#មូលនិធិរូបិយវត្ថុអន្តរជាតិ IMF

Articles by Tag មូលនិធិរូបិយវត្ថុអន្តរជាតិ IMF

ប្រមុខ IMF បង្ហាញក្ដីព្រួយបារម្ភកាន់តែខ្លាំង ពីកម្រិតបំណុលសាធារណៈកំពុងប៉ោងឡើងនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង

ដោយ​ ​ ខេមបូណូមីស
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងទៅលើកម្រិតបំណុលសាធារណៈនៅក្នុងរដ្ឋមួយចំនួននៃតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិកខាងជើង ដែលកំពុងប៉ោងឡើងគួរកត់សម្គាល់។ ប្រមុខដឹកនាំ IMF រូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនេះចាំបាច់ត្រូវបង្កើតគោលនយោបាយសារពើពន្ធរឹងមាំ ដើម្បីការពារបញ្ហាដែលអាចកើតឡើងនាពេលខាងមុខផងដែរ។ នេះបើតាមការចុះផ្សាយមួយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។