មូលនិធិ IFADនៅបន្តផ្ដល់ហិរញ្ញប្បទានមកកម្ពុជា

មូលនិធិ IFAD បន្តផ្ដល់ហិរញ្ញប្បទានជិត២០០លានដុល្លារទៀត សម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ដែលមានទំហំទឹកប្រាក់សរុបចំនួន ១៩៤លានដុល្លារអាមេរិក។ កម្មវិធីនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រ និងគ្រួសារក្រីក្រ សរុបជាង ១២ម៉ឺន៥ពាន់នាក់ ដែលមានសក្តានុពលក្នុងការទាញយកអត្ថប្រយោជន៍ នៅក្នុងវិស័យកសិកម្ម ដូចជា កសិផល ផលិតផលកសិកម្ម និងបសុសត្វ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
មូលនិធិ IFAD បន្តផ្ដល់ហិរញ្ញប្បទានជិត២០០លានដុល្លារទៀត សម្រាប់អភិវឌ្ឍវិស័យកម្មកម្ពុជា

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំ IFAD និងលោក Alvaro Lario ប្រធាន IFAD។ កម្មវិធីនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រប្រហែល ១០ម៉ឺននាក់ និងគ្រួសារគ្មានដី ឬគ្រួសារក្រីក្រប្រហែល ២ម៉ឺន៥ពាន់គ្រួសារ ដែលមានសក្តានុពលក្នុងការទាញយកអត្ថប្រយោជន៍ រួមទាំងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក សម្រាប់កសិផល ផលិតផលកសិកម្ម និងបសុសត្វ ជាដើម។

យ៉ាងណាមិញ សម្រាប់ថវិកាកម្មវិធីនេះ នឹងផ្តល់ជូនតាមរយៈសមាគមអ្នកផលិត និងសហគ្រាសកសិកម្មខ្នាតតូច និងមធ្យម ហើយមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស ដែលនឹងនាំមកនូវអភិក្រមផ្អែកលើទីផ្សារ ប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតលើភាពជាដៃគូអាជីវកម្ម លទ្ធភាពក្នុងការទទួលបានឥណទាន និងទីផ្សារ ព្រមទាំងការកសាងសមត្ថភាពសម្រាប់អ្នកទទួលផល ដើម្បីធ្វើឱ្យពួកគេកាន់តែមានភាពប្រកួតប្រជែង។

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម គឺជាគម្រោងដ៏មានមហិច្ឆតាមួយ ដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មខ្នាតតូច និងដើម្បីធានាថាពួកគេកាន់តែមានប្រសិទ្ធភាព, ផលិតភាព, និរន្តរភាពបរិស្ថាន និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាមានការផ្សារភ្ជាប់កាន់តែប្រសើរឡើងទៅនឹងទីផ្សារ និងខ្សែច្រវាក់ផលិតកម្មចំនួន ៦មុខ រួមមាន៖ បន្លែ, មាន់, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច។

សូមបញ្ជាក់ថា កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម គឺជាគម្រោងទី១១ នៅក្នុងក្របខណ្ឌហិរញ្ញប្បទានដែលផ្តល់ដោយ IFAD។ គិតត្រឹមដើមឆ្នាំ២០២៣នេះ IFAD បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សរុបចំនួន ៣០៤លានដុល្លារអាមរិក ហើយបាននិងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ពិសេសការបណ្តុះបណ្តាល និងការផ្សព្វផ្សាយដល់កសិករ អំពីការប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន និងការចូលទៅកាន់ទីផ្សារ៕




អត្ថបទបន្ទាប់


ហេតុអ្វីកម្ពុជាចាំបាច់ត្រូវចូលជាសមាជិកប្រព័ន្ធទូទាត់ CIPS របស់ចិន?

កម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន CIPS ដែលជាប្រព័ន្ធទូទាត់អន្តរជាតិដូចនឹងប្រព័ន្ធទូទាត់អន្ត…

USAID ប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនឯកជនចំនួន៣ក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនក្នុងផ្នែកវិស័យកសិកម្មកម្ពុជា រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ