អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា ប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៣ដំណាក់កាល ក្នុងការបម្រើអតិថិជនឲ្យនៅជាមួយបានយូរអង្វែង


ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ហើយក៏ជាធនាគារដំបូងគេផងដែរ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា។ ភាពជោគជ័យ របស់ធនាគារខ្មែរមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា គឺដោយសារធនាគារនេះ មានការបម្រើអតិថិជនបានល្អ និងការទទួលស្គាល់ពីគុណភាព និងសុវត្ថិភាពខ្ពស់នៃសេវាកម្ម។ ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា បានអះអាងថា មានគន្លឹះ ៣ដំណាក់កាល​សំខាន់ៗ ដែលអេស៊ីលីដាប្រកាន់ខ្ជាប់ជាគោលការណ៍ក្នុងការបម្រើអតិថិជន។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា
ដោយ

អេស៊ីលីដា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា​ និងធនធានមនុស្ស​កាន់តែ​ខ្លាំង ស្របពេលដែល វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ក៏ដូចជា​វិស័យ​ឌីជីថល​ជារួម ​កំពុង​មានការរីកដុះដាល​កាន់តែខ្លាំងឡើងដែរ​​នៅកម្ពុជា។ ជាក់ស្ដែង ថ្មីៗនេះ ធនាគារ​អេស៊ីលីដា ក៏បាន​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវ​មធ្យោបាយ​ទិញ-លក់ទំនិញទំនើបទាន់សម័យ និងទូទាត់​តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាមួយអេស៊ីលីដាម៉ូបាល នោះគឺអេស៊ីលីដាអ៊ីសប។

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា បាន​អះអាងថា កត្តាដែលជំរុញ​ឲ្យ​ធនាគារ សម្រេច​ដាក់​ឲ្យ​មាន​សេវាទិញលក់-ទំនិញ អេស៊ីលីដាអ៊ីសបនេះឡើង គឺបន្ទាប់ពីមើលឃើញនូវ​សន្ទុះនៃការប្រើប្រាស់​បច្ចេកវិទ្យា​ ពិសេស​និន្នាការទិញលក់ទំនិញ និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក​មានការកើនឡើង។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បាន​អះអាងថា នៅពេល​អេស៊ីលីដា បង្កើតផលិតផល ឬសេវាកម្មថ្មី អេស៊ីលីដា តែងតែប្រកាន់ខ្ជាប់នូវ​គោលការណ៍គន្លឹះ​៣ដំណាក់កាល​​ក្នុងការ​បម្រើអតិថិជន។ ពិសេស ទាក់ទងនឹងការប្រើប្រាស់​បច្ចេកវិទ្យានេះ គឺទាមទារឲ្យ​ធនាគារ ត្រូវការធ្វើការបម្រើអតិថិជន​យ៉ាងដិតដល់ ដើម្បីជួយណែនាំពួកគាត់​ក្នុងការ​ប្រើប្រាស់សេវា​ឲ្យមានប្រសិទ្ធភាព ចំណេញពេលវេលា និងសុវត្ថិភាពខ្ពស់។

បណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ថា ចំណុចគន្លឹះទាំង៣ដំណាក់កាលនោះ រួមមាន រើសអតិថិជនឲ្យបាន, បង្រៀនគាត់ឲ្យចេះប្រើប្រាស់សេវា, និងបម្រើគាត់ឲ្យបានល្អបំផុតជាមួយនឹង​ការតាមដានពីប្រសិទ្ធភាពនៃការប្រើប្រាស់សេវា​របស់ពួកគាត់ផងដែរ។

បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍យ៉ាងដូច្នេះថា «អេស៊ីលីដា ជាធនាគារធំមួយនៅកម្ពុជា យើងបានបណ្ដុះបណ្ដាលធនធាន​របស់យើង​ក្នុងការបម្រើអតិថិជន​មាន៣ដំណាក់កាល​ គឺរើសអតិថិជនឲ្យបាន បង្រៀនគាត់ឲ្យចេះ បម្រើគាត់ឲ្យបានល្អហើយតាមមើល​ពីការប្រើប្រាស់របស់គាត់ ថាតើ​មានគុណភាពកម្រិតណា គាត់ពេញចិត្តកម្រិតណា ហើយ​យើងធ្វើការកែលម្អយ៉ាងម៉េចទៀតឲ្យកាន់តែប្រសើរឡើង។ និយាយរួមទៅ ៣ដំណាក់កាលនេះ គឺមាន​នៅគ្រប់ធនធាន​របស់​យើង គ្រប់លំដាប់ថ្នាក់តែម្ដង។»

បើតាម​ថ្នាក់ដឹកនាំរបស់​ធនាគារអេស៊ីលីដារូបនេះ ដោយសារតែ​ផ្អែកលើ​ គោលការណ៍គន្លឹះ​ទាំង៣ដំណាក់កាលនេះ ក្នុងការបម្រើអតិថិជន បាន​ជំរុញឲ្យ​ធនាគារអេស៊ីលីដា សម្រេចចិត្ត​បង្កើត និងដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវ​មធ្យោបាយទិញ-លក់ទំនិញ និងទូទាត់តាមអនឡាញ អេស៊ីលីដាអ៊ីសប ដែលមាននៅជាមួយនឹង App ​អេស៊ីលីដាម៉ូបាលផ្ទាល់តែម្ដង។

បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី សម្រាប់​ការ​ដាក់​ឲ្យ​ដំណើរការ​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ​នេះ គឺ The First Store បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​ដំបូង​គេ ដែល​បាន​ដាក់​លក់ទំនិញ​នៅ​លើ​ផ្សារ​អន​ឡាញ អេ​ស៊ី​លី​ដាអ៊ី​សប ខណៈ​ក្រុមហ៊ុន​នេះ​មាន​ទំនិញ​រហូត​ដល់​១​ម៉ឺន​២​ពាន់​មុខ​។ ក្រៅពី​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​ធនាគារ​អេ​ស៊ី​លី​ដា មាន​ម​ហិ​ច្ឆតា​នឹង​ពង្រីក​ទីផ្សារ​ឲ្យ​មាន​គ្រប់​រាជធានី​-​ខេត្ត និង​ទាក់ទាញ​ហាង​ទំនិញ​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​ជម្រើស​កាន់តែ​សម្បូរ​បែប​ជូន​អតិថិជន​។ អេ​ស៊ី​លី​ដា​អ៊ី​សប ក៏​នឹង​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួតពិភពលោក M3 World Championship ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី0៧ ខែធ្នូ ឆ្នាំ ២០២១ – ជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី ១ ក្រុម 'See You Soon' នឹ…

តើសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ពិភាក្សាលើបញ្ហាអ្វីខ្លះក្នុងជំនួបទ្វេភាគី?

ព័ត៌មាន
ក្រោយប៉ុន្មានថ្ងៃនៃការប្រកាសរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា សម្តេចត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ