលវិបាកដ៏មហន្តរាយនៃការផ្គត់ផ្គង់ស្បៀងអាហារសកល និងបង្កឱ្យមានការស្លាប់ដ៏ច្រើននៅទូទាំងពិភពលោកផងដែរ។
បើមានការផ្ទុះសង្គ្រាមនុយក្លេអ៊ែមែន តើអាយុជីវិតមនុស្សនៅទូទាំងពិភពលោកនឹងត្រូវវិនាសខ្លាំងកម្រិតណា?

ក្នុងករណីប្រទេសទាំងពីរធ្វើសង្គ្រាមនុយក្លេអ៊ែរ ដែលនេះ មិនទាន់រាប់បញ្ចូលនូវករណីមានសង្គ្រាមនុយក្លេអ៊ែរវាងអាមេរិក រុស្ស៊ី និងចិន ដែលជាមហាអំណាចនុយក្លេអ៊ែផង។ នេះបើតាមការចុះផ្សាយដោយកាសែត Los Angeles Times។

យោងតាមការសិក្សាស្រាវជ្រាវអន្តរជាតិថ្មីមួយ ដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យរុតហ្គើស (Rutgers) របស់អាមេរិកបានឱ្យដឹងថា ជម្លោះនុយក្លេអ៊ែរត្រឹមតែ ៣% នៃស្តុកសរុបនៃប្រទេសមានអាវុធនេះនៅទូទាំងពិភពលោក ក៏អាចសម្លាប់មនុស្សមួយភាគបីនៃចំនួនប្រជាជនពិភពលោកក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។

ជាមួយគ្នានេះ បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ សីហានៅក្នុងទស្សនាវដ្តី Nature Food របស់អង់គ្លេសបានបង្ហាញថា ជម្លោះនុយក្លេអ៊ែរដ៏មានសក្តានុពលរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកអាចសម្លាប់មនុស្ស ៣ ភាព ៤ នៃចំនួនប្រជាជនពិភពលោកក្នុងរយៈពេល២ឆ្នាំដូចគ្នានេះ។

ថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស លោកស្តេហ្វេន លូវហ្ក្រូវ (Stephen Lovegrove) បានអះអាងថា «ការបែកបាក់ក្នុងកិច្ចសន្ទនារវាងប្រជាជាតិនានា ក៏ដូចជាការបាត់បង់ការការពារដែលត្រូវបានបង្កើតឡើងរវាងមហាអំណាចនុយក្លេអ៊ែរជាច្រើនទសវត្សរ៍មុន បានធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុង «យុគសម័យថ្មីដ៏គ្រោះថ្នាក់»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានព្រមានដែរថា៖ «ការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរ ដែលមនុស្សគ្រប់រូបមិនធ្លាប់នឹកស្មានមិនដល់នោះ ឥឡូវនេះបានត្រលប់មកវិញរកទ្រនំដើមវិញហើយ»។

ទោះបីជាលោករូប៉ុក (Robock) និងអ្នកវិទ្យាសាស្រ្តផ្សេងទៀតនៅសាកលវិទ្យាល័យរុតហ្គើស (Rutgers) ធ្លាប់បានព្យាករណ៍ថា សង្គ្រាមនុយក្លេអ៊ែរនឹងនាំឱ្យមានការរំខានយ៉ាងខ្លាំងដល់អាកាសធាតុ និងការផ្គត់ផ្គង់ស្បៀងអាហារទូទាំងពិភពលោក ដែលការសិក្សាថ្មីៗនេះ គឺជាលើកទីមួយដែលអ្នកស្រាវជ្រាវបានគណនាពីទំហំសក្តានុពលនៃគ្រោះទុរ្ភិក្សដែលនឹងកើតឡើង និងចំនួនមនុស្សស្លាប់។

លោកអ៊ីរ៉ា ហេលហ្វាន (Ira Helfand) ដែលជាអតីតប្រធានក្រុមអ្នកវិទ្យាសាស្រ្តរអន្តរជាតិសម្រាប់ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរបាននិយាយថា «ទិន្នន័យនេះកំពុងត្រូវបានចេញផ្សាយដោយផ្អែកទៅលើការយល់ស្របកាន់តែច្រើនឡើងក្នុងចំណោមអ្នកជំនាញថា ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរគឺអ្វីដែលកំពុងតែទោរទន់ ហើយមិនធ្លាប់មានពីមុននោះទេ»។

តាមការសិក្សាបានរកឃើញថា ប្រសិនបើប្រទេសឥណ្ឌា និងប៉ាគីស្ថានធ្វើសង្គ្រាមនុយក្លេអ៊ែរដោយយកទីក្រុងធំៗជាគោលដៅ ជាមួយនឹងគ្រាប់នុយក្លេអ៊ែរមានកម្លាំងបំផ្ទុះ ២៥ម៉ឺនតោននោះគេជឿថាមានមនុស្សប្រហែល ១២៧ លាននាក់នៅតំបន់អាស៊ីខាងត្បូងនឹងត្រូវស្លាប់ដោយកការផ្ទុះ និងវិទ្យុសកម្ម។

មួយវិញទៀត យោងតាមការស្រាវជ្រាវដដែលបានបានបន្ថែមថា បើសង្គ្រាមដោយប្រើអាវុធប្រលៃលោកធ្វើឡើងដោយមហាអំណាចសហរដ្ឋអាមេរិក និងរុស្សី ដែលជាប្រទេសកាន់កាប់ឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរជាង ៩០% របស់ពិភពលោកនោះ នឹងមានមនុស្សស្លាប់ជាង ៥ ពាន់លាន់នាក់ក្នុងចំណោមប្រជាជនពិភពលោកសរុបប្រមាណ ៧ ពាន់លាននាក់។

ក្នុងនោះដែរ លោក Helfand បានបង្ហើបថា «ទោះយ៉ាងណា មានការយល់ឃើញភាគច្រើនថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានគេប្រើប្រាស់នោះទេ ដោយសារតែវាមានថាមពលបំផ្លិចបំផ្លាញខ្លាំងទៅដល់មនុស្សជាតិទាំងមូល តែវាគឺជាការគិតបែបស្រមើរស្រមៃតែប៉ុណ្ណោះ»។ លោកថា នៅពេលស្ថានការមកដល់ អាវុធនេះនឹងត្រូវបានប្រើ បើទោះបីយើងខំគេចយ៉ាងណាក្តី៕




អត្ថបទបន្ទាប់


ចិនបន្ដធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ចំពេលមានដំណើរទស្សនកិច្ចសមាជិកសភាអាមេរិកជាថ្មីនៅកោះនេះ

ព័ត៌មាន
យោធាចិនបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធថែមមួយកម្រិតទៀតនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ទី១៥ សីហា ខណៈដែលសមាជិកសភាអាមេរិកមួយក្រុមបានធ្វើដំណើ…

កម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ចាប់ទទួលពាក្យហើយ

ព័ត៌មាន
សហគ្រិនខ្មែរ ក្រោមការគំាទ្រពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានប្រកាសបើកការទទួលពាក្យចូលរួមប្រកួតក្នុងកម្មវិធីប្រចាំឆ្នាំមួយរបស់ខ្លួន «ពានរង្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ