វិស័យអចលនទ្រព្យនៅចិន

IMF ថា ពពកខ្មៅពីលើវិស័យអចលនទ្រព្យនៅចិនមិនទាន់រសាត់ទៅណានៅឡើយទេ


ប្រទេសចិនចាំបាច់ត្រូវធ្វើការងារច្រើនទឿតដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងស្រុក។ នេះគឺជាអះអាងពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីពេលថ្មីៗនេះ។ ការព្រមានដូចនេះពី IMF ធ្វើឡើងបន្ទាប់ពីវិស័យអលនទ្រព្យរបស់ចិនដែលតំណាងឱ្យជាង១ភាគ៤នៃ GDP ជួបនឹងបញ្ហា ចុះទន់ខ្សោយអស់ច្រើនខែឆ្នាំមកហើយ និងបានទៅទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
ពពកខ្មៅពីលើវិស័យអចលនទ្រព្យនៅចិនមិនទាន់រសាត់ទៅណាទេ!
ដោយ

លោក Thomas Helbling នាយករងនៃនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិករបស់IMF បាននិយាយនៅក្នុងសន្និសីទមួយថា វិធានការ និងគោលនយោបាយថ្មីៗរបស់អាជ្ញាធរចិនត្រូវជារឿងល្អ ប៉ុន្តែតាមទស្សនៈរបស់លោក គឺគេត្រូវការវិធានការបន្ថែម ដើម្បីបញ្ចប់វិបត្តិអចលនទ្រព្យមួយនេះ។ លោក ថូមាស់ អះអាងថាវិធានការកន្លងមករបស់ប៉េកាំងគឺល្អសម្រាប់អ្នកអភិវឌ្ឍមួយចំនួន ប៉ុន្តែបញ្ហារបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ដែលប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដូចមាន Evergrande ជាដើមនៅមិនទាន់ដោះស្រាយនៅឡើយទេ។ បញ្ហាលំនៅឋានដែលសាងសង់មិនទាន់រួចសម្រាប់អតិថិជន ក៏នៅមិនទាន់ដោះស្រាយនៅឡើយ។

អាផាតមិននៅក្នុងប្រទេសចិនជាច្រើនត្រូវបានលក់ទៅឱ្យអ្នកទិញផ្ទះមុនពេលដែលគេបញ្ចប់ការសាងសង់។ កូវីដ១៩និងការលំបាកផ្នែកហិរញ្ញវត្ថុបានធ្វើឱ្យការសាងសង់យឺតយ៉ាវយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកទិញផ្ទះមួយចំនួនបានបញ្ឈប់ការទូទាត់ប្រាក់រំលោះប្រចាំខែរបស់ពួកគេកាលពីរដូវក្តៅឆ្នាំមុន។

បើយោងតាមតួលេខផ្លូវការ អគារលំនៅដ្ឋានដែលត្រូវបានលក់នៅក្នុងប្រទេសចិនបានធ្លាក់ចុះជិត២៧% កាលពីឆ្នាំមុន ខណៈដែលការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ១០%។ ទោះយ៉ាងណា មន្ត្រីជំនាញរបស់ចិន បានច្រានចោលរបាយការណ៍និងការអះអាងរបស់អ្នកជំនាញ IMF ដោយបដិសេដក្នុងការចាត់ទុកភាពរង្គោះរង្គើវិស័យអចលនទ្រព្យនៅចិនថាជា វិបត្តិ។

សូមជម្រាបថា IMF កាលពីសប្តាហ៍បានបង្កើនការរំពឹងទុកកំណើនសេដ្ឋកិច្ចសាកលរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារតែកំណើនល្អប្រសើរជាងការរំពឹងទុកនៅក្នុងប្រទេសធំៗកាលពីចុងឆ្នាំមុន ការបន្ថយសម្ពាធអតិផរណា និងការបញ្ចប់ការគ្រប់គ្រងកូវីដ១៩ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។ ការព្យាករណ៍កំណើន ២,៩% ថ្មីសម្រាប់ពិភពលោកគឺបានកើនឡើង 0,២% ល្អជាងការរំពឹងទុកកាលពីខែតុលា។ ប៉ុន្តែវានៅតែជាការធ្លាក់ចុះពីកំណើនប្រមាណ៣,៤%ក្នុងឆ្នាំ២០២២។ សម្រាប់ប្រទេសចិនវិញ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថានឹងមានកំណើន ៥,២% នៅក្នុងឆ្នាំនេះ ដែលល្អជាងកំណើន ៣%មានក្នុងឆ្នាំ ២០២២៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាម ប្រាប់កុំឲ្យដំឡើងថ្លៃអគ្គិសនីខ្ពស់ខ្លាំងពេក ទោះរដ្ឋត្រូវប្រឈមនឹងការខាតបង់ច្រើនក្ដី

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានប្រាប់ឲ្យក្រសួងពាក់ព័ន្ធ កុំឲ្យមានការដំឡើងថ្លៃអគ្គិសនីខ្ពស់ខ្លាំងពេក ព្រោះវាអាចនឹងប៉ះពាល់ដល់ជីវភា…

ប្រធានអាស៊ានទទូចឱ្យសមាជិករួបរួមគ្នារកដំណោះស្រាយសន្តិភាពសម្រាប់មីយ៉ាន់ម៉ា បញ្ចៀសការបែងចែកជំហរ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់កិច្ចប្រជុំរយៈពេល២ថ្ងៃជាលើកដំបូងរបស់ខ្លួនហើយ កាលពីចុងសប្តាហ៍មុន។ ក្នុងនោះ ឥណ្ឌូនេស៊ីដែលជាប្រធាន បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ