សេដ្ឋកិច្ចសកល

IMF ព្រមានថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឱ្យតម្លៃទំនិញហក់ឡើងទូទាំងពិភពលោក និងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានធ្ងន់ៗថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នឹងធ្វើឱ្យតម្លៃទំនិញហក់ឡើងទូទាំងពិភពលោក និងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល ខណៈដែលសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានាទើបតែចាប់ផ្តើមងើបឡើងវិញពីវិបត្តិផ្ទួនៗក្នុងពេលកន្លងមកបានបន្តិច។ IMF បានធ្វើការកត់សម្គាល់ថា បណ្ដាប្រទេសនៅអាហ្វ្រិក និងអាស៊ី ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈនាំចូល កំពុងពិបាកទទួលបានការផ្គត់ផ្គង់កាន់តែខ្លាំងឡើង។
សេដ្ឋកិច្ចសកល
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមីនា ថា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ ទំនងជានឹងបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈឡើងកាន់តែខ្ពស់ និងធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចធ្លាក់ចុះទូទាំងពិភពលោក ខណៈបណ្ដាប្រទេសដែលពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល ជាពិសេសនៅអាហ្វ្រិក និងអាស៊ី កំពុងពិបាកទទួលបានការផ្គត់ផ្គង់កាន់តែខ្លាំងរួចទៅហើយ។ ស្ថាប័នហិរញ្ញវត្ថុមួយនេះបានវាយតម្លៃថា តម្លៃថាមពលនឹងនៅតែខ្ពស់ អតិផរណានឹងពិបាកគ្រប់គ្រង ហើយកំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះ។

តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្លាំងរួចទៅហើយ ហើយនេះក៏កំពុងជំរុញឱ្យស្បៀងអាហារ និងជីកសិកម្មហក់ឡើងថ្លៃខ្លាំងផងដែរ ដែលអាចប៉ះពាល់ដល់ការធ្វើកសិកម្ម និងធ្វើឱ្យការប្រមូលផលធ្លាក់ចុះ។ បណ្ដាប្រទេសក្រីក្រប្រឈមនឹងហានិភ័យខ្លាំងជាងគេបំផុត ពីព្រោះប្រជាជននៅក្នុងប្រទេសទាំងនោះចំណាយមួយចំណែកធំ នៃប្រាក់ចំណូលរបស់ខ្លួនលើស្បៀងអាហារ ហើយស្ថានភាពនេះអាចបង្កឱ្យមានការខ្វះខាតស្បៀងអាហារ និងបញ្ហាសង្គមធ្ងន់ធ្ងរ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានសង្កត់ធ្ងន់ថា ផលប៉ះពាល់រួមនឹងអាស្រ័យទៅលើថា តើសង្គ្រាមអ៊ីរ៉ង់ នឹងអូសបន្លាយពេលយូរប៉ុនណា ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ថ្លៃដើមខ្ពស់ និងសម្ពាធសេដ្ឋកិច្ច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តំណាងពាណិជ្ជកម្មអាម៉េរិក រិះគន់ WTO ថា បរាជ័យក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មអេឡិចត្រូនិក

អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទើបតែបានបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល៤ថ្ងៃនៅប្រទេសកាមេរូន ប៉ុន្តែលទ្ធផលនៃជំនួបនេះត្រូវបានគេមើលឃើ…

ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ពង្រីកប្រតិបត្ដិការអាជីវកម្មតាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរ

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ - សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយ ផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ