អ្នកជំនាញបកស្រាយ​ពីបញ្ហា EBA

បណ្ឌិត អ៊ិន ចាន់នី៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែបាត់បង់ នៅពេលសេដ្ឋកិច្ចរីកចម្រើនខ្លាំង


អ្នកជំនាញមកពី វិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងបាត់បង់នៅពេលណាមួយ ដែលសេដ្ឋកិច្ចប្រទេសកម្ពុជា រីកចម្រើនខ្លាំង ដូច្នេះហើយ កម្ពុជា ត្រូវតែរក្សាជំហររឹងមាំដោយខ្លួន មិនពឹងផ្អែកតែលើ ការអនុគ្រោះពន្ធមួយមុខនោះឡើយ។
លោកបណ្ឌិត អ៊ិន ចាន់នី៖ ប្រាក់ចំណេញអេស៊ីលីដា អាចកើនឡើងលើសការរំពឹងទុកនៅឆ្នាំនេះ (រូបភាព៖ ខេមបូណូមីស)

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគម​ធនាគារកម្ពុជា និងជា ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានគូសបញ្ជាក់​ឲ្យដឹងថា កំណើនសេដ្ឋកិច្ច​រឹងមាំរបស់​ប្រទេសនីមួយៗ មិនមែន​ត្រូវការតែ​ប្រព័ន្ធអនុគ្រោះពន្ធនោះទេ ព្រោះវានឹងបាត់បង់ នៅពេលដែល​សេដ្ឋកិច្ច​រីកចម្រើន ដល់ដំណាក់កាល​មួយប្រសើរ។

ឆ្លើយតបទៅនឹង​សំណួរថាតើ ការដក EBA ចេញពីកម្ពុជា មានផលប៉ះពាល់ឬទេ? លោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ថា វាពិតជាមាន ផលប៉ះពាល់​យ៉ាងពិតប្រាកដ តែអ្វីដែល​សំខាន់ជាងនេះ គឺត្រូវមើលថាតើ យើងបានត្រៀម​ខ្លួនបែបណាខ្លះ ចំពោះរឿងនេះ ព្រោះការធ្វើ​អាជីវកម្ម មិនមែន​ពឹងផ្អែកលើ ការអនុគ្រោះតែ​មួយមុខនោះទេ ត្រូវមើលកត្តា​ផ្សេងៗជាច្រើនទៀត។

ទាក់ទងទៅនឹង ការដកប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់នាព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កម្ពុជា មិនចង់បាត់បង់​នោះទេ ក៏ប៉ុន្តែ កម្ពុជា មិនចង់អឺរ៉ុប​យក​ការអនុគ្រោះពន្ធនេះ ជាឈ្នាន់លូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង និងអធិបតេយ្យ​ភាពរបស់ កម្ពុជា ដែរ។

សម្តេចតេជោ បន្ថែមថា កម្ពុជា គង់តែបាត់បង់ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នោះទេ ដោយសារតែ ប្រទេសកម្ពុជា នឹងក្លាយទៅជា ប្រទេសអភិវឌ្ឍន៍​ចំណូល​មធ្យម​កម្រិតខ្ពស់ លែងស្ថិតក្រោម​គោលការណ៍​អនុគ្រោះទៀតហើយ ដូច្នេះហើយ កម្ពុជា នឹងត្រូវបង់​ពន្ធនេះ នៅឆ្នាំ ២០២៥ ឬ ២០២៦​ខាងមុខ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត អ៊ិន ចាន់នី ក៏បាន​បញ្ជាក់ពី ក្នុងនាម​ជាស្ថាប័ន​ឯកជន គឺឈរលើជំហរ​របស់ខ្លួនឯង ជាជាង​ការពឹងផ្អែកលើ ប្រព័ន្ធ​អនុគ្រោះពន្ធ ពីព្រោះការពឹង​ផ្អែកលើ ការអនុគ្រោះពន្ធ​របស់អ្នកដទៃ អាចប្រឈម​មុខនឹងការគំរាម គ្រប់ពេលវេលា។

ម៉្យាងវិញទៀត វិស័យធនាគារ ក៏មិនដែល​ពឹងផ្អែកលើ ការអនុគ្រោះពន្ធ ដូចជា ការខ្ចីប្រាក់ពី បរទេសមក មានតែធនាគារ​បរទេស គិតការប្រាក់ខ្ពស់​ជាងមុន សម្រាប់​ធនាគារកម្ពុជា ដោយសារតែ​គិតថា ប្រទេសកម្ពុជា មានហានិភ័យ​ខ្ពស់ ទោះបីជា​យ៉ាងណា វិស័យធនាគារ​កម្ពុជា នៅតែអាច​រស់បាន និងរីកចម្រើន​ប្រកបដោយ​និរន្តរភាព​ថែមទៀតផង ដូច្នេះហើយ អ្នកដែលធ្លាប់​គិតថា ​EBA ជារឿង​សំខាន់បំផុតនោះ គួរត្រៀមខ្លួនឯង​ឲ្យបានរួច​ជាស្រេចវិញ ជាពិសេសគឺ ធនធាន​មនុស្ស និងខ្សែសង្វាក់​ផលិតកម្ម៕

None



អត្ថបទបន្ទាប់


សាច់ជ្រូកនៅកម្ពុជាហក់ឡើងថ្លៃ ក្រោយពេលវៀតណាមឈប់នាំចូលមក និងបញ្ជាទិញពីកម្ពុជាត្រឡប់ទៅវិញ!

សមាគមចិញ្ចឹមជ្រូកកម្ពុជា បានអះអាងថា តម្លៃជ្រូកលើទីផ្សារ សព្វថ្ងៃនេះ កំពុងឡើងថ្លៃខ្លាំង ហើយចាប់ពីម៉ោងនេះទៅ ក៏មិនមានសញ្ញាថយចុះដែរ ដោយសារត…

ទំហំពាណិជ្ជកម្មកម្ពុជា និង កូរ៉េ កើនតិចតូច ខណៈប្រទេសទាំងពីរចាប់ផ្តើមសិក្សាពាណិជ្ជកម្មសេរី!

ទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា និង កូរ៉េខាងត្បូងនៅតែបន្តការកើនឡើងខណៈដែលប្រទេសទាំងពីរបាន ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ