ប្រជាជនឥណ្ឌា

របាយការណ៍UN៖ នៅឆ្នាំ២០២៣ឥណ្ឌានឹងនាំមុខចិន ជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោក


របាយការណ៍ថ្មីចុងក្រោយមួយរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្លាយជាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅត្រឹមឆ្នាំ២០២៣ ពោលគឺប្រទេសទាំងពីរនេះ នឹងមានប្រជាជនច្រើនជាង១ពាន់៤រយលាននាក់ដូចគ្នា គ្រាន់តែឥណ្ឌាអាចនឹងកើនលើសប្រទេសចិនបន្ដិចវិញម្តង។
ឥណ្ឌានឹងមានប្រជាជនច្រើនជាងគេលើលោកនៅឆ្នាំ២០២៣!
ដោយ

ទោះ​យ៉ាងណា សម្រាប់​ឥណ្ឌា នេះ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ដោយ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា អត្រា​មានកូន​ខ្ពស់​របស់​ពលរដ្ឋ​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​ជាតិ​ទាំងមូល​របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

នៅ​ក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ទិវា​ប្រជាជន​ពិភពលោក​ផង​នោះ​បញ្ជាក់​ថា មនុស្ស​លើ​ផែនដី​សរុប​នឹង​កើន​ដល់ ៨​ពាន់​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ខាង​មុខ ហើយនឹង​បន្ត​កើនឡើង​ដល់ ៨,៥​ពាន់​លាន​នាក់​ត្រឹម​ឆ្នាំ​២០៣០ និង​ដល់ ១០,៤​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២១០០​។ របាយការណ៍​កត់សម្គាល់​ពី​កំណើន​ដ៏​លឿន​រហ័ស​របស់​មនុស្ស​លើ​ផែនដី​បែប​នេះ ក៏​ដោយសារ​តែ​ល្បឿន​នៃ​ការ​ស្លាប់មាន​ភាពយឺត​យ៉ាវ និង​ការ​បង្ក​កំណើត​មាន​កាន់តែ​ច្រើន​។

ជាក់ស្តែង ប្រជាជន​ឥណ្ឌា​មាន​ចំនួន​ជាង​១,២១​ពាន់​លាន​នាក់​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១១ ខណៈ​បច្ចុប្បន្ន​មាន​ជិត​១​ពាន់​៤​រយ​លាន​នាក់​។ នេះ​បើ​យោង​តាម​ជំរឿន​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​១០​ឆ្នាំ​ម្តង​។ យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​ក្រុង​ញូ​ដេ​លី បាន​ពន្យារពេល​ជំរឿន​សម្រាប់​ឆ្នាំ​២០២១ ដោយសារ​រោគរាតត្បាត​កូ​វី​ដ​១៩​។

ទោះបីជា​អត្រា​នេះ​មើលទៅ​ហាក់​មាន​ចំនួន​ច្រើន​ក្តី ប៉ុន្តែ​បើ​គេ​ធៀប​ទៅ​អត្រា​មុន​ឆ្នាំ​១៩៥០ ចំនួន​ប្រជាជន​ក្នុង​ពិភពលោក គឺ​ស្ថិត​ក្នុង​កំណើន​មួយ​ដ៏​យឺត​បំផុត​។ នេះ​បើ​តាម​របាយការណ៍​របស់ UN ដដែល​។

កាលពី​នៅ​ឆ្នាំ​២០២១ ការ​មានកូន​ជា​មធ្យម​នៃ​ប្រជាជន​ពិភពលោក​គឺ ២.៣​នាក់​សម្រាប់​ស្ត្រី​ម្នាក់​នៅ​ពេញ​មួយ​ជីវិត​របស់​នាង​។ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ទៅ​ហើយ ពី​អត្រា​ផ្តល់​កំណើត​ដល់​កូន​ជា​មធ្យម ៥​នាក់​កាលពីមុន​ឆ្នាំ​១៩៥០​។ ទន្ទឹម​នឹង​នេះ ការ​មានកូន​ជាស​កល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​ត្រឹម ២.១​នាក់ សម្រាប់​ស្ត្រី​ម្នាក់​នៅ​ត្រឹម​ឆ្នាំ ២០៥០​។

ទន្ទឹម​នឹង​អត្រា​មានកូន​ជា​មធ្យម​ធ្លាក់​ចុះ អត្រា​សង្ឃឹមរ​ស់រប​ស់មនុស្ស​ក៏​បាន​ធ្លាក់​ចុះ​បន្តិច​ផង​ដែរ ដែល​ភាគច្រើន​បាន​ជំរុញ​ដោយ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ជាក់ស្តែង អត្រា​សង្ឃឹមរ​ស់រប​ស់មនុស្ស​នៅ​ឆ្នាំ​២០១៩ ពោល​គឺ​នៅ​មុន​មាន​រោគរាតត្បាត​សកល​កើតឡើង ស្ថិត​ក្នុង​ចំនួន​ជិត ៧៣​ឆ្នាំ ខណៈ​មក​ដល់​ឆ្នាំ​២០២១ អត្រា​សង្ឃឹមរ​ស់បាន​ធ្លាក់​មក​នៅ ៧១​ឆ្នាំ​។

គួរ​ជម្រាប​ថា ក្រៅ​តែ​ពី​ចំនួន​ពលរដ្ឋ​ឥណ្ឌា ដែល​គេ​ព្យា​ការណ៍​ថា​នឹង​កើនឡើង ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​លោក របាយការណ៍​របស់​UN ដដែល​ក៏​បាន​បង្ហាញ​ពី​ប្រទេស​ចំនួន​៧​ផ្សេង​ទៀត ដែល​សុទ្ធតែ​ស្ថិត​ក្នុង​ការ​តាមដាន​ពី​កំណើនប្រជាជន​ច្រើន ត្រឹម​ឆ្នាំ​២០៥០​។ ក្នុង​នោះ​រួម​មាន​ប្រទេស កុង​ហ្គោ អេ​ហ្ស៊ី​ប អេ​ត្យូ​ពី នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ហ្វី​លី​ពី​ន និង​សាធារណរដ្ឋ​តង់​ហ្សា​នី​។ យ៉ាងណា​ក៏​ដោយ គេ​មិន​បានឃើញ​ឈ្មោះ​ប្រទេស​ចិន ស្ថិត​នៅ​ក្នុង​បញ្ជី​នោះ​ទេ ក្នុង​ន័យ​នេះ ចំនួន​ប្រជាជន​ចិន​ទំនងជា​នៅ​ថេរ ឬ​មាន​កំណើន​តិចតួច​បំផុត​៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីចាប់ផ្ដើមនាំចេញសាច់មាន់ទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូងជំនួសការផ្គត់ផ្គង់របស់ម៉ាឡេស៊ី

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីចាប់ផ្ដើមនាំចេញផលិតផលសាច់មាន់របស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូងនៅថ្ងៃពុធសប្ដាហ៍នេះហើយ នៅក្រោយពេលដែល ប្រទេសម៉ាឡេស…

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងត្រូវប្រកាសតែងតាំងនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីជំនួសលោក ចនសុន ជានរណា?

ព័ត៌មាន
គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចនៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ដែលនឹងត្រូវជំនួសតំណែងលោក Boris Joh…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ